ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ RMA (Cambodia) Co., Ltd ផ្តល់​សេវា​ជួស​ជុល​ត្រាក់​ទ័រ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន RMA(Cambodia)Co., Ltd ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ត្រាក់​ទ័រ​ម៉ាក​ដ្យន​ឌៀរ​ និង​ជា​ផលិត​ផល​របស់​​សហ​រដ្ឋ​អាមេរិក​បាន​រៀប​ចំ​យុទ្ធ​នា​ការ​ផ្តល់​សេវា​ កម្ម​ចុះ​ជួស​ជុល​ត្រាក់​ទ័រ​ដល់​ទី​កន្លែង​ជូន​​អតិ​ថិ​ជន​របស់​ខ្លួន និង​ដល់​អ្នក​ប្រើ​ប្រាស់​ត្រាក់​ទ័រ​ដ្យន​ឌៀរ​ទាំង អស់​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​នោះ​ឡើយ​។

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន RMA(Cambodia)Co., Ltd ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ត្រាក់​ទ័រ​ម៉ាក​ដ្យន​ឌៀរ​ និង​ជា​ផលិត​ផល​របស់​​សហ​រដ្ឋ​អាមេរិក​បាន​រៀប​ចំ​យុទ្ធ​នា​ការ​ផ្តល់​សេវា​កម្ម​ចុះ​ជួស​ជុល​ត្រាក់​ទ័រ​ដល់​ទី​កន្លែង​ជូន​​អតិ​ថិ​ជន​របស់​ខ្លួន និង​ដល់​អ្នក​ប្រើ​ប្រាស់​ត្រាក់​ទ័រ​ដ្យន​ឌៀរ​ទាំង អស់​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​នោះ​ឡើយ​។

យុទ្ធ​នា​ការ​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​របៀប​ថែទាំ​ត្រាក់​ទ័រ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​នៃ​បច្ចេក​ទេស​ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ប្រេង ប្រព័ន្ធ​ដំណើរ​ការ​នៃ​ម៉ាស៊ីន​ និង​ពិនិត្យ​ទៅ​លើ​លក្ខ​ខណ្ឌ​ទូ​ទៅ​របស់​ត្រាក់​ទ័រ​ទាំង​មូល​ដែល​ក្រុម​អ្នក​បច្ចេក​ទេស​របស់ក្រុម​ហ៊ុន​បាន​ទទួលការហ្វឹក​ហាត់​រៀន​ពី​រោង​ចក្រ​ដ្យន​ឌៀរ​ផ្ទាល់​នា​ពេល​កន្លង​មក​។ គោល​បំណង​នៃ​យុទ្ធ​នា​ការ​នេះ គឺ​ដើម្បី​ឱ្យ​អតិ​ថិ​ជន​ចេះ​ថែ​ទាំ​ និង​ចេះ​ប្រើ​ប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​បច្ចេក​ទេស​ជា​ប្រយោជន៍គឺ​ដើម្បី​ការ​ប្រើ​ប្រាស់​ត្រាក់​ទ័រ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព និង​បាន​យូរ​អង្វែង​។ ក្នុង​ឱកាស​នេះ​ផង​ដែរ​ក្រុម​ហ៊ុន​ក៏​មាន​កម្ម​វិធី​លក់​គ្រឿង​បន្លាស់​ក្នុង​តម្លៃ​ពិសេស​ដោយ​ចុះ​តម្លៃរហូត​ដល់​ទៅ​១៥%​។

យុទ្ធ​នា​ការ​ប្រព្រឹត្ត​ទៅ​បាន​ក៏​អាស្រ័យ​ដោយ​សារ​ក្រុម​ហ៊ុន​​មាន​រថ​យន្ត​សេវា​កម្ម​ជួស​ជុល​ដល់​ទី​កន្លែង​សម្រាប់​ត្រាក់​ទ័រ​​ដ្យន​ឌៀរ​រហូត​ដល់​ទៅ​ចំនួន​២​គ្រឿង​ឯណោះ។
គួរ​បញ្ជាក់​ដែរថា រថ​យន្ត​សេវាកម្ម​ជួស​ជុល​​ដល់​ទី​កន្លែង​​នេះ​​មាន​កន្លែង​សម្រាប់ដាក់​ឧប​ករណ៍​ជួស​ជុល ​កន្លែង​ដាក់​គ្រឿង​បន្លាស់ និង​មាន​ម៉ាស៊ីន​សម្រាប់​បូម​ខ្យល់​ដែល​បំពាក់​លើ​រថ​យន្ត​​រួច​ជា​ស្រេច​តែ​ម្តង​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ជួស​ជុល​ដល់​ទី​កន្លែង​ទោះ​ជា​ត្រាក់​ទ័រ​ក្នុង​ចំការ​ ឬ​នៅ​ទី​កន្លែង​ណា​ក៏​ដោយ​។

យុទ្ធ​នា​ការ​ជួស​ជុល​នេះ​គឺ​បំរើ​ជូន​អតិ​ថិ​ជន​ទាំង​២៤​ខេត្ត-​ក្រុង​ដែល​ចាប់​ផ្តើម​ដំបូង​គឺ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ដែល​ជា​តំបន់​​មាន​ចំការ​ធំៗ​ និង​មាន​ចំនួន​ត្រាក់​ទ័រ​ច្រើន​ដែល​ប្រើ​រយៈ​ពេល​២​សប្តាហ៍​ ហើយ​ប​ន្ទាប់​មក​គឺ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ លេខ​៦ លេខ​៧ និង​លេខ​៨​ ហើយ​ចូល​ត្រឡប់​មក​ភ្នំពេញ​វិញ​ដោយ​ប្រើ​រយៈ​ពេល​ចំនួន​៦​សប្តាហ៍។

គួរ​បញ្ជាក់​ដែរ​ថា ក្រុម​ហ៊ុន RMA (Cambo dia)Co., Ltd បាន​ផ្តោត​សំខាន់​ទៅ​លើ​សេវា​កម្ម​ក្រោយ​ការ​ទិញ​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ធានា​គុណ​ភាព​ផលិត​ផល​សេវា​កម្ម​ជួស​ជុល​ដល់​ទី​កន្លែង​ និង​ធានា​លើ​គ្រឿង​បន្លាស់​មាន​គ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា ៕