ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិផរណា​អាមេរិក​អាច​នឹងនវិញ

13 ឆ្នាំ មុន

ការ​ចំណាយ​សំរាប់​ជីវភាព​អាមេរិក​ក្នុងខែ​​កក្កដា ​អាចត្រូវ​បានកាត់​បន្ថយ​ ស្របតាម​ការ​ព្យាករណ៍​​របស់​ធនាគារ​កណ្តាលថា​ អតិផរណា​​នឹង​មាន​ស្ថិរភាព។​ នេះបើ​តាមសម្តី​របស់អ្នក​​សេដ្ឋ​កិច្ច​​អាមេរិក។​ តំលៃ​ទំនិញ​រួមទាំង​ស្បៀងអាហារ​ និង​ការ​​ចំណាយ​លើប្រេង​បានកើន​ឡើង០,២​ភាគរយ​ជាអត្រា​កើនឡើង​ទាបបំផុត​ក្នុងរយៈ​ពេល៣ខែ​នេះ

ការ​ចំណាយ​សំរាប់​ជីវភាព​អាមេរិក​ក្នុងខែ​​កក្កដា ​អាចត្រូវ​បានកាត់​បន្ថយ​ ស្របតាម​ការ​ព្យាករណ៍​​របស់​ធនាគារ​កណ្តាលថា​ អតិផរណា​​នឹង​មាន​ស្ថិរភាព។​ នេះបើ​តាមសម្តី​របស់អ្នក​​សេដ្ឋ​កិច្ច​​អាមេរិក។​

តំលៃ​ទំនិញ​រួមទាំង​ស្បៀងអាហារ​ និង​ការ​​ចំណាយ​លើប្រេង​បានកើន​ឡើង០,២​ភាគរយ​ជាអត្រា​កើនឡើង​ទាបបំផុត​ក្នុងរយៈ​ពេល៣ខែ​នេះបើ​តាមការ​ព្យាករណ៍​របស់​សារព័ត៌​មាន Blooberg​ ដែល​ព្យាករណ៍​មុនទិន្នន័យ​ក្រសួង​​ការងារ​​អាមេរិក​ថ្ងៃទី១៨ ​សីហា ​ខាងមុខ។​ វិស័យ​អចលន​ទ្រព្យនៅ​តែមិនទាន់​ងើប​ឡើង​ ស្របពេល​កើនឡើង​តម្រូវការ​ប្រេង​​ប្រើ​ប្រាស់​​នៃ​​​ផលិត​ផល​ឧស្សាហកម្ម​ដែលរីក​ចំរើនស្រាប់​។

ការ​ចំណាយ​​ទាប​លើផ្នែក​ថាមពល​ប្រេង​ឥន្ធនៈ ​និងទំនិញ​ផ្សេងៗ​នឹងអាច​ឲ្យក្រុម​ហ៊ុនដូច​​ជាក្រុមហ៊ុន​ Sara Lee Corp​ ដែល​គ្រប់គ្រង​​តំលៃ​​ទំនិញ​លក់រាយ​ បាន​ផ្តល់ភាព​ធូរស្បើយ​​ដល់​អតិថិជន​ ដែល​ប្រឈមមុខ​នឹងប្រាក់​​ចំណូល​​ទាប។​ អត្រា​អតិផរណា​ចុះទាប​ក៏បានជួយ​ដល់​មន្ត្រី​ធនាគារក​ណ្តាល​តាមដាន​គោល​នយោបាយ​ កាត់​បន្ថយ​រូបិយប័ណ្ណ​នាពេល​ខាងមុខ​ដែលអាច​​នាំឲ្យ​មានភាពរ​អាក់រអួល​ដល់ការ​ស្តារសេដ្ឋ​កិច្ច​។ តំលៃទំនិញ​និងថាមពល​ប្រេងបាន​កើនឡើង ​០,២ភាគរយ​ ក្នុងខែកក្កដា​​ បន្ទាប់​ពីធ្លាក់​ចុះ០,២​​ភាគរយ៕