ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្លន់​យក​ប្រាក់​គេ​ច​ខ្លួន​បាន​3ឆ្នាំ​ត្រូវ​ប៉ូលិស​ចាប់​តាម​ដីកា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មុខ​សញ្ញា​ចោរ​ប្លន់​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែ​សីហា​នៅ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​​រាជ​ធានី​បន្ទាប់​ពី​ ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ប្រាក់​ពី​អ្នក​ដំណើរ​ កាល​ពី​ឆ្នាំ​២០០៨​ ។ ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​

រាជធានីភ្នំពេញ ៖ មុខ​សញ្ញា​ចោរ​ប្លន់​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១១ និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែ​សីហា​នៅ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​​រាជ​ធានី​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ប្រាក់​ពី​អ្នក​ដំណើរ​ កាល​ពី​ឆ្នាំ​២០០៨​ ។ ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​វ៉ាន់ សារឿន ហៅ​ត្រូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​។

តាម​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ឱ្យ​​ដឹង​ថា ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តាម​ដីកា​របស់​សាលា​ដំបូង​រាជ​ធានី​​លេខ​៦៤៨​ពីបទ​ប្លន់អ្នក​ដំណើរនៅផ្លូវ​លេខ​៧០​កែង​ផ្លូវK5 ក្រុម​ទី​៨ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០០៨​។​ មន្ត្រី​ប៉ូលិស​រូប​នោះ​បន្ត​ទៀត​ថា នៅ​ក្នុង​សកម្ម​ភាព​ប្លន់​នោះ​ ជន​សង្ស័យ​មាន​បក្ស​ពួក​៣​នាក់​ គឺ​ឈ្មោះ​សុខ សីហា ឈ្មោះ​ខៀវ ឌី និង​ឈ្មោះ​វ៉ាន់ សារឿន ។ បន្ទាប់​ពី​ត្រូវ​ចោរ​​ប្លន់ ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​ ហើយ​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ទួល​សង្កែ​​ស្រាវ​ជ្រាវ​ក្តាប់​បាន​មុខ​សញ្ញា​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ហើយ​ត្រូវ​តុលា​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ដែល​កាល​ពីឆ្នាំ​២០១០​ចាប់​បាន​ម្នាក់ និង​លើក​នេះ​ចាប់​បាន​ម្នាក់​ទៀត​នៅ​សល់​ម្នាក់​ឈ្មោះ​សុខ សីហា កំពុង​គេច​ខ្លួន​។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​គឺ​ជា​មុខ​សញ្ញា​វាយ​ប្លន់​យ៉ាង​សកម្ម​នៅ​សង្កាត់​ទួល​សង្កែ​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​រួច​បាន​គេច​ខ្លួន​រហូត ហើយ​ទើប​​តែ​ថ្ងៃ​ទី​១៤ ខែ​សីហា ត្រូវ​សមត្ថ​កិច្ច​ប្រទះ​ឃើញ​​ក៏​ចាប់ខ្លួន​​តែម្តង​។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​មាន​ដីកា​ចាប់​ខ្លួន ​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ចំនួន​៧​នាក់​មក​ហើយ៕