អភិបាលខេត្តតាកែវ ជួបសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាចំនួន២២១រូប
- តាកែវ
ខេត្តតាកែវ ៖ នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៦នេះ លោកវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋជាយុវជនស្ម័គ្រចិត្ត ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា រួមទាំងការបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព ដើម្បីទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈយោធា និងពង្រឹងសមត្ថភាពការពារជាតិ នៅសាលាពលទាហានទី៣ (ខេត្តកំពង់ស្ពឺ) ដែលពិធីនេះបានរៀបចំឡើងនៅឯទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ។
ពិធីដ៏មានតម្លៃនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអាណាព្យាបាល លោកឪពុក អ្នកម្តាយ ក៏ដូចជាបងប្អូនសាច់ញាតិរបស់យុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាជាច្រើនរូបផងដែរ ៕



ចែករំលែកព័តមាននេះ