ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​ផ្លូវ​​នាងក្រមុំ​​សាច់ស​ខ្ចី​នាំឡើង​​ជើងភ្នំ​​​រំលោ.ភ​សេព​សន្ថវៈ​ពេញ​មួយ​រាត្រី​

13 ឆ្នាំ មុន

​ខេត្តកំពង់ស្ពឺ​​​ ៖ ​​យុវជន​​​ឈាមក្តៅ​ម្នាក់ត្រូវ​​បានសមត្ថកិច្ច​​​ស្រុកបសេដ្ឋ​​ធ្វើ​ការ​​​ ចាប់​ខ្លួន​​​កាលពីព្រឹក​ថ្ងៃទី​​១៣ សីហា ហើយ​បញ្ជូនទៅ​កាន់​ការិយាល័យ​​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​​នៃ ​ស្នងការ​​ដ្ឋាន​នគរបាល​​ខេត្ត​​​​កាលពី​ព្រឹកថ្ងៃ​ទី​​​១៥ ​សីហា ​​​២០១១ ​ដោយ​​​​ចោទ​ប្រកាន់​​​​ពី​បទ​ចាប់រំលោ.ភ​​សេព​សន្ថវៈ​នាង​ក្រមុំ​ម្នាក់​​​​ ពេញ​មួយ​យប់​

ខេត្តកំពង់ស្ពឺ​​​ ៖ ​​យុវជន​​​ឈាមក្តៅ​ម្នាក់ត្រូវ​​បានសមត្ថកិច្ច​​​ស្រុកបសេដ្ឋ​​ធ្វើ​ការ​​​ចាប់​ខ្លួន​​​កាលពីព្រឹក​ថ្ងៃទី​​១៣ សីហា ហើយ​បញ្ជូនទៅ​កាន់​ការិយាល័យ​​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​​នៃ​ស្នងការ​​ដ្ឋាន​នគរបាល​​ខេត្ត​​​​កាលពី​ព្រឹកថ្ងៃ​ទី​​​១៥ ​សីហា ​​​២០១១ ​ដោយ​​​​ចោទ​ប្រកាន់​​​​ពី​បទ​ចាប់រំលោភ​​សេព​សន្ថវៈ​នាង​ក្រមុំ​ម្នាក់​​​​ពេញ​មួយ​យប់​នៅ​​​ឯ​ព្រៃ​​​​ជើង​ភ្នំ ស្ថិតក្នុង​ភូមិ​ត្រពាំង​​វែង​​ ឃុំ​​​​ផុង​ ​ស្រុក​​​បសេដ្ឋ ​​កាលពីថ្ងៃទី​​​១២ សីហា​​​២០១១ ​កន្លង​ទៅ​នេះ​ ខណៈ​នាង​ដើរ​​​​មក​ពីស្ទូង​ក្រោយ​គេ​។

អនុប្រធាន​​​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​​ធ្ងន់​​ លោក​​​សម សាក់ ​បាន​ប្រាប់​​ហេតុ​ការណ៍​​នេះ​ថា ​យុវជន​​​ឈាមក្តៅ​​ឈ្មោះ​​​ម៉ម ​​ហឿន ភេទប្រុស អាយុ​​២៥​ឆ្នាំ ​មានទី​លំនៅ​​ភូមិ​ត្រពាំង​វែង ឃុំ​ផុង ស្រុកបសេដ្ឋ ​កាលពី​ថ្ងៃទី​​​​១២ សីហា ​​២០១១ ​វេលា​ម៉ោង​​៦​​ល្ងាច ពេល​អ្នក​ភូមិ​ត្រឡប់មក​ពី​ស្ទូង​វិល​ចូល​​ផ្ទះ​វិញ​​ ឈ្មោះ​ម៉ម​ ហឿន ដើរ​ពី​ក្រោយ​នាង​ក្រមុំឈ្មោះ​​វង្ស ​​សុគា អាយុ​២១​ឆ្នាំ ​មាន​ទី​​លំនៅ​ភូមិ​ជា​មួយគ្នា​។ ​មិន​ដឹង​ជា​មូលហេតុ​អ្វីទេ ស្រាប់តែ​អ្នកភូមិ​​ដើរ​លឿន​ទៅ​មុន​អស់ ​យុវជន​នោះ​ចាប់​នាង​ក្រមុំ​​​នេះ​ដោយប្រើកាំបិត​មុខ​ស្រួច​ភ្ជង់​ក​នាង​គំរាមកុំ​ឱ្យ​​ស្រែក​ ហើយនាំទៅ​ក្បែរ​ដំបូក​មួយ​ក្នុង​ព្រៃ​​​របោះជើង​ភ្នំ​ កំបាំង​ពី​ភ្នែក​អ្នក​​ភូមិ ហើយបង្ខំ​​​ចាប់​រំលោភ​​សេពសន្ថវៈ​​រហូត​​បានសម្រេច​ច្រើនដង បើទោះ​​​​ជាស្ថិត​នៅ​​​ហាល​ខ្យល់​​​ ហាល​សន្សើម​ ហាល​មូស​យ៉ាង​ណា​ក៏ដោយ​ ក៏ការបង្ខំ​​​រួមមេត្រី​​​​​នៅតែ​ជា​ទឹកឃ្មុំ របស់​ជន​​អាក្រក់​នេះ​ដដែល​។

លោកសម សាក់ បន្ត​ថា ​​ពេលនោះ​ក៏មាន​អ្នក​ឃើញ​​សភាព​ការណ៍​​​រំលោភ​នេះ​ដែរ និង​​បាន​ទៅរាយ​ការណ៍​ប្រាប់​​​​ម្តាយ​ឪពុក​ខាង​ស្រី​​​ទៀត​ផង។​ ​តែ​ល្ងាចនោះ ​ជនដៃ​ដល់​​យល់​ថា សភាព​ការណ៍​​​មិន​ស្រួល​ ខ្លួនក៏​នាំ​នាង​ក្រមុំ​​​រត់ទៅ​លើ​​ជើង​ភ្នំឈ្មោះ​​​​ភ្នំក្តី​នៅ​ក្នុងឃុំ​ផុងនេះ​ឯង​ ដេក​អស់​មួយ​យប់ ​គឺ​​បង្ខំ​​រំលោភ​​សេពសន្ថវៈ​ចំនួន​​​៤ដង​បាន​សម្រេច​ទាំងអស់​។ លុះ​ព្រឹកឡើង​ដោយ​ពុំមាន​លុយ​​កាក់​​ជាប់ខ្លួន​ ឈ្មោះ​​ម៉ម ហឿន ​ក៏​បង្ខំចិត្ត​នាំ​​នាងក្រមុំ​​វង្ស សុគា មក​ជូន​ឪពុកម្តាយ​វិញ ក្រែង​គេ​​​លើក​លែង​​ទោសគេ ឬ​យល់ព្រម​រៀប​​ការ​​​​ឱ្យ​​ ព្រោះ​​បើ​​រត់​​​ក៏គេច​ពុំរួច​​​​ពីសមត្ថកិច្ច​​ដែរ តែ​ទីបំផុត​នៅតែត្រូវចាប់ខ្លួន​ ៕