ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អនុញ្ញាត​​ឱ្យ​​នាំចូលសាច់​​គោ​ពីកាណាដា​ក្រោយ​ពី​ដាក់​បម្រាម​8ឆ្នាំ​

13 ឆ្នាំ មុន

​ប្រទេស​វៀតណាម​​​​បាន​លុបចោល​បម្រាម​​នាំចូល​​​សាច់​សត្វ​ទាំង​គោ ចៀម និងពពែ ​​ពី​ប្រទេស​​កា​ណាដា ​ក្រោយ​ពី​​ដាក់ប​ម្រាម​អស់​​រយៈ​​ពេល​​៨ឆ្នាំ​ ​​ដោយសារ​​ការ​​​ប្រទះឃើញ​​មេ​រោគ​​គោឆ្កួត ​ក្នុងប្រទេស​កាណាដា​។​
​សារ​ព័ត៌មាន​បរទេស​បានផ្សាយ​​កាលពីថ្ងៃទី​​១៥ សីហា ​​ថា លោកអេត ​ហ្វាស់ ​រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជកម្ម​​អន្តរជាតិ​ប្រទេស​កាណា​ដា ​បានថ្លែង​​ថា ប្រទេស​វៀតណាម​​

ប្រទេស​វៀតណាម​​​​បាន​លុបចោល​បម្រាម​​នាំចូល​​​សាច់​សត្វ​ទាំង​គោ ចៀម និងពពែ ​​ពី​ប្រទេស​​កា​ណាដា ​ក្រោយ​ពី​​ដាក់ប​ម្រាម​អស់​​រយៈ​​ពេល​​៨ឆ្នាំ​ ​​ដោយសារ​​ការ​​​ប្រទះឃើញ​​មេ​រោគ​​គោឆ្កួត ​ក្នុងប្រទេស​កាណាដា​។

សារ​ព័ត៌មាន​បរទេស​បានផ្សាយ​​កាលពីថ្ងៃទី​​១៥ សីហា ​​ថា លោកអេត ​ហ្វាស់ ​រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជកម្ម​​អន្តរជាតិ​ប្រទេស​កាណា​ដា ​បានថ្លែង​​ថា ប្រទេស​វៀតណាម​​បានលុប​ចោល​​បម្រាម​​​នាំចូល​សាច់​​សត្វ​ទាំង​គោ ​ចៀម និង​ពពែ ​​ពីប្រទេស​កាណាដា ​ក្រោយពី​បាន​ដាក់បម្រាម​អស់​រយៈ​ពេល​៨​ឆ្នាំ ព្រោះមាន​ការ​រាត​ត្បាត​​នៃ​ជំងឺ​គោឆ្កួត នៅកាណាដា ​កាលពីឆ្នាំ​​២០០៣ ​​ហើយ​​ការ​លុបចោល​ខាងលើនឹង​មាន​​សុពលភាព​​​ភ្លាមៗ​។

ប្រទេស​នានា​ដែល​ហាមឃាត់​ការ​នាំ​ចូល​​​​សាច់​​សត្វ​​​ពីប្រទេស​កាដាណា​​នៅក្នុងឆ្នាំ​​​២០០៣ ​​បាន​ចាប់ផ្តើម​​​អនុញ្ញាត​​​ឱ្យ​នាំ​ចូល​បន្ត​បន្ទាប់​ជាថ្មី​ដោយប្រទេស​ចិន បានអនុញ្ញាតឱ្យ​​​​នាំ​ចូល​​​​កាល​ពី​ឆ្នាំ​​​២០១០ ​ឯ​ប្រទេស​កូរ៉េ​ខាងត្បូង​​អនុញ្ញាត​​ឱ្យ​​នាំ​ចូល​នា​ដើម​ឆ្នាំ​​២០១១​។​ ចំណែក​​វៀតណាម​គឺជា​ប្រទេស​ដំបូង​ក្នុង​សមាជិក​​អាស៊ាន ​ដែល​អនុ​​ញ្ញាត​​​​ឱ្យនាំចូល​​សាច់​សត្វ​​ពី​ប្រទេស​កាណា
ដា ៕