ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ៊ូហ្គោ ឆាវេស ​​​ហាក់មាន​​សុខភាព​​​កាន់​តែ​ល្អ​​​​ ក្រោយ​​ការ​​ព្យាបាល​​មហារីក​បែប ​​CHIMIOTHERAPIE ​លើកទី​2

13 ឆ្នាំ មុន

ប្រធានាធិបតី​​វេណេស៊ុយអេឡា ​លោកហ៊ូ​ហ្គោ​ឆាវេស ​គូស​បញ្ជាក់​កាលពីថ្ងៃទី​​១៤ សីហា ​នៅ​ទីក្រុង​​​ការ៉ាកាស់ថា លោកហាក់​​មាន​សុខ​ភាព​កាន់តែល្អ​ បន្ទាប់ពីទទួល​ការ​ព្យាបាល​​​ជំងឺ​មហា​រីក​​​បែប CHIMIOTHERAPIE លើកទី​២ នៅ​គុយបា​​មក​។​ ក្នុង​​បទសម្ភាសន៍​​​តាមទូរស័ព្ទ​មួយជាមួយ​ទូរទស្សន៍​​រដ្ឋ VTV លោក​ឆាវេស គូស​បញ្ជាក់​ថា

ប្រធានាធិបតី​​វេណេស៊ុយអេឡា ​លោកហ៊ូ​ហ្គោ​ឆាវេស ​គូស​បញ្ជាក់​កាលពីថ្ងៃទី​​១៤ សីហា ​នៅ​ទីក្រុង​​​ការ៉ាកាស់ថា លោកហាក់​​មាន​សុខ​ភាព​កាន់តែល្អ​ បន្ទាប់ពីទទួល​ការ​ព្យាបាល​​​ជំងឺ​មហា​រីក​​​បែប CHIMIOTHERAPIE លើកទី​២ នៅ​គុយបា​​មក​។​

ក្នុង​​បទសម្ភាសន៍​​​តាមទូរស័ព្ទ​មួយជាមួយ​ទូរទស្សន៍​​រដ្ឋ VTV លោក​ឆាវេស គូស​បញ្ជាក់​ថា ​ការ​ពិនិត្យ​​​សុខភាព​​របស់ខ្ញុំប្រព្រឹត្ត​​​​ទៅយ៉ាង​ល្អ​​បំផុត​ ហើយអ្វីៗ​នឹង​បញ្ចប់​​ដោយល្អប្រសើរ​។ ពេលនេះខ្ញុំ​​បរិភោគ​​អ្វី​ក៏ឆ្ងាញ់​​ដែរ​។​

ប្រធានាធិបតី​​អាយុ​​​​៥៧​ឆ្នាំ ​រូបនេះ​​អះអាង​ទៀត​​ថា លោក​កំពុងតែ​​ស្រួលខ្លួន​​ឡើងវិញ ​និង​​ថា លោកបាន​​ចាប់​ផ្តើម​​​ដំណាក់​កាល​​ថ្មី​ក្នុងជីវិត​។ ​លោកបន្ត​ថា ​លោកពុំទាន់​ប្រាកដ​​​ដែរ​ថា តើ​​លោកចាំបាច់​​ត្រូវទទួលការ​​ព្យាបាល​បែប CHIMIOTHERAPIE លើកទី​​៣ ឬ​យ៉ាង​ណា​ឡើយ​នោះឡើយ តែ​ផ្អែក​លើ​​ការ​វាយ​តម្លៃ​​​​ក្នុង​រយៈ​ពេល​​១សប្តាហ៍ ៕​