ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​ស្តីពីកាយ​សម្បទា​​អៀង ធីរិទ្ធ និង​នួន ជា នឹង​ត្រូវ​​បើកថ្ងៃទី​​២៩ ដល់​​៣១ សីហា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមចេញ ផ្សាយនៅថ្ងៃទី១៦ សីហា ២០១១ នេះបានឱ្យ​ដឹងថា សវនាការស្តីពីបញ្ហា​កាយសម្បទាជន​ជាប់​ចោទក្នុងសំណុំរឿង០០២ អៀង ធីរិទ្ឋ និង​នួន ជា នឹង​ត្រូវចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹកថ្ងៃ​ទី​២៩ រហូត​ដល់ថ្ងៃទី៣១សីហា២០១១ខាងមុខ​។

រាជធានីភ្នំពេញ​​ ៖ ​យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមចេញ ផ្សាយនៅថ្ងៃទី១៦ សីហា ២០១១ នេះបានឱ្យ​ដឹងថា សវនាការស្តីពីបញ្ហា​កាយសម្បទាជន​ជាប់​ចោទក្នុងសំណុំរឿង០០២ អៀង ធីរិទ្ឋ និង​នួន ជា នឹង​ត្រូវចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹកថ្ងៃ​ទី​២៩ រហូត​ដល់ថ្ងៃទី៣១សីហា២០១១ខាងមុខ​។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀត ថា ការចូលរួមរបស់សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងសវនាការ​នេះ ត្រូវ​បាន​រៀបចំឡើងដើម្បីអនុញ្ញាតឱ្យ​មានការសួរ​សំណួរដល់អ្នកជំនាញដែលត្រូវបានចាត់តាំង ឡើង​គឺលោកសាស្ត្រាចារ្យ​ចន ខាំបែល និង​ការ​អំណះអំណាងជំទាស់ផ្សេងៗ ដែលលើកឡើង​ដោយមេធាវីការពារក្តី​អៀង ធីរិទ្ធ និងនួន ជា សហ​ព្រះរាជអាជ្ញា និងដោយសហមេធាវីនាំមុខ​តំណាងដើមបណ្តឹងរដ្ឋប្បវេណី ទៅលើសេចក្តី សន្និដ្ឋាននៅក្នុងរបាយការណ៍របស់លោកសាស្ត្រាចារ្យ​ខាំបែល ទាក់ទងនឹងជនជាប់ចោទ នួន ជា និងអៀង ធីរិទ្ធ។

លោកសាស្ត្រា​ចារ្យ​ខាំបែល ត្រូវបានចាត់​តាំងដោយអង្គជំនុំជម្រះ​សាលាដំបូង ដើម្បីធ្វើ​ការ​វាយតម្លៃអំពីស្ថាន​ភាព​សុខភាពរបស់ជន​ជាប់​ចោទទាំងអស់ ដែលតវ៉ា​អំពីកាយសម្បទា​របស់ខ្លួនក្នុងការចូលរួម​សវនាការ ឬលទ្ធភាព​អង្គុយ ក្នុងសវនាការរយៈ​ពេលយូរ។ សវនាការ​ទាំងអស់នឹង​ប្រព្រឹត្ត​ទៅ​ជា​សាធា​ណៈ។

សេចក្តីប្រកាសព័ត៌មានដដែលក៏​បានបញ្ជាក់​ទៀត​ថា ព័ត៌មានសម្រាប់សាធា​រណ​ជន នៅក្នុង​សាលសវនាការរបស់សាលាក្តីខ្មែរ​ក្រហមមាន​កៅ​អីចំនួន​៤៨២ ក្នុងនោះ​កៅអីចំនួន​១៤០​ត្រូវ​បានរក្សាទុកសម្រាប់ដើមបណ្តឹងរដ្ឋ​ប្បវេណី​ក្នុងសំណុំរឿង​០០២ មន្ត្រីការទូត និង​តំណាង​ប្រព័ន្ធផ្សព្វផ្សាយ។ ចំណែកកៅអីដែល​នៅសល់ នឹងត្រូវផ្តល់ជូនដល់សាធារណ​ជន​ទូទៅ​តាម​គោល​ការណ៍មកមុនបានមុន​នៅ​ថ្ងៃ​សវនា​ការ​។

អង្គការក្រៅរដ្ឋាភិបាល សាលា​រៀន និង​ស្ថាប័នផ្សេងៗទៀតដែលមានបំណងនាំក្រុម​សាធារណជនមកចូលរួមក្នុងសវនាការ​ត្រូវចុះ​ឈ្មោះ​ជាមុន។ អ្នកដែលមាន​អាយុក្រោម​១៦ ឆ្នាំ នឹងមិនត្រូវអនុញ្ញាត ឱ្យចូលក្នុងសាល​សវនា​ការឡើយ ​ហើយអ្នកដែលមានអាយុចន្លោះពី​១៦ ដល់១៨​ឆ្នាំអាចចូលបាន​លុះត្រាតែមាន​មនុស្ស​ចាស់មកជាមួយ។ សាធារណជនត្រូវតែ​មាន​​អាកប្បកិរិយាថ្លៃថ្នូរ និងសមរម្យគ្រប់​ពេល​វេលា និងមានសម្លៀកបំពាក់​សមរម្យ។ មិនអនុ​ញ្ញាត​ឱ្យ​យកទូរស័ព្ទដៃ ម៉ាស៊ីនថតរូប កុំព្យូទ័រ​យួរ​ដៃ ឧបករណ៍ថតសំឡេង កាបូបធំៗ​អាហារ ឬក៏​ភេសជ្ជៈចូលក្នុងសាលសវនាការឡើយ ៕