ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​បើក​​រថយន្តវ៉ា​មិន​បាន ដក​កាំភ្លើង​​​ភ្ជង់​​លោក​អនុប្រធាន​នាយកដ្ឋាន​​​ព័ត៌មាន និងទូរទស្សន៍​ ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​លោកអនុប្រធាន​នាយក​ដ្ឋាន​​​​ព័ត៌​មាន​​​ និងទូរទស្សន៍​​ជាតិ​នៃក្រសួង​ព័ត៌​មាន ត្រូវជន​មិនស្គាល់​​​មុខ​​​ដកកាំភ្លើង​​ភ្ជង់ ខណៈ​កំពុងជិះ​​រថយន្ត​នៅតាមដង​ផ្លូវ​​​​លើ​ស្ពាន​ជ្រោ​​យ​ចង្វា ​​​បន្ទាប់មក​​​​​ជន​នោះ​​បានបើក​រថយន្ត​ម៉ាក​​រ៉េ​វហ្វ័រ ​​ពណ៌ទឹក​​ប៊ិច​ ពាក់ស្លាកលេខ ​ភ្នំពេញ 2E-0765 រួមទាំង​​កាំភ្លើង​​​ម៉ាក M16 កាត់​កាណុង ​

រាជធានីភ្នំពេញ​​ ៖ ​​លោកអនុប្រធាន​នាយក​ដ្ឋាន​​​​ព័ត៌​មាន​​​ និងទូរទស្សន៍​​ជាតិ​នៃក្រសួង​ព័ត៌​មាន ត្រូវជន​មិនស្គាល់​​​មុខ​​​ដកកាំភ្លើង​​ភ្ជង់ ខណៈ​កំពុងជិះ​​រថយន្ត​នៅតាមដង​ផ្លូវ​​​​លើ​ស្ពាន​ជ្រោ​​យ​ចង្វា ​​​បន្ទាប់មក​​​​​ជន​នោះ​​បានបើក​រថយន្ត​ម៉ាក​​រ៉េ​វហ្វ័រ ​​ពណ៌ទឹក​​ប៊ិច​ ពាក់ស្លាកលេខ ​ភ្នំពេញ 2E-0765 រួមទាំង​​កាំភ្លើង​​​ម៉ាក M16 កាត់​កាណុង ​យកទៅប្លុង​ចោល​​​នៅ​លើ​​​​ផ្លូវ​តាម​បណ្តោយ​​ដង​​ទន្លេ​​សាប ​សង្កាត់ជ្រោយចង្វា ​​ខណ្ឌ​ឫស្សី​កែវ ។

ហេតុការណ៍​​នេះ កើតឡើង​​នៅម៉ោង​​​៧​និង​​​៤០​នាទី​​យប់ថ្ងៃទី​​​១៥ សីហា​។ លោក​អនុ​ប្រធាន​​​នាយកដ្ឋាន​ដែលត្រូវ​​​ទទួលការ​​​​គំរាម​កំហែង​​នេះ ឈ្មោះ​​​​សូ ស៊ីថា ​​អាយុ​​​​៤៨​ឆ្នាំ ជាអនុប្រធាន​​​​​នាយកដ្ឋាន​​​​ព័ត៌​មាន​​ និងទូរទស្សន៍​​​ជាតិ​នៃក្រសួង​ព័ត៌​មាន​​ មានលំនៅឋាន​​​​ភូមិព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌឫស្សីកែវ​។ ​​​ទាក់ទិន​​ការ​ភ្ជង់​គំរាម​​នេះត្រូវសមត្ថកិច្ច​​​ឱ្យដឹង​ថា ​​​ជននោះ​​ប្រហែល​ជា​ខឹង​​​លោក​សូ ស៊ីថា ​​ដែល​​បើក​រថ​យន្ត​​​​​ពាំង​ពី​មុខ​​​ធ្វើ​​ឱ្យ​គេ​វ៉ា​មិន​កើត​​។​ តាម​ព័ត៌មាន​​ឱ្យដឹង​ថា ​នៅមុនពេល​កើតហេតុ ​​លោក​សូ ស៊ីថា បានជិះ​រថយន្តម៉ាកកូរ៉ូ​ឡា ពណ៌​​​ស ពាក់​​ស្លាក​លេខ ​ភ្នំពេញ 2D-5536 មួយគ្រឿង​​​ជាមួយ​ភរិយា​​​មកពី​ផ្សារ​ចាស់ ក្នុង​​​គោល​បំណង​ទៅផ្ទះ​។

លោកសូ ស៊ីថា ​បាន​ឱ្យដឹង​ថា នៅពេល​ធ្វើ​ដំណើរ​​​​មក​ដល់ចំណុច​លើស្ពានជ្រោយ​ចង្វា ​ស្រាប់តែ​​​​មាន​រថយន្ត​ម៉ាករ៉េវហ្វ័រ ​ពណ៌ទឹក​ប៊ិច ពាក់ស្លាកលេខ​ ភ្នំពេញ 2E-0765 មក​ទន្ទឹម​​​ ហើយអ្នកបើក​​​នោះ​​ដក​កាំភ្លើង​​ម៉ាក M16 កាត់​កាណុង ភ្ជង់​មក​​លើ​លោក​​​​តាមកញ្ចក់​រថយន្ត​។ ​បន្ទាប់ពី​​ភ្ជង់​​រូប​លោក ហើយ​​លោក​បាន​​​បើក​​រថយន្ត​តាម និងទូរស័ព្ទ​​​​​រាយ​ការណ៍​​ទៅ​សមត្ថកិច្ច​​​ ទើប​ជន​នោះ​បើក​រថ​យន្ត​​​ រួមទាំង​​កាំភ្លើង​យ​ក​ទៅ​ប្លុង​ចោល​​ ​​​រួច​គេចខ្លួន​បាត់ ៕