ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ដើម​ស្លែង​រុះ​រើ​លំ​​នៅ​​​ឋាន​មក​រស់​នៅ​ទី​ទួល​​សុវត្ថិ​ភាព

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញះ៖ ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​​ភូមិ​ដើ​ម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​​មាន​ជ័យ ​ប្រមាណជា​៣០​គ្រួ​សារ បាន​រុះ​រើ​លំ​នៅ​ឋាន​មក​បោះ​ជម្រក​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​​លើ​ទី​ទួល​ សុវត្ថិ​ភាព ដើម្បី​បញ្ចៀស​ពី​ទឹក​ជំនន់​ជន់លិច​លំ​នៅ​​ឋានរបស់​ពួក​គាត់​។​

រាជធានី​ភ្នំពេញះ៖ ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​​ភូមិ​ដើ​ម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​​មាន​ជ័យ ​ប្រមាណជា​៣០​គ្រួ​សារ បាន​រុះ​រើ​លំ​នៅ​ឋាន​មក​បោះ​ជម្រក​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​​លើ​ទី​ទួល​សុវត្ថិ​ភាព ដើម្បី​បញ្ចៀស​ពី​ទឹក​ជំនន់​ជន់លិច​លំ​នៅ​​ឋានរបស់​ពួក​គាត់​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ សី​ហា ឆ្នាំ​២០១១ លោក​យ៉ិន វុធ ​ចៅ​សង្កាត់​​​ច្បារ​អំ​ពៅ​ទី​២ បាន​ចុះ​ណែ​នាំ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ឱ្យ​មក​សាង​សង់​លំ​នៅ​ឋាន​បណ្តោះអា​សន្ន​លើ​ផ្លូវ​បេ​តុងក្នុង​​ភូមិ​​ដើម​ស្លែង​ដែលស្ថិ​ត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លំនៅ​ឋាន​​ដែល​លិច​លង់​​ទេ។ ឆ្លៀត​ឱ​កាស​​នោះ ​​លោក​យ៉ិន​ វុធ ក៏​បាន​ណែ​នាំ​ដល់​​ប្រ​ជា​ពល​រដ្ឋ​​ឱ្យ​នាំ​គ្នា​ខិត​ខំ​ថែរ​ក្សា​សុខ​ភាព ហើយ​ប្រុង​ប្រ​យ័ត្ន​កូន​ចៅ​​កុំ​ឱ្យ​ចុះ​លេងទឹក​​ក្រែង​ជួប​គ្រោះ​ថ្នាក់​ផ្សេង​ៗ​។

សូម​រំ​លឹក​ដែរថា ជា​រៀង​រាល់​ឆ្នាំ​​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខាង​លើ​តែង​តែ​ត្រូវ​ទឹក​ជំនន់​ទន្លេ​មេ​គង្គ​ជន់​លិច​ពុំ​ដែល​ខាន ​ហើយកាល​​ពីឆ្នាំ​កន្លង​មកពួកគាត់បានទៅ​បោះ​​ទី​តាំង​រស់​នៅ​បណ្តោះ​អា​សន្ន​ក្នុង​វត្ត​ច្បារ​អំ​ពៅ​​។ ដោយឡែក​នៅ​​​ឆ្នាំ​នេះ អាជ្ញា​ធរ​​​មូល​ដ្ឋានបាន​ចុះ​សម្រួល​ឱ្យ​បង​ប្អូន​សាង​សង់​កន្លែង​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​បេ​តុង​ក្បែរ​លំ​នៅ​ឋាន​របស់​ពួកគាត់​វិញ​ម្តង​ដោយ​សារ​​នៅ​ទី​នោះ​​ក៏​ពុំ​សូវ​មាន​មនុស្ស​ធ្វើដំណើរ​ឆ្លង​កាត់​ដែរ។

ជា​មួយ​នឹង​គ្រោះ​ធម្ម​ជាតិ​​ខាង​លើ​នេះ​ដែរ​ប្រ​ជា​ពល​រដ្ឋ​​បាន​សំណូម​ពរ​តាម​រយៈ​កោះ​សន្តិ​ភាព​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​បណ្តា​​អង្គ​ការ​​ឬ​សប្បុរស​ជន​នានា សូម​ជួយ​ដល់​ពួក​គាត់​ផង​ព្រោះ​​ការ​រុះ​រើ​ទី​ជម្រក​គឺ​ពិត​ជា​​ជួប​នូវ​ការ​លំ​បាក​​ហើយ​ខ្វះ​ខាត​ចៀស​មិន​ផុត​ឡើយ​៕