ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្តកោះកុង ប្រារព្ធពិធី​សំណេះសំណាល​ជាមួយ​ពល​រដ្ឋ​​ស្ម័គ្រចិត្ត ចូល​បំពេញ​កាតព្វកិច្ច​យោធា ចំនួន​​៩០​រូប​

1 នាទី មុន
  • កោះកុង

ខេត្តកោះកុង ​៖ ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​យុវជន​ស្ម័គ្រចិត្ត​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ចំនួន ៩០​នាក់ មុន​ពេល​ចេញដំណើរ​ទៅ​ពិនិត្យ​កាយសម្បទា និង​ហ្វឹកហ្វឺន​នៅ​សាលា​ទ័ព​ពិសេស​ឱ​រ៉ា​ល់ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្តកោះកុង ។​

ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ជំទាវ ឈី វ៉ា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង នា​ព្រឹក ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ បង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​ស្នេហា​ជាតិ និង​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​យុវជន​ជំនាន់​ក្រោយ ។

លោក​ជំទាវ ឈី វ៉ា បាន​មាន​ប្រសាសន៍​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ថ្លែង​ការ​កោតសរសើរ​យ៉ាង​ក្លៀវក្លា​បំផុត​ចំពោះ​យុវជន​ស្ម័គ្រចិត្ត​ទាំង ៩០​រូប ការ​សម្រេចចិត្ត​ចូលរួម​បំពេញ​កាតព្វកិច្ច​យោធា​របស់​យុវជន​នា​ពេល​នេះ គឺជា​ការ​បង្ហាញ​នូវ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម​ជាតិ ។

រដ្ឋបាល​ខេត្តកោះកុង ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មន្ត្រី​ក្នុង​យន្តការ​កាតព្វកិច្ច​យោធា អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាណាព្យាបាល ទាំងអស់​ ដែល​បាន​ខិតខំ​សហការ​គ្នា សម្របសម្រួល ផ្សព្វផ្សាយ និង​ជំរុញ​ការ​ចុះ​ឈ្មោះ​យុវជន​ដែល​គ្រប់​អាយុ តាម​ច្បាប់​កំណត់ឱ្យ​ចូលរួម​បំពេញ​កាតព្វកិច្ច​យោធា ៕​