ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ជប៉ុនកើន​ឡើងយឺត​ជាងការ​​រំពឹង​​ទុក​ក្រោយ​​​​មហន្តរាយ​​ខែមីនា​

13 ឆ្នាំ មុន

សេដ្ឋកិច្ច​ជប៉ុន​កើនឡើង​តិចជាង​ការព្យា​ករណ៍​ ​ដែល​នេះ​​បង្ហាញពីសញ្ញា​រឹងមាំ​នៃ​ការ​ស្តារ​​ប្រទេស​​ឡើងវិញ​ពីគ្រោះ​រញ្ជួយដី​។​ អត្រា​សេដ្ឋកិច្ច​ជប៉ុន​ក្នុងរយៈ​ពេល៣ខែ​ដល់ខែ​មិថុនា ​មាន​ចំនួន១,៣%​ នេះបើតាម​​គណៈ​រដ្ឋ​មន្ត្រីឱ្យដឹង​​ ។ ចំណែក​ការព្យាករ​​វិញ​​មាន​​​ចំនួន២,៦%​ ខ្ពស់ជាង​ការពិត​ចំនួន​០,៩%​។

សេដ្ឋកិច្ច​ជប៉ុន​កើនឡើង​តិចជាង​ការព្យា​ករណ៍​ ​ដែល​នេះ​​បង្ហាញពីសញ្ញា​រឹងមាំ​នៃ​ការ​ស្តារ​​ប្រទេស​​ឡើងវិញ​ពីគ្រោះ​រញ្ជួយដី​។​ អត្រា​សេដ្ឋកិច្ច​ជប៉ុន​ក្នុងរយៈ​ពេល៣ខែ​ដល់ខែ​មិថុនា ​មាន​ចំនួន១,៣%​ នេះបើតាម​​គណៈ​រដ្ឋ​មន្ត្រីឱ្យដឹង​​ ។ ចំណែក​ការព្យាករ​​វិញ​​មាន​​​ចំនួន២,៦%​ ខ្ពស់ជាង​ការពិត​ចំនួន​០,៩%​។

តួលេខ​នេះបាន​បង្កើនភាព​សុទិដ្ឋិនិយម​​សំរាប់​ប្រទេស​ជប៉ុនក្នុង​ការងើប​ឡើងពី​ភាពថយក្រោយ​ បន្ទាប់​ពីពពកខ្មៅ​នៃរលកយក្ស​ស៊ូណាម៉ី ​រសាយផាត់​ទៅ។
​សេណារីយ៉ូ ​នៃសេដ្ឋកិច្ច​ជប៉ុនក្នុង​ការស្តារ​​សេដ្ឋកិច្ច​សំរាប់ឆ្នាំ​ក្រោយគ្មាន​ការផ្លាស់ប្តូរ​។​ នេះ​បើ​តាមសម្តី​របស់លោក ​Yoshikiyo Shimam une ​ដែលមក​ពីវិទ្យាស្ថាន​ស្រាវជ្រាវ​ជីវិត ​Dai Ichi​ ហើយការ​កើនឡើង​បានបង្ហាញពី​ ឧស្សាហកម្ម​រថយន្តដែល​សង្វាក់​ផលិតកម្ម​របស់ គេដូចដើម​។ តែគាត់​ក៏បានលើក​​ឡើងថា ​ការ​កើនឡើង​នោះ​អាច​ត្រូវរង​ការរារាំង​ពីការកើន​​ឡើងតម្លៃ​ប្រាក់យ៉េន ​និងវិបត្តិហិរញ្ញវត្ថុ​ក្នុង​សហរដ្ឋ​អាមេរិក​ និងអឺរ៉ុប។​

ប្រាក់យ៉េន​កើនឡើង​ធៀបប្រាក់​ដុល្លារ ​ហើយផ្សារហ៊ុន​ជប៉ុន Nikkei ​225 ​គ្រាន់​តែចាប់ ​បើកទ្វារ​កើន​ឡើង១,៦​ភាគរយ។​ រដ្ឋាភិបាល​​ជប៉ុន​ ក៏បាន​ចេញ​សេចក្តី​ព្រមាននៃ​ស្ថានភាព​​គ្រោះថ្នាក់​នៃការស្តារ​សេដ្ឋកិច្ច។​

កាលពី​សប្តាហ៍​មុនការ​ព្យាករណ៍​នៃការកើន​ ឡើងក៏ត្រូវ​បានកាត់​បន្ថយដោយ​សារពន្ធ​ប្រចាំឆ្នាំ ​មានត្រឹម​០,៥ភាគ​រយធ្លាក់​ចុះពី​១,៥ភាគរយ​ ដោយសារ​ខ្លួនទទួល​រងផល​ប៉ះពាល់​ពីគ្រោះ​​រញ្ជួយដី​និងរលក​យក្ស​ស៊ូណាមី​កាលពី​ថ្ងៃទី១១ ​ខែមីនា។​ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​​នេះ​​ ប្រទេស​ជប៉ុន​ក៏​​បាន​​​ប្រកាស​ពី​អន្តរាគមន៍​ប្រាក់យ៉េន​ដែល​ឡើង​ខ្ពស់​។ នេះ​បើតាម​លោក​រដ្ឋ​មន្ត្រី​ហិរញ្ញ​​វត្ថុ ​Yoshihiko Noda​​ មាន​​​ប្រសាសន៍​​ព្រោះ​ថា​​រូបិយ​បណ្ណ​​ប្រាក់យ៉េន​​កើនឡើង​ខ្ពស់ជិត​ដល់​តំលៃ​មួយ​ប្រហែល​កាលពី​សម័យសង្គ្រាម​​លោក​លើកទី២​។ តំលៃប្រាក់​យ៉េនបាន​ធ្វើការនាំ​ចេញរបស់​​ប្រទេស​ជប៉ុនរង​ការប៉ះពាល់ផង ​និងកាត់​បន្ថយ​ការ​​ប្រកួតប្រជែង​លើទីផ្សារ​អន្តរជាតិ ​និងអាច​​បង្វែ​រ​ផលិត​​ផលរបស់​​ក្រុមហ៊ុន​មួយចំនួន​​នៅ​ក្នុងស្រុក៕​