រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ សីហានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យបានប្រារពពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សជូនដល់សមាជិក សមាជិកាសំខាន់ៗ ក្នុងមូលដ្ឋានចំនួន១២៣នាក់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវលី វូចឡេង ប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១ និងលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១។
ក្នុងពិធីនេះ លោកពៅ ហួត បានឡើងអានខ្លឹមសារស្តីពីលទ្ធផលមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាជូនដល់សមាជិក សមាជិកា ស្នូលតាមមូលដ្ឋានទាំង១២៣នាក់ បានជ្រាបដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានោះដែរ លោកជំទាវលី វូច ឡេងបានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសំខាន់ៗ តាមមូលដ្ឋានរក្សាការសាមគ្គីគ្នាឱ្យបានល្អ ហើយត្រូវចេះជួយការពារគ្នានៅពេលមានសមាជិកណាជួបបញ្ហា ពិសេសគឺបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។
លោកជំទាវក៏បានផ្តាំផ្ញើដល់សមាជិកមូលដ្ឋានចេះឃោសនាទាញសមាជិកពីគណបក្សផ្សេងឱ្យចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ៕
ចែករំលែកព័តមាននេះ