ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​ពលរដ្ឋ​​​ទទួលការ​ពិនិត្យ​​​ព្យាបាល​ជំងឺ​ទូទៅ​ឥតគិតថ្លៃ​ពីសមាគម​​សម្ព័ន្ធ​មិត្ត​​​​ខ្មែរនៅបារាំង​

12 ឆ្នាំ មុន

​ខេត្តមណ្ឌលគិរី​​​ ៖ ​​ប្រជាពលរដ្ឋ​​រាប់​រយ​នាក់​មកពី​បណ្តា​​​ភូមិ​ ឃុំ​ ស្រុក​​មួយចំនួន​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវបានទទួល​ការ​ពិនិត្យ​​ព្យា​បាល​​ជំងឺ​ទូទៅ​ និងចែកថ្នាំ​​​​ដោយ​ឥត​​គិតថ្លៃ​​ពី​សមាគម​​សម្ព័ន្ធមិត្ត​​ខ្មែរ​នៅ​ប្រទេស ​បារាំង​។ ​ក្នុងសកម្ម​ភាព​ពិនិត្យ​ព្យា​បាល​​នោះមាន​​វេជ្ជ​បណ្ឌិត​​​ចំនួន​​​៣​នាក់ និងក្រុម​​ការងារ​ចំនួន​១០​នាក់ មក​ពី​ប្រទេស​

ខេត្តមណ្ឌលគិរី​​​ ៖ ​​ប្រជាពលរដ្ឋ​​រាប់​រយ​នាក់​មកពី​បណ្តា​​​ភូមិ​ ឃុំ​ ស្រុក​​មួយចំនួន​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវបានទទួល​ការ​ពិនិត្យ​​ព្យា​បាល​​ជំងឺ​ទូទៅ​ និងចែកថ្នាំ​​​​ដោយ​ឥត​​គិតថ្លៃ​​ពី​សមាគម​​សម្ព័ន្ធមិត្ត​​ខ្មែរ​នៅ​ប្រទេស​បារាំង​។ ​ក្នុងសកម្ម​ភាព​ពិនិត្យ​ព្យា​បាល​​នោះមាន​​វេជ្ជ​បណ្ឌិត​​​ចំនួន​​​៣​នាក់ និងក្រុម​​ការងារ​ចំនួន​១០​នាក់ មក​ពី​ប្រទេស​បារាំង​​បានពិនិត្យ​​​ជំងឺ​ទូទៅ និងចែកថ្នាំ​​​ដល់​ប្រជាពលរដ្ឋ​​ ព្រមទាំង​​​ចែក​អំណោយដល់​ប្រជា​ពលរដ្ឋ​​ក្រីក្រ​​ចំនួន​​២០០​គ្រួសារ​​​ផងដែរ​។

ពិធីនេះ​ធ្វើឡើងកាល​ពីព្រឹកថ្ងៃទី​​​១៥ សីហា​ក្នុងបរិវេណ​​​មន្ទីរអប់រំ​​​យុវជន និងកីឡា ​​ខេត្ត ​​ក្រុង​សែន​​មនោរម្យ ​។ ​តាមសម្តី​​របស់​លោកស្រី​​​សាម៉េត ​​ម៉ារ៉ា ​ជាត​ំណាង​​​​សមាគម​សម្ព័ន្ធ​​មិត្ត​ខ្មែរ​នៅ​ប្រទេស​បារាំង​បានប្រាប់កោះសន្តិភាព​​​ថា សមា​គម​​បាន​ចុះ​មក​​ពិនិត្យ​​​ព្យាបាល​​ជំងឺទូទៅ​ និងចែកថ្នាំ​​​ពេទ្យដោយ​ឥត​​គិត​ថ្លៃដល់​​​ប្រជា​ពលរដ្ឋ​នៅខេត្ត​មណ្ឌល​គិរី​។ ​នា​ឱកាស​​នោះ​សមា​គម​​បានចែកអំណោយ​​​​ផ្ទាល់​​​ដល់​ប្រជា​​ពលរដ្ឋ​ក្រីក្រ​​​ចំនួន​​២០០គ្រួសារ​​ផងដែរ ដោយ​មួយ​គ្រួសារ​​ទទួលបានអង្ករ​១០គីឡូក្រាម ​អំបិល​​​១ញ្ចប់ ស្ករស១គីឡូក្រាម ប្រហុក​០,៥០​គីឡូក្រាម​ មី​​៣កញ្ចប់ សាប៊ូ​​១ដុំ ទឹកត្រី​១ដប ​ទឹក​ស៊ីអ៊ីវ​១ដប ​ដែក​កេះ និង​​ប៊ិច​ផងដែរ​។

លោកស្រី​​បាន​បន្ត​​ថា ​សមា​គម​​​នឹង​បន្ត​​ការ​ងារ​របស់ខ្លួន​​នៅក្រុង​​​សែនមនោរម្យ​​ក្នុងការ​​​ពិនិត្យ​ព្យាបាល​​​ជំងឺទូទៅ​​ និងចែកថ្នាំ​ពេទ្យ​​​ដោយ​ឥតគិតថ្លៃ​​​​​រយៈ​ពេល​២ថ្ងៃ​គឺ​ចាប់​ពីថ្ងៃទី​​​១៥-១៦ សីហា ​​ហើយ​សមាគម​មិន​បានកំណត់​​ចំនួនប្រជា​ពលរដ្ឋ​នោះទេ ពោល​គឺ​​សមាគម​ និង​ក្រុម​ការងារ​បន្ត​​​​ពិនិត្យ និង​ព្យា​បាល​​ជូនបង​ប្អូន​ប្រ​ជា​ពល​រដ្ឋដែលអញ្ជើញ​​​មក​ពី​តំបន់​​​ឆ្ងាយៗទៀត ៕