ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ជួស​ជុល​រថយន្ត​ដឹក​សំ​រាម​ស៊ីន​ទ្រី​បើក​បុក​បង្គោល​ភ្លើង​និង​​បុក​របង​ស្រះ​ទឹក

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្តដឹក​សំរាម​របស់​ក្រុម​ហ៊ុន​​ស៊ីន​ទ្រី​មួយ​គ្រឿង​​ត្រូវ​ជាង​ជួស​ជុល​ ប្រ​ចាំ​ក្រុម​ហ៊ុន​​បន្ទាប់​ពី​ជួល​​ជុល​រួច​​ក៏​ឡើង​បើក​សាក​​​បណ្តាល​ឱ្យ ​ជ្រុលទៅ​បុក​បង្គោល​ភ្លើង​អគ្គិ​សនី​​មួយ​ដើម​បាក់​​​និងបុក​របង​ ស្រះចិញ្ចឹម​ត្រី​​បាក់​ធ្លាក់​ក្បាល​រថយន្ត​​គង​ចូល​​ម៉ាត់​ស្រះ​ទើប​​អស់​ ល្បឿន​ទៅ​​មុខ​លែង​រួច​។ ហេតុ​ការណ៍​នេះ​កើតឡើង​​

រាជធានី​ភ្នំពេញ ៖ រថយន្តដឹក​សំរាម​របស់​ក្រុម​ហ៊ុន​​ស៊ីន​ទ្រី​មួយ​គ្រឿង​​ត្រូវ​ជាង​ជួស​ជុល​ប្រ​ចាំ​ក្រុម​ហ៊ុន​​បន្ទាប់​ពី​ជួល​​ជុល​រួច​​ក៏​ឡើង​បើក​សាក​​​បណ្តាល​ឱ្យ​ជ្រុលទៅ​បុក​បង្គោល​ភ្លើង​អគ្គិ​សនី​​មួយ​ដើម​បាក់​​​និងបុក​របង​ស្រះចិញ្ចឹម​ត្រី​​បាក់​ធ្លាក់​ក្បាល​រថយន្ត​​គង​ចូល​​ម៉ាត់​ស្រះ​ទើប​​អស់​ល្បឿន​ទៅ​​មុខ​លែង​រួច​។ ហេតុ​ការណ៍​នេះ​កើតឡើង​​នៅ​បុរី​សូនី​ ស្ថិត​ក្នុង​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​​ជ័យ​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេ​លា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ សី​ហា ឆ្នាំ​២០១១។

សមត្ថ​កិច្ច​​ន​គរ​បាល​ចរាចរ​មូល​ដ្ឋាន​សហ​ការ​ជា​មួយ​នគរ​បាល​​នៃ​ការិ​យា​ល័យ​​ជំ​នាញ​បានទៅវាស់​វែង រួច​យក​រថយន្ត​នោះ​​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​​ដ្ឋាន​ន​គរ​បាល​រាជ​ធានី​ភ្នំពេញ​ជា​បណ្តោះ​អាសន្ន​​រង់​ចាំដោះ​ស្រាយ​​គ្នា​នៅ​ពេល​ក្រោយ​​ជា​មួយ​អង្គ​ភាព​​អគ្គិ​សនី​​កម្ពុជា​​ និង​ម្ចាស់​របង​ស្រះ​ចិញ្ចឹម​ត្រី​។

តាម​ការ​រៀប​រាប់​របស់​ឈ្មោះ​ប៉ិន ធឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​ជា​​​​ជាង​​ជួស​ជុល​រថយន្ត​របស់​ក្រុម​ហ៊ុន​ស៊ីន​​ទ្រី និង​ជា​អ្នក​បើក​បរ​រថយន្ត​នោះថា បន្ទាប់​ពី​​ជួស​ជុល​រថយន្ត​រួច​គេ​ឡើង​បើក​​សាក​មើល​ទើប​ជ្រុលទៅបុក​បង្គោល​ភ្លើង និង​របង​ស្រះ​ចិញ្ចឹម​ត្រី ដោយ​សារ​តែគេ​កាច់​ចង្កូតគេច​ពី​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ដែល​បើក​មក​បញ្ច្រាសទិស​គ្នា៕