ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​​​ការ​ពារ​ជាតិ​ថៃ ៖ ​កង​ទ័ព​​នឹង​​ត្រូវ​​​​ដក​​ចេញ​​​​បន្ទាប់​ពី​កិច្ច​ប្រជុំ​ GBC កម្ពុជា​-ថៃ កើត​ឡើង​​ឆាប់​ៗ​​នេះ​

13 ឆ្នាំ មុន

វាអាចមិនមានភាពចាំបាច់នោះទេ សំរាប់​អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីក្នុងការបញ្ចូនចូល តំបន់មានជម្លោះក្បែរប្រាសាទព្រះវិហារ ប្រសិន​បើប្រទេស​កម្ពុជានិងថៃ ​ឈានដល់ការព្រម​ព្រៀង​​គ្នាក្នុង​ការដោះស្រាយបញ្ហា នេះបើតាម​សម្តី​របស់លោករដ្ឋមន្ត្រីការពារជាតិថ្មី​ថៃ​Yutthasak Sasiprapa ​ឱ្យដឹង​កាលពី​ថ្ងៃទី​​​១៦ សីហា

វាអាចមិនមានភាពចាំបាច់នោះទេ សំរាប់​អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីក្នុងការបញ្ចូនចូល តំបន់មានជម្លោះក្បែរប្រាសាទព្រះវិហារ ប្រសិន​បើប្រទេស​កម្ពុជានិងថៃ ​ឈានដល់ការព្រម​ព្រៀង​​គ្នាក្នុង​ការដោះស្រាយបញ្ហា នេះបើតាម​សម្តី​របស់លោករដ្ឋមន្ត្រីការពារជាតិថ្មី​ថៃ​Yutthasak Sasiprapa ​ឱ្យដឹង​កាលពី​ថ្ងៃទី​​​១៦ សីហា ២០១១​។​​ លោកបន្តថា​ គំនិតនេះ​ចេញ​ពីការ​ស្នើសុំ​របស់​ភាគីកម្ពុជា។

ប្រសិនបើប្រទេសទាំងពីរព្រមព្រៀងគ្នា​មែន​នោះ​ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាច​ចេញ​សេចក្តី​ប្រកាស​ដំណឹងថា វាមិនមាន​ភាព ចាំបាច់​សំរាប់​អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី​ក្នុង​ការ​បញ្ចូនចូលតំបន់មានជម្លោះ​នោះទេ ហើយ​ថា បញ្ហាតាម​ព្រំដែនផ្សេងៗ​​អាច​ធ្វើ​ការ​ដោះ​ស្រាយ​តាម​យន្តការ​ទ្វេ​ភាគី។

តុលាការយុត្តិធម៌​អន្តរ​ជាតិ​​ ICJ បាន​​សម្រេច​បន្ទាន់​កាលពីថ្ងៃទី១៨ កក្តដា ថា ប្រទេសថៃនិងកម្ពុជា ត្រូវដកកង​ទ័ព​របស់​​ខ្លួន​ចេញពីតំបន់មានជម្លោះ និងអនុញ្ញាត​ឱ្យ​អ្នក​សង្កេតការណ៍មកពីអាស៊ានចូល​ពិនិត្យ​តំបន់​នោះ។ តុលាការ  ICJ ក៏បានបង្កើតតំបន់​គ្មាន​កង​ទ័ព​បណ្តោះអាសន្ននៅជុំវិញ​តំបន់​ប្រា​សាទ​ព្រះ​វិហារ។ លោកYutthasak ថា​លោក​ឧបនាយក​រដ្ឋ​មន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិ​កម្ពុជា​ទៀ​ បាញ់ បានផ្ញើលិខិតអញ្ជើញគាត់ឲ្យចូលរួម​កិច្ច​ប្រជុំ​GBC លើកទី៨ដែលជាប់គាំងជាយូរ​មក​ហើយ​នោះ​ក្នុង​ទីក្រុងភ្នំពេញ។

GBC ​កម្ពុជា-ថៃគឺ​មាន​សហប្រធានរួមគ្នា​នៃ​រដ្ឋ​មន្ត្រីការពារជាតិប្រទេសទាំងពីរ។ ជាការ​ឆ្លើយ​តប​ជាមួយនឹងការអញ្ជើញ ​របស់​លោក​រដ្ឋមន្ត្រីការពារជាតិ​កកម្ពុជា ​​លោក Yuttha​sak ​នឹង​កោះប្រជុំខ្លីមួយជាមួយ​ក្រុម​មន្ត្រីរបស់​លោក​​​​នៅ​ថ្ងៃទី១៧ សីហា លើបញ្ហានោះ។ បន្ទាប់មក​​លោករដ្ឋ​មន្ត្រី​ការពារ​ជាតិថៃ​រូប​នេះ នឹង​​ចាត់​ចែង​លោកឧត្តម​សេនីយ៍ Wissanu Sriyaphan ​ដែលជាប្រធាន​នាយកដ្ឋានកិច្ចការព្រំដែននៃ​ទី​បញ្ជាការកងទ័ពភូមិន្ទថៃ និងជាលេខាធិការ​ថៃនៃកិច្ចប្រជុំ GBC​ ​ចូល​រួមសហការជាមួយ​កម្ពុជា​ក្នុងការរៀបចំ​កាលវិភាគនៃកិច្ចប្រជុំ​ការងារGBCឱ្យ​បាន​កាន់តែឆាប់ដែលអាចធ្វើ​ទៅ​បាន។

អំឡុង​ពេលនេះ ក៏មានកិច្ចប្រជុំRBC​ក្នុងខេត្តNakhon Ratchasimaដែលមាន សហប្រធានលោកឧត្តមសេនីយ៍Tawatchai Samutsakhon មេបញ្ជាការ​យោធ​ភូមិភាគ២​ថៃ និងលោកឧត្តមសេនីយ៍ជា ម៉ន​ របស់កម្ពុជា ​ដើម្បីរិះ​រកមធ្យោ​បាយ​ដាក់ក្រមខណ្ឌការ​ងារ​នៃកិច្ចប្រជុំGBC។ ​លោកYutthasakមាន​ប្រសាសន៍​​ថា  កិច្ចប្រជុំGBC នឹងអាចកើត​មាន​ប្រសិនបើ​​មានការយល់ព្រមអនុម័តពីសភាថៃ​។​ពេលសួរថា តើពេលណាកងទ័ពត្រូវ​ដក​ចេញ? លោកឆ្លើយ​ថា ​នឹង​កើត​មានឆាប់​ៗបន្ទាប់​ពី​កិច្ចប្រជុំGBC។

ចំពោះសំណើ​ពីសមាជិកព្រឹទ្ធសភាជាច្រើន​រូបឲ្យគាត់ជួយនិយាយជាមួយលោក​នាយ​ឧត្តម​សេនីយ៍ទៀ​ បាញ់ ពីរឿងជួយលោក Veera Somkwa​m​kid អ្នកសម្របសម្រួលនៃ​បណ្តាញ​អ្នកសេ្នហា​ជាតិថៃ និងលេខារបស់គាត់ Ratree Pipatana​paiboon ដែលកំពុងជាប់ពន្ធនាគារ​ព្រៃស ក្នុងទីក្រុង​ភ្នំពេញ ប្រទេសកម្ពុជា បន្ទាប់​ពី​រកឃើញថា​មាន​ពិរុទ្ធភាពឆ្លងចូលកម្ពុជា​ខុស​ច្បាប់ និងស៊ើប​ការណ៍នោះ​ លោក​Yutthasak ថា បញ្ហានោះអាចត្រូវយកមកចាត់ការពេល ក្រោយ។ ​យើង​មិនចង់ដាក់សំណើ​អ្វីដែលផ្តល់​គំនាបដល់​កម្ពុជា​នោះទេ ៕