ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រួមរ័ក​ដ៏ត្រេក​ត្រអាល​ស្រីដូចគ្នា​​​​ជាប់​ចោទ​ពីបទ​​ប្រព្រឹត្ត​​​អំពើ​​អាស​លើ​​អនីតិជន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ ស្ត្រីម្នាក់​​ជាប់​ចោទ​​ពី​បទ​ប្រព្រឹត្ត​​អំពើ​អាស​លើ​​​ក្មេងស្រី​ជំទង់​ ​ម្នាក់​​​​ដែល​​​ជា​អ​នីតិ​ជន​​ត្រូវបាន​​បង​ប្អូន​សាច់​ញាតិ​​របស់​ក្មេង​ ស្រី​រូប​នោះ​ឃាត់ខ្លួន​​ប្រគល់​ឱ្យ​​ប៉ូលិស​​ ដើម្បី​ធ្វើការ​​សាក​សួរ និង​កសាង​សំណុំរឿង​បញ្ចូន​​ទៅ​តុលា​ការ​​បន្ទាប់​ពី​​ស្ត្រីរូប​នោះ​ប្រើ​​ អណ្តាត​​លិទ្ធ​ និង​យក​ម្រាម​ដៃ​លូក​ប្រដាប់​ភេទ​​ក្មេង​ស្រី​រូប​នោះ​ជា​ច្រើន​លើក​​ ។

រាជធានីភ្នំពេញ​​ ៖ ​ ស្ត្រីម្នាក់​​ជាប់​ចោទ​​ពី​បទ​ប្រព្រឹត្ត​​អំពើ​អាស​លើ​​​ក្មេងស្រី​ជំទង់​​ម្នាក់​​​​ដែល​​​ជា​អ​នីតិ​ជន​​ត្រូវបាន​​បង​ប្អូន​សាច់​ញាតិ​​របស់​ក្មេង​ស្រី​រូប​នោះ​ឃាត់ខ្លួន​​ប្រគល់​ឱ្យ​​ប៉ូលិស​​ ដើម្បី​ធ្វើការ​​សាក​សួរ និង​កសាង​សំណុំរឿង​បញ្ចូន​​ទៅ​តុលា​ការ​​បន្ទាប់​ពី​​ស្ត្រីរូប​នោះ​ប្រើ​​អណ្តាត​​លិទ្ធ​ និង​យក​ម្រាម​ដៃ​លូក​ប្រដាប់​ភេទ​​ក្មេង​ស្រី​រូប​នោះ​ជា​ច្រើន​លើក​​ ។

ការ​​ចាប់​ខ្លួននេះ​ ​​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល​ថ្ងៃទី​១២ សីហា ​២០១១ ​នៅ​ផ្ទះ​ជីដូន​រប​ស់​ស្ត្រី​ជាប់​ចោទ​ស្ថិតនៅ​ក្នុងភូមិ​​អង្គ​កែវ សង្កាត់​​ចោមចៅ ​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ ។ ស្ត្រីរូប​នោះ​ឈ្មោះ​ផ្លុង​ ស្រីវ៉ាន់ អាយុ​​២០​ឆ្នាំ មុខ​របរ​​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​​មាន​ទី​លំនៅ​ភូមិខាង​លើ ចំណែក​ឯ​​ក្មេង​ស្រីជំទង់​ឈ្មោះ​ទេព​ ស្រស់ ​អាយុ​១៤​ឆ្នាំ ​កម្ម​ការិនី​រោង​ចក្រ​​កាត់​ដេរ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​​​កើត​ហេតុ​ខាង​លើ​នោះ​ដែរ ។

ប៉ូលិស​និយាយថា ​​ពួកគេ​ទាំងពីរ​នាក់​​គឺ​ស្ត្រី ជាប់​ចោទ និង​ក្មេង​ស្រី​ជំទង់​​បាន​ស្រឡាញ់​​ភេទដូច​គ្នា​​ដោយ​កន្លង​មក ពួកគេ​តែង​តែ​ស្ទាប​បបោស​​អង្អែល​​ឱ្យ​គ្នា​​​​ឱ្យ​មាន​សំរើប និង​សម្រេច​បំណង​ផ្លូវភេទ​​ទៅវិញ​ទៅ​មក​។ ដោយ​ឡែក​​ស្ត្រី​ជាប់​ចោទ​តែងតែ​​ប្រើ​អណ្តាត​​លិទ្ធ​ និង​ប្រើ​ម្រាម​ដៃ​​​លូក​ចូល​ប្រដាប់​ភេទ​​ក្មេង​ស្រី​ជំទង់​​ម្នាក់​នោះ​ជាញឹក​ញាប់​ទៀតផង នេះ​គឺជា​ការ​ប្រព្រឹត្ត​​អំពើ​អាស​មួយនៅ​ពេល​ដែល​​ពួកគេ​នៅ​ជា​មួយ​គ្នា​ ។

ប្រភពដដែល​បាន​បន្តថា ​ទង្វើ​បែប​នេះ ក្រុម​គ្រួសារ​រ​បស់​ក្មេង​ស្រី​​ជំទង់​​មិន​មាន​ការ​ពេញចិត្ត​​នោះឡើយ ​ហើយ​ក៏​មិន​ចង់​ឱ្យ​​ក្មេង​ស្រី​នោះ​ស្រឡាញ់​​ភេទ​ដូច​គ្នា​បែប​នេះ​ដែរ ។ ​មិន​តែ​ប៉ុណ្ណោះ​​កាលពី​ពេល​ថ្មី​ៗ​នេះ​បង​ប្រុស​របស់​នាង​បាន​បំ​បែក​ពួកគេ​ចេញពី​គ្នា និង​​ជួល​ផ្ទះ​ផ្សេង ព្រម​ទាំង​ឱ្យ​ប្អូន​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ផ្សេង​ទៀត​ផង ។ ​​​​លុះ​នៅ​ថ្ងៃ​ទី​១០ សីហា ពួក​គេ​បាន​ជួប​គ្នា​ម្តង​ទៀត ហើយ​ស្ត្រី​​ជាប់ចោទ​បាន​លួង​លោម​នាង​រង​គ្រោះ​ទៅ​ដេក​រួម​ភេទ​ដោយ​ប្រើ​អណ្តាត​ និង​ម្រាម​ដៃ​នៅ​ផ្ទះយាយ​របស់​ខ្លួន​ ​ស្ថិត​​​ក្នុងភូមិ​​អង្គ​កែវ ​សង្កាត់​ចោមចៅ ម្តងទៀត  នេះ​បើ​តាម​​ការ​ឱ្យដឹង​​​​ពី​ពួកគេ​ទាំង​២នាក់​៕