ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​​សេដ្ឋកិច្ច​អាស៊ាន៖ វិបត្តិ​ប្រាក់​បំណុល​គំរាម​ដល់ការរីក​ចម្រើន​ក្នុងតំបន់

13 ឆ្នាំ មុន

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ បានព្យាករ​​កាល​ពី​​ថ្ងៃ​សៅរិ៍​ ​ទី​១៣ ​សីហា ​ថា សេដ្ឋកិច្ច​ក្នុងតំបន់​ នឹង​លូតលាស់​យឺតក្នុង​ឆ្នាំនេះ​ដោយ​សារវិបត្តិ​​ប្រាក់​បំណុល​នៅអឺរ៉ុប​ និង​គម្រោង​ការកាត់​​បន្ថយ​​ការ​​​ចំណាយ​​របស់​សហ​រដ្ឋអាមេរិក​។ មន្ត្រី​​អាស៊ាន​និយាយថា ​សេដ្ឋកិច្ច​អាស៊ាន​​កើន​ឡើង​៧,៥ភាគរយ​ក្នុងឆ្នាំ២០១០​ ប៉ុន្តែ​រំពឹង​ថា​ វាប្រហែល​ជាធ្លាក់​ចុះ៦ភាគ​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ បានព្យាករ​​កាល​ពី​​ថ្ងៃ​សៅរិ៍​ ​ទី​១៣ ​សីហា ​ថា សេដ្ឋកិច្ច​ក្នុងតំបន់​ នឹង​លូតលាស់​យឺតក្នុង​ឆ្នាំនេះ​ដោយ​សារវិបត្តិ​​ប្រាក់​បំណុល​នៅអឺរ៉ុប​ និង​គម្រោង​ការកាត់​​បន្ថយ​​ការ​​​ចំណាយ​​របស់​សហ​រដ្ឋអាមេរិក​។ មន្ត្រី​​អាស៊ាន​និយាយថា ​សេដ្ឋកិច្ច​អាស៊ាន​​កើន​ឡើង​៧,៥ភាគរយ​ក្នុងឆ្នាំ២០១០​ ប៉ុន្តែ​រំពឹង​ថា​ វាប្រហែល​ជាធ្លាក់​ចុះ៦ភាគ​រយក្នុង​ឆ្នាំនេះ។​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បានកត់​សំគាល់​ក្រោយការ​​ជួបប្រជុំ​ក្នុងប្រទេស​ឥណ្ឌូណេស៊ីថា​ ពួកគេ​បន្ត​​ទប់​ទល់​​និងកាត់​បន្ថយភាព​គ្រោះថ្នាក់ ​រួមមាន​​វិបត្តិប្រាក់​បំណុល​របស់ខ្លួន​ និងបញ្ហា​ក្នុង​ទីផ្សារ​​មួយចំនួន​ដែលចេះ​តែរីកធំ ​ការកើនឡើង​​តំលៃ​​ស្បៀង​ និងទំនិញ​​បញ្ហានៅទី​ផ្សារហិរញ្ញ​វត្ថុ​​ដែល​ចេះតែបន្ត​ ។ ​រដ្ឋមន្ត្រី​អាស៊ាន​ទាំងអស់​បានព្រម​ព្រៀងថា ​អាស៊ាន​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​​គ្រោះថ្នាក់​នៅចំពោះមុខ។​

សេដ្ឋកិច្ច​លូតលាស់​ក្នុងប្រទេស​អាស៊ាន​គួរ​តែ​នៅចន្លោះ​៥,៧ទៅ​៦,៤ភាគរយ​ក្នុងឆ្នាំ​២០១១​ ដោយ​សារការវិនិយោគ​និងពាណិជ្ជកម្ម​ ​ក្នុងតំបន់​ដែលបាន​ជួយចាប់​ផ្តើម​អភិវឌ្ឍសេដ្ឋ​កិច្ច​ទន់ខ្សោយ។​

លោកស្រី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី ​Mari Pangestu ​និយាយថា​ អាស៊ី​អាគ្នេយ៍​គឺ​ជា​កន្លែង​ដ៏​​ល្អក្នុង​ការដោះស្រាយ​ជាមួយសេដ្ឋ​កិច្ច​​ពិភព​លោក​ដែលមិន​នឹងនរ​ច្បាស់​លាស់ ​ហើយ​​លោកស្រី​ព្យាករ​ថា​វានឹងបន្ត​ជាច្រើន​​ឆ្នាំ​ទៀត។​ លោកស្រី​បានប្រាប់​អ្នកសារព័ត៌​មានថា ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ទាំងអស់​យល់ឃើញ​ដូចគ្នាថា​ នា​ពេលខាង​មុខអាចជា ​មួយឆ្នាំ​ឬពីរឆ្នាំ​ខាងមុខ ​ភាព​ស្រពិច​ស្រពេច​​នៃសេដ្ឋកិច្ច​ពិភពលោក​និង​បន្ត​ ហើយស្ថិត​​​ក្នុង​ស្ថាន​ភាព​​តស៊ូរស់។

​ជំនួញ​ពាណិជ្ជកម្ម​ក្នុងប្រទេស​អាស៊ានកើន​​ឡើង៣២,៩​ភាគរយ​ ស្មើ២,០៤​សែនកោដិ​​ដុល្លារ ​​​ក្នុងឆ្នាំ២០១០​ បន្ទាប់ពី​ធ្លាក់ចុះ​១៩ភាគ​រយ​​ក្នុងឆ្នាំ២០០៩។​ ការវិនិយោគ​ផ្ទាល់ពី​បរទេស​ក្នុង​តំបន់​​អាស៊ាន​បានកើន​ឡើង​១៩ភាគរយ​ ក្នុងមួយទ​ស​វត្សន៍​មកនេះ ​ហើយកាល​ពីឆ្នាំមុន​បានកើន​ឡើង​​ចំនួន​៧៥,៨ពាន់​លានដុល្លារ។​ ប្រទេស​អាស៊ាន​ដែលមានកម្ពុជា​ ម៉ាឡេស៊ី ​សិង្ហបុរី ​ហ្វ៊ីលីពីន ​វៀតណាម ​ថៃ ​ឡាវ ​ប្រ៊ុយ​ណេ ​ឥណ្ឌូណេស៊ី ​និងថៃ ​បានជួប​ប្រជុំ​​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ដែលមក​ពីដៃគូ​អាស៊ាន​មាន​ប្រទេស​ចិន ​ជប៉ុន ​ឥណ្ឌា ​កូរ៉េខាងត្បូង​ និងសហ​រដ្ឋ​​អាមេរិក​ នៅក្នុងទី​ក្រុង​Manado​ នៅ​លើ​កោះ ​Sulawesi ​អស់រយៈ​ពេល​៣ថ្ងៃ​មក​ហើយ។​

កិច្ចប្រជុំ​បានពិភាក្សា​គ្នាលើ​យុទ្ធសាស្ត្រ​ ក្នុង​ការ​ទប់ទល់​ជាមួយការ​ធ្លាក់ចុះនៃ​សេដ្ឋកិច្ច​ពិភព​លោក​ ដោយសារ​ភាពភ័យ​ខ្លាចនៃ​វិបត្តិ​ប្រាក់​​បំណុល​​អឺរ៉ុប ​និងអត្រា​ឥណទាន​​អាមេរិក​​ធ្លាក់​ចុះ។​ ទីផ្សារ​ពិភពលោក​រង្គោះរង្គើ​មួយសប្តាហ៍​​មកហើយ​ដោយសារ​មានពាក្យ​ចចាមអារ៉ាម​​នៃ​ការធ្លាក់​ចុះអត្រា​ឥណទាន​ប្រទេស​បារាំង​​ព្រោះ​​វិបត្តិប្រាក់​បំណុល ​ដែល​ចាប់​​ផ្តើម​ចេញ​​រូប​រាង​​លើ្រ​ប្រទេស​​ក្រិច ​ហើយ​ពេលនេះ​កំពុង​មាន​ការ​ព្រួយ​​បារម្ភដល់​ប្រទេស​អេស្ប៉ាញ​ និងអ៊ីតាលី​​ដែលអាច​នឹងប៉ះពាល់​ដល់ការ​បែក​​​បាក់រូបិយវត្ថុ​ប្រទេស​ចំនួន​១៧ដែល​ប្រើ​ប្រាស់​ប្រាក់អឺរ៉ូ។​

អ្នកវិនិយោគ​ទាំងអស់​ក៏កំពុង​មើលប្រទេស​​បារាំង ​និងអាល្លឺម៉ង់​ ដែលជា​ប្រទេសមាន​​សេដ្ឋ​កិច្ច​ខ្លាំងបំផុត​ក្នុងតំបន់​អឺរ៉ុបថា​អាចសង​ប្រាក់បំណុល​ដោយមិន​ចាំាបាច់​បញ្ចុះអត្រា​ឥណទាន​​របស់ពួកគេ​ និងក្លាយ​ជាខ្លួន​ជាជន​រងគ្រោះ​នៃ​វិបត្តិ​​ប្រាក់បំណុល​ឬទេ។ ​ចំណែក​ក្នុងទ្វីប​អាស៊ីក៏មាន​ក្តីបារម្ភពី​សុខ​ភាពនៃ​ប្រព័ន្ធធនាគារ​ចិន ​ដែលពេល​នេះ​មាន​​អត្រាអតិផរណា​កើនឡើង​៦,៥ភាគ​រយក្នុងខែ​​កក្កដា​ជាអត្រា​ខ្ពស់បំផុត​មិនធ្លាប់​មានក្នុង​រយៈ​៣ឆ្នាំ​មកនេះ៕​