ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ក​ខ្លួន​ឯងវិះស្លា.ប់​ព្រោះ​រោគ​សរ​សៃ​ប្រសាទ​រើ​ឡើង​វិញ​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ ដោយសារតែរោគ​សរសៃ​ប្រសាទធ្វើទុក្ខឈ្មោះ សាត សុខុន អាយុ៤៧ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ​យក​កាំបិតចុង​ស្រួច​មក​ចាក់ក​ប៉ង​​ធ្វើអត្តឃា.ត​នៅ​ ក្នុងចំការស្វាយដែលមានចំងាយពីផ្ទះប្រហែល ៣០០ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែសីហា ឆ្នំា​

ខេត្ត​ប៉ៃ​លិន​ ៖ ដោយសារតែរោគ​សរសៃ​ប្រសាទធ្វើទុក្ខឈ្មោះ សាត សុខុន អាយុ៤៧ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ​យក​កាំបិតចុង​ស្រួច​មក​ចាក់ក​ប៉ង​​ធ្វើអត្តឃាត​នៅ​ក្នុងចំការស្វាយដែលមានចំងាយពីផ្ទះប្រហែល ៣០០ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែសីហា ឆ្នំា​២០១១។ ការ​ចាក់​ក​ខ្លួន​ឯង​នោះ​មិនស្លាប់ទេ លុះ​​ពេល​ដឹង​ខ្លួនវិញរត់ទៅ​ផ្ទះកូនប្រសា​ប្រុសនៅ​ក្បែរនោះ ហើយត្រូវ​គេ​ដឹកតាមម៉ូតូទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។ 

អ្នកស្រីសាយ សេងហាក់ អាយុ​៥១ឆ្នាំ ជា​ប្រពន្ធនិយាយថា ប្តីរបស់​គាត់បានស៊ីឈ្នួល​កាប់​ឆ្ការព្រៃនៅក្នុងចំការស្វាយរបស់អ្នកជិតខាង ដោយមួយថ្ងៃគេ​ឲ្យថ្លៃឈ្នួល១ម៉ឺនរៀល​។ ក្រោយ​ពី​ហូបបាយនៅផ្ទះរួច​​វេលា​ម៉ោង១២​ថ្ងៃ​ត្រង់​ប្តី​គាត់​​ដើរទៅកាប់ឆ្ការព្រៃបន្តទៀត តែរូប​គាត់​ជា​ប្រពន្ធ​ហាមមិនឲ្យទៅទេ ដោយឃើញ​និយាយខុស​ប្រក្រតីដឹងថា «ជំងឺចាស់រើ​ឡើង​វិញ» ។ ទោះ​គាត់​ជាប្រពន្ធឃាត់យ៉ាងណាក៏ប្តី​គាត់​មិនស្តាប់ដែរ គឺប្រកែកថាគាត់មិនកើត​អី​ទេ។

ប្រភពដដែល​បន្តទៀតថា ​ប្តីរបស់គាត់​អតីត​ជាកងទ័ពធ្លាប់ត្រូវរបួសក្បាលដោយមុតនឹង អំបែង គ្រាប់ផ្លោងក្នុងសម័យប្រយុទ្ធ​ជាមួយ​ខ្មែរក្រហម តែត្រូវ​​លោកគ្រូ​ពេទ្យយក​អំបែង​ចេញអស់ហើយចាប់​តាំងពីពេលនោះមក ។ ទោះ​ជា​យ៉ា​ង​ណា​ក្តី របួសចាស់​នេះ​បាន​រើឡើងវិញ​ក្នុងរយៈកាលបីឆ្នាំមុន ដោយ​ធ្វើឲ្យប្តីរបស់​គាត់​និយាយភ្លេចមុខ​ភ្លេច​ក្រោយ ។ នៅពេលរោគ​ចាស់រើម្តងៗប្តី​របស់​គាត់​តែងប្រាប់ថា មាន​មនុស្សពីរបីនាក់ដេញចាក់​សម្លាប់គាត់ ជួនកាល​ឃើញគេមកឈរ​គម្រាម​សម្លាប់​ ដូច្នេះ​ហើយប្តី​គាត់ចេះតែនិយាយថា «​មាន​គេមកយកជីវិត»​ហើយ​ក៏ភ័យខ្លាចរត់​គេចតែ​ម្នាក់ឯង។ ពេល​កើត​អាការ​បែប​នោះ​រូប​គាត់​ជា​ប្រពន្ធ​ទិញថ្នាំ​ជំនួយ​សរសៃប្រសាទ​ឲ្យ​លេប​ក៏ជាលែងកើតមានបញ្ហា​អ្វីទៀត។

លោកលី បាំង អាយុ២៧ឆ្នាំ ជាកូន​ប្រសា​និយាយថា ឪពុក​ក្មេក​លោក​​ទៅកាប់ព្រៃតែម្នាក់​ឯង ហើយបន្ទាប់ពីគាត់​ដឹង​​ខ្លួនថា​​បាន​ចាក់កខ្លួន​ឯង​​មក ក៏រត់​មក​ផ្ទះ​របស់លោក​ដែលនៅជិត​ចំការ​​នោះ​ឲ្យជួយ។ ពេល​គាត់​រត់មកដល់ផ្ទះភ្លាម ស្រាប់តែអ្នកជិត​ខាង​ផ្អើលឆោឡោនាំគ្នាមក​មើលដោយស្មានថា​ចោរ​ប្លន់ ។ គាត់​​បានប្រាប់​គេ​ឯងថា ពេលអារ.កខ្លួន​ឯង​នោះ​​គាត់មិនបាន​ដឹងខ្លួនអ្វី​បន្តិច​ទេ​ លុះ​ដឹងខ្លួនឡើង​មានឈាម​ហូរបាញ់ស្រោចជោកពេញកនិងស្មាក៏ភ្ញាក់ស្មារតី​ស្ទុះ​រត់មក​ឲ្យកូនជួយ។

លោកគ្រូពេទ្យឲ្យដឹងថា បុរស​នោះ​រហែក​បំពង់ខ្យល់ ហើយ​មាន​របួសជាច្រើនកន្លែង​ទៀតនៅក្រោមកត្រូវ​ដេរជាច្រើនថ្នេរ និង​បាន​ដេរភ្ជិត​បំពង់ខ្យល់វិញ។ ពិតជាសំណាង​ណាស់​ដែល​គាត់​ចាក់មិនត្រូវសរសៃ​ឈាម​ បើ​សិន​ជាដាច់សរសៃឈាមនឹងស្លាប់មិនខាន៕