ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GOOGLE ​ទិញ​យក​​ក្រុមហ៊ុន​​ ​MOTOROLA ​ក្នុង​តម្លៃ​12,5ពាន់​​លានដុល្លារ

13 ឆ្នាំ មុន

GOOGLE ប្រកាស​​​កាលពីថ្ងៃទី១៥ សីហា ​ពី​ការទិញ​​យក​ក្រុមហ៊ុន MOTOROLA MOBILITY HOLDING INC ក្នុង​​តម្លៃ​​​ប្រមាណ​​ជា​១២,​៥​ពាន់​​​លានដុល្លារ ដែលនោះ​ជា​ការ​ទិញ​យក​យ៉ាងធំ​​​បំផុតមួយ​ដែល​ក្រុមហ៊ុន​​ GOOGLE ​ជា​ក្រុមហ៊ុន​យក្ស​​ស្រាវជ្រាវ​អ៊ីនធើរ​ណេត​​​ពុំធ្លាប់​​ធ្វើដែល​នឹង​អាច​ឱ្យ​ក្រុមហ៊ុននេះ​ធ្វើ​ការ​ប្រកួត​ប្រជែង​​កាន់តែ​​​

GOOGLE ប្រកាស​​​កាលពីថ្ងៃទី១៥ សីហា ​ពី​ការទិញ​​យក​ក្រុមហ៊ុន MOTOROLA MOBILITY HOLDING INC ក្នុង​​តម្លៃ​​​ប្រមាណ​​ជា​១២,​៥​ពាន់​​​លានដុល្លារ ដែលនោះ​ជា​ការ​ទិញ​យក​យ៉ាងធំ​​​បំផុតមួយ​ដែល​ក្រុមហ៊ុន​​ GOOGLE ​ជា​ក្រុមហ៊ុន​យក្ស​​ស្រាវជ្រាវ​អ៊ីនធើរ​ណេត​​​ពុំធ្លាប់​​ធ្វើដែល​នឹង​អាច​ឱ្យ​ក្រុមហ៊ុននេះ​ធ្វើ​ការ​ប្រកួត​ប្រជែង​​កាន់តែ​​​ផ្ទាល់ជាមួយក្រុម​ហ៊ុន​​ទូរស័ព្ទ​​ចល័ត​​ដទៃៗ​ទៀត ។

​GOOGLE គូសបញ្ជាក់​ថា ខ្លួន​នឹង​​ទិញ​យក MOTOROLA MOBILITY ក្នុង​មួយ​ហ៊ុន​ថ្លៃ ៤០​ដុ​ល្លារ ​ពេលមានតម្លៃ​សរុប​ប្រមាណ​ជា ១២,៥​ពាន់លានដុល្លារ​ជា​តម្លៃភាគ​ហ៊ុន​​មួយខ្ពស់​ដល់​ទៅ​៦៣% បើ​ប្រៀបធៀប​​ទៅ​នឹង​តម្លៃ​​ភាគ​ហ៊ុន​របស់ MOTOROLA MOBILITY កាល​ពីថ្ងៃ​ទី១២ សីហា កន្លងមកនេះ ។ ​ការទិញ​នេះ​ត្រូវ​​បាន​អនុម័ត​​ដោយក្រុមប្រឹក្សា​ភិបាល​របស់​សហ​គ្រាស​​ទាំង២​​រួចនឹង​បញ្ចប់​សព្វ​គ្រប់​នា​ដំណាច់​ឆ្នាំ​២០១១ នេះ ឬ​នៅដើមឆ្នាំ​២០១២ ។ GOOGLE គូសបញ្ជាក់ថា ការទិញ​យក​ក្រុម​ហ៊ុន MOTOROLA MOBILITY ​ជាដៃគូ​នៃ​ប្រព័ន្ធ​​ចល័ត ANDROID របស់ខ្លួន​នឹងពង្រឹង ​​ការប្រកួតប្រជែង​ក្នុងមជ្ឈដ្ឋាន​ព័ត៌​មាន​វិទ្យា​ចល័ត ៕