ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​ប្រជាជនខណ្ឌទួល​គោក​​​ផ្សព្វ​ផ្សាយ​​លទ្ធផល​​​សន្និបាត​​​លើកទី36

13 ឆ្នាំ មុន

​រាជធានីភ្នំពេញ​​ ៖ គណបក្ស​​ប្រជាជន​ខណ្ឌ​​​ទួលគោក​ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ​បាន​រៀបចំផ្សព្វ​ផ្សាយ​​លទ្ធផល​សន្និបាត​គណៈ​កម្មាធិការ​​កណ្តាល​លើកទី​៣៦ អាណត្តិ​​ទី​៥ គណបក្ស​​​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​​​​លោក​នាយ​ឧត្តម​សេនីយ៍​​​​​ផ្កាយ​​មាស​​៤​ នាង ផាត អនុប្រធាន​​ក្រុម​ការងារ​​​ចុះ​ជួយ​​រាជធានី​ភ្នំពេញ និង​​​

រាជធានីភ្នំពេញ​​ ៖ គណបក្ស​​ប្រជាជន​ខណ្ឌ​​​ទួលគោក​ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ​បាន​រៀបចំផ្សព្វ​ផ្សាយ​​លទ្ធផល​សន្និបាត​គណៈ​កម្មាធិការ​​កណ្តាល​លើកទី​៣៦ អាណត្តិ​​ទី​៥ គណបក្ស​​​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​​​​លោក​នាយ​ឧត្តម​សេនីយ៍​​​​​ផ្កាយ​​មាស​​៤​ នាង ផាត អនុប្រធាន​​ក្រុម​ការងារ​​​ចុះ​ជួយ​​រាជធានី​ភ្នំពេញ និង​​​ជាប្រធាន​​​ក្រុម​ការងារ​ចុះជួយ​ខណ្ឌទួល​គោក។ នៅក្នុង​ឱកាស​នោះ​ដែរក៏​មាន​​ការ​ចូល​រួម​ពីក្រុម​ការងារ ​​សមាជិក​-​សមាជិកា​បក្ស​​យ៉ាង​​ច្រើន​កុះករ​ ។

លោក​សេង រតនៈ ​​ប្រធាន​​គណៈ​កម្មាធិការ​​បក្ស​​ខណ្ឌ​ទួល​គោក​​​បាន​ឡើង​អាន​សុន្ទរកថា​សម្តេច​អគ្គ​មហា​​ធម្មពោធិសាលជា ស៊ីម ​ប្រធាន​​​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឱកាសបិទសន្និ​បាត​​គណៈ​​កម្មាធិការ​កណ្តាល​​​លើកទី​៣៦ ដើម្បី​ឱ្យ​សមាជិកបក្ស​​បាន​យល់​ពី​អង្គ​សន្និបាត​ ។ សន្និបាត​​បាន​បញ្ជាក់​​​ជាថ្មី​នូវ​ការ​គាំទ្រ​​បេក្ខភាព​​​សម្តេច​អគ្គ​​មហា​សេនាបតី​តេជោ​ហ៊ុន សែន ​​​ធ្វើ​ជានាយក​រដ្ឋមន្ត្រី​​សម្រាប់​អាណត្តិ​ទី៥ និង​អាណត្តិ​​​ក្រោយ​ៗ​​ទៀត ។  នៅក្នុង​នោះ​ អង្គ​សន្និ​បាត​ក៏​បាន​​វាយតម្លៃ​ប្រកប​ដោយ​មោទនភាព​ចំពោះ​​ជោគជ័យ​​នៅក្នុង​វិស័យ​ការពារជាតិ​ ដែល​បាន​ធ្វើ​ឱ្យ​បរាជ័យ​​ជាបន្ត​បន្ទាប់​នូវ​​សង្គ្រាម​​ឈ្លាន​ពាន​​​របស់​ថៃ​​មកលើ​អធិបតេយ្យ​​ និង​បូរណភាព​​ទឹកដីកម្ពុជា​។

លោក​​នាយ​ឧត្តម​​សេនីយ៍​​នាង ផាត ក៏​បាន​លើក​ឡើង​ពី​​រាជរដ្ឋា​ភិបាល​​កម្ពុជា​ក្រោម​ការ​ដឹកនាំ​​របស់​គណបក្ស​​​ប្រជាជន​កម្ពុជា​​ធ្វើ​ឱ្យ​​​ប្រទេស​​ជាតិ​មាន​​សុខ​​​​សន្តិ​ភាព​​ និង​ស្ថិរភាព​​​នយោ​បាយ​​​ សេដ្ឋកិច្ច​មាន​ការរីក​ចម្រើន​​ និង​​ជឿន​លឿន​ ឈ្នះ​អស់​​ខ្មាំង​​សត្រូវ​ដែល​​ប៉ុនប៉ង​​​​ឈ្លាន​ពាន​​ទឹកដី ។ ទាំងអស់​​នេះ​​​គឺ​បាន​​​មក​ដោយ​សារ​​ការ​ធ្វើពលិកម្ម​​គ្រប់​បែបយ៉ាង​របស់​​វីរកង​ទ័ព​​​​យើង​ ប្រជាជន​យើង​ ក្រោម​​ការ​ដឹកនាំ​​និង​យក​ចិត្ត​ទុកដាក់​​​របស់​សម្តេច​​​អគ្គ​មហា​សេនាបតី​​តេជោ​​​ហ៊ុន សែន ។

លោក​​​នាយ​ឧត្តម​​សេនីយ៍​នាង ផាត  ​ក៏​បាន​​ណែនាំដល់​សមាជិក-​សមាជិកា​​បក្ស​ ត្រូវ​​ប្រមូល​​​កម្លាំង​​បន្ថែម​​ និង​បន្ត​ពង្រឹង​អង្គការ​ចាត់​តាំង​គ្រប់​ថ្នាក់​​ដោយ​ចុះ​​មូល​ដ្ឋាន​​​​ដើម្បី​កសាង​ទំនុក​ចិត្ត ធ្វើ​យ៉ាង​ណា​​​ឱ្យ​​ប្រជាពលរដ្ឋ​មាន​ការ​​ជឿទុក​ចិត្ត​ហើយ​បោះ​ឆ្នោត​​​ជូនគណបក្ស​ប្រជាជន​កម្ពុជា​យើង​ ៕