ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Bank ​និយាយថា​ ភាពជាអ្នក​​ដឹក​​នាំ​​​សេដ្ឋកិច្ចពិភពលោក​​របស់​​ប្រទេស​ធំ​ៗ​​ធ្វើឱ្យ​អ្នក​​វិនិយោគ​​​បាត់ជំនឿ

13 ឆ្នាំ មុន

ប្រធាន​ធនាគារ​ពិភពលោក​ Robert Zoellick​ បាននិយាយ​កាលពីថ្ងៃ​ទី១៤ ថា ​អ្នក​វិនិយោគ​បាត់បង់​ជំនឿចិត្ត​លើភាព​ជាអ្នកដឹកនាំ ​សេដ្ឋកិច្ច​របស់ប្រទេស​ធំៗមួយ​ចំនួន​ ហើយវា​​បានបង្ហាញ​លទ្ធផល​ដល់ការ​គំរាមកំហែង​លើ​ទីផ្សារ​ពិភពលោក​​ឱ្យ​ធ្លាក់ចូល​ក្នុងតំបន់​គ្រោះថ្នាក់​ថ្មីមួយ​ទៀត។​ លោកបន្តថា​

ប្រធាន​ធនាគារ​ពិភពលោក​ Robert Zoellick​ បាននិយាយ​កាលពីថ្ងៃ​ទី១៤ ថា ​អ្នក​វិនិយោគ​បាត់បង់​ជំនឿចិត្ត​លើភាព​ជាអ្នកដឹកនាំ ​សេដ្ឋកិច្ច​របស់ប្រទេស​ធំៗមួយ​ចំនួន​ ហើយវា​​បានបង្ហាញ​លទ្ធផល​ដល់ការ​គំរាមកំហែង​លើ​ទីផ្សារ​ពិភពលោក​​ឱ្យ​ធ្លាក់ចូល​ក្នុងតំបន់​គ្រោះថ្នាក់​ថ្មីមួយ​ទៀត។​

លោកបន្តថា​ ព្រឹត្តិការណ៍​ស្រដៀងគ្នា​ដែល​កើត​​ឡើងក្នុង​សហរដ្ឋ​អាមេរិក​និងអឺរ៉ុប​បាន​បន្លឺ​សំឡេង​ប្រាប់អ្នក​វិនិយោគ​នៅក្នុងប្រទេស​​ថាពួកគេ​ខំតស៊ូ​គ្រប់គ្រង​បញ្ហាប្រាក់​បំណុល​ក្នុង​មុខ​ជំនួញរបស់​ខ្លួននិង​ភាពអត់​ការងារ​រួច​ហើយ។​ ហើយអ្វី​ដែលយើង​បានឃើញ​នៃជំនឿ​ចិត្តដ៏​ផុយ​​ស្រួយនោះ ​គឺដំណើរ​ការនៃ​ទីផ្សារសេដ្ឋកិច្ច។​ ខ្ញុំគិតថា​ ហេតុការណ៍​ទាំងនោះ​ក៏បានរួម​បញ្ចូល​ទាំង​ភាពមិន​ឋិតថេរ​មួយចំនួន​ផ្សេងទៀត​ ដែល​បាន​ជំរុញឲ្យ​យើងធ្លាក់​ចូលក្នុង​តំបន់​គ្រោះថ្នាក់​ថ្មី។​ ខ្ញុំមិន​និយាយ​លេងទេ ​។

គាត់ថា​ សហរដ្ឋ​អាមេរិក​ធ្វើឱ្យ​ជំនឿចិត្ត​ក្នុង​ទីផ្សារ​បន្ទាប់ពី​បង្ហាញពី​ការតវ៉ាយ៉ាង​ជូរចត់​ក្នុង​​ព្រឹទ្ធសភា​លើ​បញ្ហា​មិនចប់​​ដោយ​សារ​ការខកខាន​​នៃការសង​ប្រាក់បំណុល​។ គាត់បន្តថា​​ និយាយ​នេះ​​មិនមែនថា ​សហរដ្ឋ​​អាមេ​រិក​ប្រឈម​មុខ​នឹង​បញ្ហាទៀត​​នោះទេ។​ បញ្ហាធ្ងន់ធ្ងរ​ខ្លាំងនោះ​នៅតំបន់អឺរ៉ុប ​ដែលជា​​កន្លែង​ត្រូវចាត់​វិធានការ​ដោះស្រាយ​ជាមួយ​​ប្រាក់​បំណុល​ពួកគេ ​និងការប្រកួត​ប្រជែង​បាន​​ធ្លាក់​​ចុះថយក្រោយ។​ យើងដូច​ជាប្តូរពី​ការបំផ្លាញ​ចូលទៅកាន់​​វិនាសកម្ម​ដោយសារ​ប្រទេស​ប្រើប្រាស់​ប្រាក់អឺរ៉ូ​​ដ៏ច្រើន។​ ទីផ្សារ​ហិរញ្ញ​វត្ថុ​​ត្រូវ​បាន​ទទួលរង​នូវរបួស​​វិល​មុខ​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃខាង​​មុខ​ ដោយសារ​​ការ​កើន​​​ឡើង​ក្តី​​កង្វល់ពី​វិបត្តិប្រាក់​បំណុល​នៅ​​អឺរ៉ុប​និងសេដ្ឋ​កិច្ច​​អាមេរិក​ចុះខ្សោយ​ហើយ​យើង​អាច​ឃើញ​​ពិភពលោក​ដើរថយក្រោយ​និង​ទៅមុខ​មិនរួច​។

ប៉ុន្តែគាត់​និយាយថា​ កម្រិត​នៃ​ផលប៉ះ​ទង្គិច​ក្នុង​ដំណើរឡើ​ង​ចុះដូចអង្គុយ​លើរថភ្លើង​អាកាស ​កាន់តែធំ​អាស្រ័យ​លើកំរិត​ជំនឿចិត្ត​នៃការបាត់​​បង់នោះឯង​។ គាត់លើក​ឡើងផង​ដែរថា​ យើងបាន​​និយាយ​ជា​ច្រើនរួចមក​ហើយស្តីពី​ជំនឿចិត្ត​​ទីផ្សារ​ ប៉ុន្តែ​បញ្ហា​ពិតប្រាកដគឺ​ ជំនឿចិត្ត​ទីផ្សារ​លើ​​មុខជំនួញ​​ឬ​ជំនឿចិត្ត​របស់អតិថិជន​​ហើយ​វាជា​​បញ្ហាមួយ​​ចំនួន​​ដែលយើង​មិនទាន់​បានដឹង​​នៅ​ឡើយ​។ គាត់ថា​ ប្រាក់យ៉េន​អាចក្លាយជា​រូបិយវត្ថុ​បំរុង​ក្នុងពេល​អនាគត។​ ប្រាក់ដុល្លារ​នឹងនៅតែ​​ជាប្រាក់បំរុង​សំខាន់ដដែល ​ប៉ុន្តែខ្ញុំ​គិតថា ​យើង ចង់​ផ្លាស់ប្តូរ​ប្រព័ន្ធដែល​នឹងមានរូបិយប័ណ្ណ​ជា​ច្រើនចូលរួម​៕