ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​ណែនាំ​ម្ចាស់​​ខារ៉ាអូខេ៣​កន្លែង​នៅ​សង្កាត់​បឹង​កក់​ទី​​​២

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​អាជ្ញាធរ​ខណ្ឌ​ទួលគោក​​​​ដឹកនាំ​ដោយ​​លោកសាំង​ សុភៈ​វិចិត្រ ​​អភិបាល​​រង​ខណ្ឌ​​ កាលពី​​​​យប់ថ្ងៃទី​​១៥ សីហា ​បាន​ចុះទៅ​ត្រួតពិនិត្យ​​ និងធ្វើ​ការ​ណែនាំ​​ដល់​ម្ចាស់​​ខារ៉ាអូខេ ​ចំនួន​៣កន្លែង ដែលស្ថិត​នៅ​​​តាមផ្លូវ​​លេខ​​៥៩២ សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌទួលគោក ក្នុង​បំណង​​ធ្វើ​យ៉ាង​ណា​​ឱ្យទីតាំង​ខារ៉ាអូខេទាំង​នោះ​

រាជធានីភ្នំពេញ​​ ៖ ​​អាជ្ញាធរ​ខណ្ឌ​ទួលគោក​​​​ដឹកនាំ​ដោយ​​លោកសាំង​ សុភៈ​វិចិត្រ ​​អភិបាល​​រង​ខណ្ឌ​​ កាលពី​​​​យប់ថ្ងៃទី​​១៥ សីហា ​បាន​ចុះទៅ​ត្រួតពិនិត្យ​​ និងធ្វើ​ការ​ណែនាំ​​ដល់​ម្ចាស់​​ខារ៉ាអូខេ ​ចំនួន​៣កន្លែង ដែលស្ថិត​នៅ​​​តាមផ្លូវ​​លេខ​​៥៩២ សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌទួលគោក ក្នុង​បំណង​​ធ្វើ​យ៉ាង​ណា​​ឱ្យទីតាំង​ខារ៉ាអូខេទាំង​នោះ​អនុវត្ត​​​ឱ្យ​បាន​​​នូវគោល​នយោបាយ​ភូមិ​-​សង្កាត់មាន​​សុវត្ថិ​ភាព​។

ទី​តាំង​ខារ៉ាអូខេ​​ទាំង​៣នេះ​គឺ​ខារ៉ាអូខេ​​​កូន​ប្រសាស្រី​, សំនៀងចិន្តា និង​​សំនៀង​រីករាយ ​ដែល​កន្លង​មក​​ ខារ៉ាអូខេ​​នេះ​តែ​ង​មាន​​ស្រីៗ​ និងអ្នក​​យាមម៉ូតូ​​​ចេញ​មក​តាម​ដង​ផ្លូវ​​ហៅ​ម៉ូយ​ បង្ក​​ភាព​​​អនាធិបតេយ្យ​តាមដង​ផ្លូវ​​សាធារណៈ ធ្វើ​​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​​​ មិន​តែប៉ុណ្ណោះ​​ធ្លាប់​មានការទាស់​​ទែង​គ្នា​ ហើយ​ហៅ​​ជើងកាង​​មក​​ដក​កាំភ្លើង​​​ខ្លី​ភ្ជង់​ក៏​មានដែរ​។

លោកសាំង សុភៈវិចិត្រ​ អភិបាលរង​ខណ្ឌ​ ទួល​​គោក បាន​ឱ្យ​ដឹង​ថា ដោយ​មាន​​ការណែ​នាំ​​ពី​​លោកសេង រតនៈ អភិបាលខណ្ឌទួលគោកថា​ ធ្វើ​យ៉ាង​ណា​ឱ្យគ្រប់​ខារ៉ាអូខេទាំងអស់​ ធានា​​ឱ្យ​បាន​​នូវសន្តិសុខ សណ្តាប់ធ្នាប់​​សង្គម លោក​បាន​ដឹកនាំ​​មន្ត្រីរាជ​ការ​​ជុំវិញ​​ខណ្ឌ សង្កាត់ ចុះ​មក​​ត្រួត​ពិនិត្យ​​​ខារ៉ាអូខេ និង​ណែនាំ​​​ដល់​ម្ចាស់​​ឱ្យ​ដាក់​កញ្ចក់​ ទ្វារ ទីតាំង​​កុំ​ឱ្យ​មើលឃើញ​​​ដល់​ក្នុងផ្ទះ​ ​នារីបំរើ​​ត្រូវ​ស្លៀក​​​​ពាក់​ឱ្យបាន​សមរម្យ​​ ​​ហាម​នារី​​ខារ៉ាអូខេ​ និង​អ្នក​ហៅម៉ូយ ប៉ោយដៃលើ​ចិញ្ចើម​ផ្លូវ​​​ហៅ​ភ្ញៀវ​ចូល ហាមនារី​ក្នុង​​ខារ៉ាអូខេ​ រត់​លេង​​ឡូ​ឡា ​​រំខាន​ដល់​ប្រជាពលរដ្ឋ​​រស់នៅ​​​ក្បែរ​នោះ ​​ហាម​យកអាវុធ​​ចូល ហាម​ជួញដូរ ប្រើ​ប្រាស់​ គ្រឿងញៀន​ និង​ផ្លូវភេទ ​ហើយត្រូវបិទ​​បំរាម​​​តាមជញ្ចាំង​។ ​បើ​សិន​​ម្ចាស់មិន​ស្តាប់​តាម​ការណែ​នាំ​​នោះទេ អាជ្ញាធរ​ និងមាន​វិធាន​ការ​​ បិទ​​អាជីវ​កម្ម​​ទាំងស្រុង ៕