ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវស្នេហាស្មុគស្មាញរត់ពីខេត្តតាកែវទៅស្លា.ប់នៅបាត់ដំបង

13 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖​ រឿង​រ៉ាវ​ស្នេហា​​មួយ​​បាន​ក្លាយ​ជា​រឿង​ឆ្លង​​ខេត្ត​យ៉ាង​ស្មុគ​ស្មាញ ​​​រវាង​យុវ​ជន​ឈ្មោះ​ផុន កុសល ​និង​នាង​ហួរ ចំប៉ា ​ហើយ​ទី​បំផុតយុវ​ជន​ឈ្មោះ​ផុន កុសល ​ត្រូវស្លា.ប់​ដោយ​ជន​ដៃ​ដល់​វាយ​ផុង​លលាដ៍ក្បាល និង​​អារ.ក​ដៃ​ទាំង​សង​ខាង រួច​សព​​​ត្រូវ​បានគេ​​អូស​យក​ទៅ​ប្លុង​ចោល​​​​នៅក្នុង​ចំការ​​​ដំឡូងមី ។ ​​ការស្លា.ប់​នេះ​

ខេត្ត​បាត់ដំបង ៖​ រឿង​រ៉ាវ​ស្នេហា​​មួយ​​បាន​ក្លាយ​ជា​រឿង​ឆ្លង​​ខេត្ត​យ៉ាង​ស្មុគ​ស្មាញ ​​​រវាង​យុវ​ជន​ឈ្មោះ​ផុន កុសល ​និង​នាង​ហួរ ចំប៉ា ​ហើយ​ទី​បំផុតយុវ​ជន​ឈ្មោះ​ផុន កុសល ​ត្រូវស្លាប់​ដោយ​ជន​ដៃ​ដល់​វាយ​ផុង​លលាដ៍ក្បាល និង​​អារ.ក​ដៃ​ទាំង​សង​ខាង រួច​សព​​​ត្រូវ​បានគេ​​អូស​យក​ទៅ​ប្លុង​ចោល​​​​នៅក្នុង​ចំការ​​​ដំឡូងមី ។ ​​ការស្លាប់​នេះ​ត្រូវ​​បានគេ​សង្ស័យថា ​​ជាអំពើប្លន់​​​សម្លាប់​​​យក​ម៉ូតូ​​​ ។ ប៉ុន្តែ​ក្រោយមក​បែរ​ជា​ទាក់ទិន​​ទៅ​នឹង​រឿង​​​​គំនុំ​ទៅ​វិញ ដែលទីបំផុត​​បុរស​ចំណាស់​ជា​​ឪពុក​នាងហួរ ចំប៉ា ​​និង​រូបនាង​ផ្ទាល់​ត្រូវ​បាន​ឃាត់​ខ្លួន​​មួយរយៈ​​ លុះ​ក្រោយ​មកក៏​ត្រូវ​បាន​ដោះ​​​លែង​វិញ ។

ការ​ឈាន​ទៅ​ចាប់​ខ្លួន​​ឪពុក​ខាង​ស្រី​ ជុំ​វិញ​ការ​ស្លាប់​របស់គូ​ស្នេហ៍​​នាងចំប៉ា​​ជា​កូនស្រី​​​នេះ​ដោយ​សារ​តែ​​គាត់​បាន​​ព្រល​យពាក្យ​​​៣ ទៅ​៤​​ថ្ងៃ​​មុនមាន​ការ​ស្លាប់​ គឺ​ឱ្យ​ឪពុក​ម្តាយ​ខាង​ប្រុស​​​ចាំ​ទទួល​យក​ខ្មោច​កូន​ទៅ បើ​មិន​​យក​កូន​​ស្រី​មក​​ឱ្យ​វិញ ។ ហើយមិនយូរ​​ប៉ុន្មាន​​បន្ទាប់ពី​​មាន​សម្តី​​ព្រម​ាន​​នោះ ស្រាប់តែ​​យុវ​ជន​​ផុន កុសល ក៏​បាន​រ​​​ង​​គ្រោះ​ដល់​​អាយុជីវិតមែន ។

តាមប្រភពព័ត៌​មាន​​ទាក់ទិន​នឹង​រឿង​​រ៉ា​វ​ស្នេហា​ស្មុគ​ស្មាញ​​នេះត្រូវ​បានដឹង​ថា ​មាន​ករណី​​​​សម្លាប់​អ្នករត់​​​ម៉ូតូឌុប​​​ម្នាក់ដោយ​ការ​​ចាក់សម្លាប់​​​ហើយ​អារ.ក​​​ដៃ​ទាំង​សង​ខាង​​ និង​វាយ​ផុង​​លលាដ៍​ក្បាល​​ពី​ក្រោយ រួច​អូស​​សពយក​ទៅ​ចោល​​ក្នុងព្រៃ​​ដំឡូងមី​ នៅក្នុង​​ភូមិអូរ​​ដាលើ ឃុំបឹង​រាំង ​ស្រុក​កំរៀង ខេត្តបាត់​ដំបង​​ កាល​ពីល្ងាចថ្ងៃទី​៦ ​​សីហា ​២០១១ ​វេលាម៉ោង​៦ និង​៣០នាទី​​ ​​តាម​​ផ្លូវ​ពីផ្សារ​ឡែម ទៅ​ភូមិ​ដូង ព្រំ​ប្រទល់​ថៃ ។ ការ​​សម្លាប់​នេះ ​តាមការ​​​សន្និដ្ឋាន​​របស់​សមត្ថ​​កិច្ច​​​ប៉ូលិស​​ និងប៉េ​អឹម​​​ថា ជារឿង​គំនុំ ​គឺមិន​មែន​​​​ជា​អំពើ​​ប្លន់នោះទេ ។

លោកប៉ោ វណ្ណៈ ​​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​បាន​ថ្លែងថា ​ករណី​ប្លន់​សម្លាប់នេះ គឺជា​រឿង​​​គំនុំ​ ទើប​លោក​ឈាន​​ទៅ​ដល់​ការ​ឃាត់​ខ្លួន​​​ទៅ​តាម​ដីកា​របស់​សាលា​ដំបូង​ខេត្ត​​លេខ​៤០ អស.២០១១ ​​ដែលចុះ​ហត្ថលេខា​​​ដោយ​លោក​នួន សាន ព្រះ​រាជ​អាជ្ញា ​​​ឱ្យ​ឃាត់​ខ្លួន​ឈ្មោះ​អៀង ​​ស្រ៊ុន ​​ហៅ​ម៉ាច ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ​​និង​កូន​ស្រី​ឈ្មោះហួរ ចំប៉ា ​​អាយុ​១៩​ឆ្នាំ ​​នៅភូមិព្រៃ​ក្តី ឃុំ​ត្រពាំង​​ធំខាង​ត្បូង ​ស្រុក​ត្រាំ​កក់ ​ខេត្ត​តាកែវ ​​។ ការ​ឃាត់​ខ្លួន​នេះ គឺពាក់ព័ន្ធ​​​​​នឹង​ការ​ស្លាប់​របស់ឈ្មោះ​ផុន ​កុសល ​​ភេទប្រុស ​អាយុ​២២​ឆ្នាំ ​នៅភូមិ​ពង​ទឹក ឃុំ​សំរោង ​ស្រុកត្រាំកក់ ​​​ខេត្តតា​កែវ ​​ដែល​​បាន​ពង្រត់​​កូន​​ក្រមុំ​​គេ​ឈ្មោះ​នាង ចំប៉ា ​ទៅ​​ និង​ប្រកប​​របរជាអ្នក​រត់ម៉ូតូ​ឌុប​នៅ​ស្រុក​កំរៀង ​​ខេត្ត​បាត់​ដំបង ។​​ ការ​ចាប់​ឃាត់​ខ្លួន​នេះ​​​ដែរ ដោយ​សារ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្រឡាញ់គ្នា​​ជាមួយ​កូន​​ស្រី​របស់​ឈ្មោះ​​អៀង ស្រ៊ុន ​ហៅម៉ាច នោះ​តែ​ម្តង។ 

ទាក់​ទិន​នឹង​ករណី​​នេះ ​តាមការ​ស៊ើបអង្កេត​​​​របស់​កង​រាជ​អាវុធ​ហត្ថ​​​ស្រុកកំរៀង ​​សហការ​ជា​មួយ​កម្លាំង​​កង​រាជអាវុធហត្ថ​​​ខេត្ត​បាត់ដំបង ​​និង​កង​រាជអាវុធ​ហត្ថ​ខេត្តតាកែវ ​​បាន​ឱ្យ​ដឹង​ថា ​​ឈ្មោះ​ផុន ​កុសល ​​​ដែលស្លាប់​គឺជា​អ្នក​​រត់​ម៉ូតូ​ឌុប​​ដែល​​បាន​​ពង្រត់​កូនស្រី​របស់​​ឈ្មោះអៀង ​​ស្រ៊ុន ហៅ​ម៉ាច ចេញពី​ផ្ទះ​​​នៅ​ស្រុកត្រាំកក់ ​អស់រយៈ​ពេល​ជាង​មួយខែ​ ហើយឈ្មោះ​ម៉ាច ​ជាឪពុក​​ខាង​ស្រី​បានបោះ​ពាក្យសម្តី​ថា ​«បី​ ឬបួនថ្ងៃ​ទៀត​​​​ចាំទៅ​យក​ខ្មោច​កូន ​​មក​​បូជាផង» ​ដែល​និយាយ​​មិនទាន់​​ផុតពី​មាត់​ផង ​​ក៏ស្រាប់​តែ​​ឈ្មោះផុន កុសល ​​ស្លាប់​មែន ។ ការ​​បោះ​ពាក្យ​​សម្តី​នេះ​គឺ​ឈ្មោះ​ម៉ាច​​​ក៏​បាន​សារភាព​​នៅ​ទី​បញ្ជា​ការ​​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​តាកែវ​​​ដែរ តែ​ឈ្មោះ​ម៉ាច​​និយាយ​ថា «​គាត់​ខឹងខ្លាំង​​ពេក ទើប​​ប្រើ​ពាក្យ​សម្តី​​របៀប​នេះ ​ក្រោយមក​​ក៏ចំពេល​មាន​ចោរ​ប្លន់ម៉ូតូ​​ឌុបឈ្មោះ​​​ផុន កុសល ​ហើយ​ចាក់​សម្លាប់​គេ​តែម្តង ​។ ចំណុច​នេះគឺ​​ដោយសារ​រូប​គាត់​និយាយ​មិន​បានគិត​មុខ​​​គិត​ក្រោយ​​ជា​សម្តី​​​ជាន់​ដាន​ចោរ ។

ទោះ​ជា​យ៉ាង​ណា ​ក្រោយពី​ការ​នាំខ្លួន​ចូល​ទៅ​ក្នុង​​សវនាការ​​សួរ​ចម្លើយ​​រួច​មក នៅ​ជុំវិញ ​​ការស្លាប់នេះ​ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថខេត្ត​​បាត់​ដំបង​​​​បានពិនិត្យ​​​ទៅ​ឃើញ​​ពុំ​មាន​​ពាក់ព័ន្ធ​​​​ទៅ​នឹង​ឈ្មោះ​​​អៀង ​ស្រ៊ុន ​​ហៅម៉ាចនេះទេ ​​ទើបសាលា​ដំបូង​ខេត្ត​បាត់ដំបង​​​បាន​លើក​លែង​​ការ​ចោទ​ប្រកាន់​ឈ្មោះ​ម៉ាច ​និងកូនស្រី​​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​​អាសន្ន​សិន ហើយ​កង​រាជ​អាវុធហត្ថ​​​​ខេត្ត​បាត់ដំបង​​ និងខេត្ត​តាកែវ សហ​ការគ្នា​ស្រាវ​ជ្រាវ​បន្ត​ ដើម្បី​វែក​មុខឃាត​ក​ឱ្យ​ទាល់តែ​ឃើញថា តើ​ឃាតក​នោះ​ជាអ្នកណា? ចំពោះ​​​សព​​​យុវ​ជន​ផុន កុសល ក្រោយ​ពី​​ត្រូវ​ឃាត​ក​សម្លាប់​ក៏​ត្រូវ​​​បាន​ក្រុម​គ្រួសារ​ និងសង្សារ​​ឈ្មោះហួរ ចំប៉ា ដឹកមកបូជា​នៅ​ភូមិ​ពង​ទឹក ​​ឃុំសំរោង​ ស្រុក​ត្រាំកក់ ខេត្ត​​តាកែវ ​ដែល​ជាទី​លំនៅ​​របស់សព ។

តាមឪពុក​របស់​សពផុន កុសល ​​គឺ​លោកសុខ ជៀប ​​អាយុ​៥០ឆ្នាំ ​នៅភូមិ​ពង​ទឹក​​ ឃុំសំរោង ​ស្រុក​​ត្រាំកក់ ​ខេត្ត​តាកែវ ​បាន​និយាយ​ថា ​កូន​ប្រុសគាត់​ឈ្មោះផុន ​កុសល បាន​​ស្រឡាញ់​​នាង​ហួរ​ ចំប៉ា មានរយៈ ពេល​៣ ទៅ​បួន​ឆ្នាំហើយ ហើយ​​គាត់បានទៅ​​​ស្តី​ដណ្តឹង​​​តាមប្រពៃណី​ដែរ តែ​ឪពុក​ម្តាយ​ខាង​ស្រី គេបង្គាប់​​ដល់ទៅ​៥.០០០​​ដុល្លារ ។ ដោយសារគាត់គ្មា​ន​លុយកាក់​ចេះ​តែ​សំងំ​ស្ងៀម​​​​រហូត​​ដល់ពួកគេ​ទាំងពីរ​​នាក់​នាំគ្នា​រត់​​​ទៅ​រក​ស៊ី​​នៅ​ស្រុក​កំរៀងអស់រយៈ​ពេល​ជាង​មួយ​ខែ​ ស្រាប់​តែ​​ទទួលដំណឹង​ថា ​​ចោរប្លន់​យក​ម៉ូត​ូ ​ហើយ​ចាក់សម្លាប់​កូនគាត់ ។ ​ទោះបី​​ជា​បែបណា ​ស្រប​ពេល​ដែល​ឪពុក​​ខាង​ស្រី​​​បោះ​ពាក្យ​​​សម្តី​ថា «ពីរ​បីថ្ងៃ​​ទៀត ​ឱ្យ​​ពួកគាត់​​ជាឪពុក​ម្តាយទៅ​យក​ខ្មោច​កូន​មក​​ដុត» ​ទើប​មាន​​ការ​សង្ស័យ ។

ចំណែកលោកស្រីជៀម ហួន ​ជា​ម្តាយ​សព​​​​យុវ​ជន​ផុន កុសល ​​បាន​បន្ត​ថា ​​កន្លងមក​គឺ​​មាន​រឿង​ទាស់​ទែ​ងគ្នា​​រហូត​​​ដល់ឪពុក​ខាង​ស្រី​មក​វាយ​តប់​​ពួកគាត់​ដល់​ផ្ទះ​ ហើយ​មានការ​ប្តឹងប្តល់​គ្នា​ទៅ​ប៉ុសិ៍្ត​​​រដ្ឋ​បាល​ឃុំ​សំរោង ​​ម្ត​ង​រួច​មកហើយ ​ដោយ​ឪពុក​​ខាងស្រី​​បានសង​​ជំងឺ​​​ចិត្ត​ដល់​​​ខាង​គាត់​ចំនួន​៤០ម៉ឺន​​​រៀល​ថែមទៀតផង ។
គ្រួសារ​សព​​​នៅ​តែ​សំណូម​ពរ​ដល់​សមត្ថ​កិច្ច ​​ខេត្ត​បាត់ដំបង និងខេត្ត​តាកែវ សូមជួយ​​វែកមុខ ​​រកឃាតក​ដែលបាន​សម្លាប់​កូន​របស់គាត់​យ៉ាង​​​ព្រៃផ្សៃ​​​ឱ្យឃើញ​​ផង និង​សូមឱ្យព្រលឹង​កូន​របស់​គាត់​​ជួយបំភ្លឺ​​​ផ្លូវ​ជួយ​​​បង្ហាញ​​​​សមត្ថកិច្ច​​​​ឱ្យឆាប់​វែក​មុខ​​រក​ឃាតក​​យកមក​កាត់ទោស​​​តាមផ្លូវ​ច្បាប់​ ៕