ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាទេសចរណ៍ខ្នាតយក្ស «Odyssey» បានធ្វើដំណើរចាកចេញ​ពីកម្ពុជាហើយ ក្រោយជួបវិបត្តិប្រេងឡើងថ្លៃ ​ជាប់គាំង​​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ អស់​ច្រើនថ្ងៃ​

2 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ​៖ នាវា​ទេសចរណ៍​អន្តរជាតិ «Odyssey»​ ខ្នាត​យក្ស ដែល​​ជាប់គាំង​​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ អស់រយៈពេល​ជាច្រើនថ្ងៃ​​ ក្រោយ​ជួប​​វិបត្តិប្រេងឡើងថ្លៃ ពេលនេះ​បាន​ធ្វើដំណើរ​ចាក​ចេញពី​កំពង់​ផែ​ស្វយ័​ត ខេត្ត​ព្រះ​សីហ​នុ ហើយ កាលពីព្រឹកថ្ងៃទី ​៤ វិច្ឆិកា ឆ្នាំ​២០២៦នេះ ។​ គួររំលឹកថា នាវា​ទេសចរណ៍​ខ្នាត​យក្ស ជាប់​គាំង​នៅ​ក្រុងព្រះសីហនុ ដោយសា​រវិ​ប​.​ត្តិ​ប្រេង

មន្ត្រី​នគរបាល​អន្តោ​​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នេះ​ថា បច្ចុប្បន្នភាព​ជុំវិញ​នាវា​ទេសចរណ៍​អន្តរជាតិ Odyssey​ ខ្នាត​យក្ស ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Villa Vie Residences ដែល​មាន​ប្រវែង​ប្រហែល ២០០​ម៉ែត្រ និង​បាន​ដឹក​អ្នកដំណើរ​ប្រមាណ​ជាង ២០០​នាក់ (​ភាគច្រើន​ជា​ជនជាតិ​អា​មេ​រិ​ក​) ព្រមទាំង​បុគ្គលិក​បម្រើ​ការ​ចំនួន ១៥៦​នាក់ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦ បន្ទាប់​ពី​បាន​ចេញដំណើរ​ពី​ប្រទេស​អៀរ​ឡង់​ខាងជើង​តាំងពី​ខែតុលា ឆ្នាំ​២០២៤ ក្នុង​គោលដៅ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ​រយៈពេល​ជាង ៣​ឆ្នាំ​។

ការ​ចូល​ចត​ដោយ​អាក់ខាន​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​នេះ គឺ​បណ្តាល​មក​ពី​កត្តា​២​សំខាន់​ៗ៖
១-បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ ៖ នាវា (Villa Vie Residences) បាន​ជួប​ប្រទះ​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​យ៉ាង​គំហុក​។
២-បញ្ហា​ហិរញ្ញវត្ថុ​ ៖ ក្រុមហ៊ុន​ខ្វះ​ថវិកា​បន្ត​ដំណើរការ និង​ការ​គ្រប់គ្រង ដែល​ធ្វើ​ឱ្យ​ដំណើរ​នាវា​ជុំវិញ​ពិភពលោក​ត្រូវ​រាំងស្ទះ​ទើប​សម្រេចចិត្ត​ចូល​ចត​នៅ​កំពង់​ផែ​ស្វ័​យ​ត​ខេត្ត​ព្រះ​សីហ​នុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូម​​រំលឹក​​ឡើង​វិញ​ថា ​ជុំវិញ​បញ្ហា​ជាប់​គាំង​នាវា​ទេសចរណ៍​ខ្នាត​យក្ស​ខាងលើ​នេះ ​កាលពី ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៦ កន្លង​មកនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចុះ​ផ្ទាល់​ទៅ​ពិនិត្យ​មើល​ស្ថានភាព​នាវា​ទេសចរណ៍​អន្តរជាតិ Odyssey នេះ​ផង​ដែរ​។

​មន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា នាវា​នេះ​គ្រោង​នឹង​បំពេញ​ប្រេងឥន្ធនៈ​ដោយ​មានការ​សម្របសម្រួល​ពី​ក្រុមហ៊ុន​ជា​ដៃគូ ​ដើម្បី​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​វិញ ខណៈ​ដែល​អ្នកដំណើរ​ភាគច្រើន​កំពុង​ជួប​ប្រទះ​ការ​លំបាក និង​ត្រូវ​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រឡប់​ស្រុក​កំណើត​វិញ​.​។ ចំណែកឯ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា កំពុង​ជួយ​អន្តរាគមន៍​តាមដាន​យ៉ាង​ដិត​ដល់ និង​ជួយ​សម្រួល​ដល់​ស្ថានភាព​បច្ចុប្បន្ន​​រហូត​ទទួល​បានការ​ជួយ​សម្របសម្រួល​ពី​ក្រុមហ៊ុន​ជា​ដៃគូ ក្នុង​ការ​ចាក់​ប្រេង​ឥន្ទ​នៈ​បំពេញ​សម្រាប់​ក្នុង​ការ​ធ្វើ​ដំណើរ​មាតុភូមិ​និវត្ត​ន៍​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែ វិច្ឆិកា ឆ្នាំ ២០២៦​ នាវា​បាន​ចាកចេញ​ឆ្ពោះទៅ​សមុទ្រ​អន្តរជាតិ ដោយ​ក្តី​រំភើប និង​អា​ឡោះអាល័យ​​នៅ​ក្នុង​បេះដូង​ជា​ពន់ពេក ​នៅ​ក្នុង​រយៈពេល​នៃ​ការ​ស្នាក់​នៅ​របស់​ពួក​គាត់ ដែល​ទទួល​បានការ​យកចិត្តទុកដាក់​ និង​ផ្តល់​ភាព​កក់ក្តៅ​ក្រៃ​លែង​​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ដូច​ជា​ពិសារ​អាហារ​សាមគ្គី​ និង​បាន​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ផង​ដែរ​.៕