ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​​ម៉ូតូ​​​អ្នក​ហាត់​ប្រាណ​ត្រូវ​ប៉ូលិស​​តាមចាប់​ខ្លួន​បាន

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​​​ជន​សង្ស័យ​ម្នាក់​​ត្រូវ​បាន​​​ប៉ូលិស​​ស្រុក​ត្រាំកក់ស្ទាក់​​ចាប់​ ខ្លួន​​បាន​ រួច​បញ្ជូន​​​ទៅ​​​កាន់​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ភ្លាមៗ ដើម្បី​​ចាត់​ការ​​​​ទៅ​តាមច្បាប់ ​បន្ទាប់ពី​ជន​​​​​​រូបនេះ​​បាន​លួច​​​ម៉ូតូ​​របស់អ្នក​មក​ហាត់​ប្រាណ​​​ជិះ ​​គេច​ខ្លួន​​​តែត្រូវ​ប៉ូលិស​​​ដេញ​ចាប់ខ្លួន​បាន ។ ​ហេតុការណ៍​​នេះ​បានកើតឡើង​​កាលពីថ្ងៃ​ទី១៤ សីហា ​​​វេលា​

ខេត្ត​តាកែវ ៖ ​​​ជន​សង្ស័យ​ម្នាក់​​ត្រូវ​បាន​​​ប៉ូលិស​​ស្រុក​ត្រាំកក់ស្ទាក់​​ចាប់​ខ្លួន​​បាន​ រួច​បញ្ជូន​​​ទៅ​​​កាន់​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ភ្លាមៗ  ដើម្បី​​ចាត់​ការ​​​​ទៅ​តាមច្បាប់ ​បន្ទាប់ពី​ជន​​​​​​រូបនេះ​​បាន​លួច​​​ម៉ូតូ​​របស់អ្នក​មក​ហាត់​ប្រាណ​​​ជិះ​​គេច​ខ្លួន​​​តែត្រូវ​ប៉ូលិស​​​ដេញ​ចាប់ខ្លួន​បាន ។ ​ហេតុការណ៍​​នេះ​បានកើតឡើង​​កាលពីថ្ងៃ​ទី១៤ សីហា ​​​វេលា​ម៉ោង​៧ និង​៤៥នាទី​​​យប់ ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៣ ក្នុងភូមិស្មន់​ព្រាម ​​ឃុំ​អង្គ​តា​សោម ស្រុកត្រាំកក់ ។

លោក​អនុសេនីយ៍​​ឯក​អ៊ួន ​សុខុម ​​អធិ​ការ​​នគរ​បាល​​​ស្រុកត្រាំកក់ ​បានឱ្យ​ដឹងថា ​ជន​សង្ស័យ​​​ដែល​ប៉ូលិស​​​ដេញ​ចាប់ខ្លួន​​បាន​នេះ​មាន​ឈ្មោះ​​ជា ឆែល ​ភេទប្រុស ​អាយុ​១៩​ឆ្នាំ ​រស់​នៅ​​​ភូមិពោធិ ឃុំ​ខ្វាវ ​ស្រុកសំរោង​​ ។ នៅ​​​ថ្ងៃ​​កើត​ហេតុ​​​​វេលា​ម៉ោង​៥ និង​៥០នាទី​​ល្ងាច ជន​​សង្ស័យ​​បានធ្វើ​​​សកម្ម​ភាព​លួច​​ម៉ូតូ​របស់គេជិះ​គេច​ខ្លួន ​បាត់​ពេល​ដែល​ម្ចាស់​ម៉ូតូ​បញ្ឈ​រ​ទុក​រួចទៅ​ហាត់​ប្រាណ​​នៅ​សួន​ច្បារ​វិមាន​ឯករាជ្យ​​​ដោយភ្លេចដក​សោចេញ។ ​ម្ចាស់​​ម៉ូតូ​​​ឈ្មោះ​​គាំ ចាន់ណា ​​ភេទ ស្រី ​​អាយុ​៣៣ឆ្នាំ ​រស់នៅ​ភូមិ​ថ្នល់​បែក​ សង្កាត់ រកាក្រៅ​ ក្រុង​ដូន​កែវ ជិះម៉ូតូធុន C125 ស៊េរី​​ឆ្នាំ ២០០៨ ​ឡើង​​តែម២០១០ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ 1C-9970 ​តាកែវ ។

លោក​អធិការ​​បាន​បន្តទៀតថា ជន​សង្ស័យ​​បន្ទាប់ពី​​លួច​ម៉ូតូ​​គេបាន​ហើយ​ក៏ជិះ​តាមផ្លូវ​ជាតិ​លេខ៣ ​ឆ្ពោះ​​ទៅ​កាន់​រាជ​ធានី​ភ្នំពេញ​​ លុះ​ជិះ​ដល់​ផ្សារ​ថ្នល់​បត់​​ជួប​ប៉ូលិស​ចរាចរ​​​កំពុង​ត្រួត​ពិនិត្យ​ច្បាប់​​​​ចរាចរ​ណ៍ ក៏ជិះ​បកក្រោយ​វិញ​ចុះតាមផ្លូវ​​លំមក​ដល់​​ឃុំលាយ​បូរ ​ក៏​ត្រូវប៉ូលិស​​​ដេញតាមពី​ក្រោយ​​រហូត​ដល់ចំណុច​​ខាង​លើ​ ទើបត្រូវ​​​​​​ចាប់​ខ្លួន​បាន ។

ស្ត្រី​​ម្ចាស់ម៉ូតូ​បាន​ប្រាប់​កោះ​សន្តិភាព​​​ឱ្យ​ដឹង​ថា ​មុនពេលកើត​​ហេតុ​គាត់​​បានទុកម៉ូតូ​លើ​ខឿន​សួន​ច្បារ​ខាង​លិច​វិមាន​ឯករាជ្យ​ដូច​សព្វ​ដង​ដោយ​ទុក​សោ​ជាប់​ម៉ូតូ ហើយដើរ​​ហាត់ប្រាណ​​ព័ទ្ធ​ជុំ​វិញ​សួន​ច្បារ​​ ។ ពេល​គាត់កំពុង​តែ​​ដើរ​ហាត់​ប្រាណ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ឡើង​​​ជិះ​ម៉ូតូ​របស់គាត់​​​បើកសំដៅ​​ទៅទិស​ខាង​លិច​ ទើប​​គាត់​​ស្រែកឆោឡោ​​ឡើង និងរាយការណ៍​​ដល់​ប៉ូលិស​​​​ក្រុង​ដូនកែវឱ្យ​ជួយ​អន្តរាគមន៍​​​រហូត​​តាម​ចាប់ខ្លួន​​ចោរ​នោះ​បាន ។

ជនសង្ស័យ​​​ជា ឆែល បាន​​សារភាព​ប្រាប់​ប៉ូលិសថា ​​រូបគេ​​​ពិត​ជាបានលួច​ម៉ូតូ​​របស់គេ​មែន ​ពេលលួច​បាន​ប្រុងជិះ​ទៅភ្នំពេញ តែ​ត្រូវ​ប៉ូលិស​ដេញ​តាម​ពីក្រោយ​រហូត​​ចាប់ខ្លួន​បានតែម្តង ។

លោក​វរ​​សេនីយ៍​​ត្រីយ៉ុង ញីវ នាយរង​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ស្រាលខេត្ត​បាន​ឱ្យ​ដឹង​ថា ​​នៅព្រឹក​​ថ្ងៃទី១៦ សីហា​ ២០១១ សមត្ថកិច្ច​​បាន​​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់សាលា​ដំបូង​ខេត្ត​ ដើម្បីកាត់​​ទោស​តាម​ច្បាប់ ​​ចំណែក​ម៉ូតូ​បានប្រគល់​​ទៅ​ឱ្យ​ម្ចាស់វិញ​ហើយ ៕