ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​​១៥នាក់​​​ពុលត្រីក្រពត​ស្លា.ប់​១ ខណៈ​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​

13 ឆ្នាំ មុន

​ខេត្ត​កំពង់ឆ្នាំង​​​ ៖ ​​មនុស្សម្នាក់​​​ស្លា.ប់ និង​​១៤​នាក់​ទៀត​​មានក្មេង​​ចាស់​ប្រុសស្រី​បានរង​ការ​​​ចុក​ពោះ​ ចុះខ្សោយ ក្អួត​ចង្អោរ ស្ពឹក​ដៃ​ជើង​ដោយ​សារ​​ពុលត្រី​ក្រពត កាលពីវេលាម៉ោង​​១១​និង​​​៣០នាទី​​​ថ្ងៃត្រង់​ទី​១៤ សីហា ២០១១ នៅ​លំនៅឋាន​​ជនរងគ្រោះ​​​ភូមិ​​ភ្លង ​​ឃុំ​ពាម​​ឆ្ពោក ស្រុក​​ជល​គិរី ។

ខេត្ត​កំពង់ឆ្នាំង​​​ ៖ ​​មនុស្សម្នាក់​​​ស្លាប់ និង​​១៤​នាក់​ទៀត​​មានក្មេង​​ចាស់​ប្រុសស្រី​បានរង​ការ​​​ចុក​ពោះ​ ចុះខ្សោយ ក្អួត​ចង្អោរ ស្ពឹក​ដៃ​ជើង​ដោយ​សារ​​ពុលត្រី​ក្រពត កាលពីវេលាម៉ោង​​១១​និង​​​៣០នាទី​​​ថ្ងៃត្រង់​ទី​១៤ សីហា ២០១១ នៅ​លំនៅឋាន​​ជនរងគ្រោះ​​​ភូមិ​​ភ្លង ​​ឃុំ​ពាម​​ឆ្ពោក ស្រុក​​ជល​គិរី ។

តាម​ការរៀប​រាប់​របស់ស្ត្រី​ឈ្មោះ​​​​យិន ស្រីមុំ ដែល​រង​ការ​ពុល​​​​ស្រាល​បាន​​និយាយ​ថា ​មុន​ពេល​​ហូបត្រីក្រពត​​បង្ក​ឱ្យមានការ​ពុលនេះ ​​​ក្រុម​គ្រួសារ​​គាត់​ដែល​មានបង​ប្អូន​​បង្កើត ​​ជីដូន​​មួយ ​ច្រើននាក់​បាន​នាំគ្នា​ហូបត្រីក្រពត ដែលបាន​មក​ពី​ការ​ដាក់​​​​ឡើប្រហែល​​​៥គីឡូក្រាម​។ ​​ពេលនោះ​ពួកគាត់​​នាំគ្នា​​បំពង​ខ្លះ​​ និងស្ងោ​រ​ខ្លះ ​​ឆ្អិន​បណ្តើរ​ហូប​បណ្តើរ ​​មើលទៅ​ហាក់​សប្បាយ​រីករាយ​ណាស់ ព្រោះ​​ថា ជាថ្ងៃ​សែនចិន​ផង​​។ ​​ស្រាប់តែ​​​​បន្តិច​ក្រោយ​មក ក៏​នាំ​គ្នា​ចុក​ពោះ ​​​​ស្ពឹកដៃ​​ជើង និង​​ថប់ដង្ហើម​​ ​ហើយ​ក៏​​​​​ដឹង​ថា ពិតជា​ពុល​​​​ត្រី​ក្រពត​ ទើប​នាំគ្នា​ជិះ​​​​កាណូត​ប្រញាប់​​ទៅ​កាន់​​មន្ទីរពេទ្យ​​ទាំងអស់​គ្នា​​​​មាន​ចំនួន​​១៥​នាក់ មាន​ក្មេង​ចាស់​ប្រុសស្រី​។

លុះ​មកដល់ពាក់​កណ្តាល​ផ្លូវ​​ឈ្មោះ​​​សេក ​សៀង ​​អាយុ​​​៣៥​ឆ្នាំ ​ភេទប្រុស​បានស្លាប់​​​លើ​កាណូត​គួរ​​​ឱ្យសោកស្តាយ​ ។ ​នៅសល់​១៤នាក់​ទៀត​បាន​ខំតស៊ូ​ធ្វើដំណើរ​រហូត​​ដល់​​មន្ទីរ​​ពេទ្យ​​​​នាវេលា​ម៉ោង​​​២​និង​​៣០នាទី​​​រសៀល​ ហើយ​ត្រូវ​បានសង្គ្រោះ​​ទាន់ពេល​។​ ក្រុមគ្រូពេទ្យ​​ដែល​បាន​ធ្វើការ​សង្គ្រោះ​​បាន​និយាយ​ថា មនុស្សទាំង​​១៤​​នាក់​ដែលកំពុង​​ព្យាបាលនេះ​​មាន​​៤​នាក់​​ស្ថិត​ក្នុងសភាព​​ធ្ងន់ធ្ងរ​​​នៅឡើយ ៕