ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដែល អេវែន ​ម្ចាស់​ជើងឯក​ប្រណាំង​កង់​​Tour de France ​ឆ្នាំ2011​ ទទួលការ​ស្វាគមន៍​ក្នុង​នាមជា​វីរបុរស​កីឡាពេល​មកដល់​ក្រុងមែលប៊ន​វិញ

13 ឆ្នាំ មុន

ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​របស់​ម្ចាស់​ជើង​ឯក​ប្រណាំង​កង់Tour de France ឆ្នាំ​២០១១​កា​ដែល អេវែន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​មនុស្ស​រាប់​ពាន់​ម៉ឺននាក់​នៅទី​ក្រុង​មែល​ប៊ីន​ប្រទេសអូ​ស្ត្រា​លី​។ កាល​ពី​ថ្ងៃ​សុក្រ ​​(​ម៉ោង​នៅ​អូ​ស្ត្រា​លី​) ​កាដែល​អេវែន​បាន​ទៅ​ដល់​មាតុ​ប្រទេស​របស់​ខ្លួន​វិញ​ដោ​យ​នាំ​យក​មកទៅ​ជា​មួយ​នូវ​ពាន​ជើង​ឯក

ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​របស់​ម្ចាស់​ជើង​ឯក​ប្រណាំង​កង់Tour de France ឆ្នាំ​២០១១​កា​ដែល អេវែន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​មនុស្ស​រាប់​ពាន់​ម៉ឺននាក់​នៅទី​ក្រុង​មែល​ប៊ីន​ប្រទេសអូ​ស្ត្រា​លី​។ កាល​ពី​ថ្ងៃ​សុក្រ ​​(​ម៉ោង​នៅ​អូ​ស្ត្រា​លី​) ​កាដែល​អេវែន​បាន​ទៅ​ដល់​មាតុ​ប្រទេស​របស់​ខ្លួន​វិញ​ដោ​យ​នាំ​យក​មកទៅ​ជា​មួយ​នូវ​ពាន​ជើង​ឯក ​Tour de France ឆ្នាំ​២០១១​ដែល​ខ្លួន​បាន​ឈ្នះ​អំឡុង​ការ​ប្រណាំង​៣សប្តាហ៍​នៅ​បារាំង។

អេវែន​ដែល​ជិះកង់​ឲ្យ​ក្រុម ​BMC Racing Team ត្រូវ​បាន​ក្រុម​អ្នក​គាំ​ទ្រ​អូស្ត្រាលី​ចាត់​ទុក​ថា​ជា​វីរ​បុរស​កីឡាជាតិ​របស់​ខ្លួន​។ ជ័យ​ជម្នះ​របស់​គេ​​សម្រាប់​វិ​ស័យ​ប្រណាំង​កង់​អូ​ស្ត្រាលី​គឺ​ជាជ័យ​ជម្នះ​លើក​ដំបូង​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩០៣​មក​ ។

អ្នក​គាំ​ទ្រ​ណែន​ណាន់​តាន់​តាប់​ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ជុំ​វិញ​ទី​លាន​ Federation Square ​បាន​ស្រែក​​​​សាទរ​កា​ដែល អេវែន​យ៉ាង​កងរំពង។ អេវែន​បាន​និយាយ​ដោយ​រំភើប​ចិត្ត​ថា​៖ «ជា​កិត្តិ​យស​ដ៏​ធំ​មួយ​ដែល​អាច​មក​ឈរ​នៅ​ទី​នេះ ជា​ពិសេស​បាន​ពាក់​អាវ​កាក់​ពណ៌​លឿង​បង្ហាញ​អ្នក​គ្រប់​គ្នា​នៅ​ទី​នេះ​។ ជា​ការ​ប្រណាំង​ដ៏​អស្ចារ្យ​មួយ​ហើយ​វា​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ» ។

បន្ទាប់​ពី​ត្រូវ​បាន​ជិះ​អម​ដំណើរ​ដោយ​អ្នក​ជិះ​កង់​វ័យ​ក្មេង​​របស់​អូ​ស្ត្រា​លី​មួយ​ក្រុម​ អេវែន​ត្រូវ​បាន​ថ្លែង​ស្វា​គម​ន៍និង​អប​អរសាទរ​ដោយ​នា​យក​រដ្ឋ​មន្ត្រី​អូ​ស្ត្រា​លី​ Julia Gillardតាម​រយៈ​សា​រ​ជា​រូប​ភាព​វី​ដេអូ​មួយ​។

សូម​បញ្ជាក់​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ​ កីឡាករ​អេវែន​ទើប​តែ​បាន​ចុះ​ហត្ថ​លេ​ខា​ពន្យា​រកុង​ត្រា​ប្រណាំង​ឲ្យ​ក្រុម BMC Racing Team​ ដល់​ឆ្នាំ​២០១២​ និង​បាន​ចូល​រួម​ជា​មួយ​កីឡាករ​ន័រ​វេស​ថូ​ ហា​សូវ​ដែល​ជំ​នាញ​ខាង​ជិះ​ឡើង​ទួល​។ ប៉ុន្តែ​ការ​ចាប់​ដៃគូ​គ្នា​ជា​មួយ​ហា​សូវ​ អេវែន​ហាក់​មិន​សូវ​ជា​ពេញ​ចិត្ត​នោះ​ទេ​ដ្បិត​គេ​យល់​ថា កីឡាករ​ហា​សូវ​នឹង​ក្លាយ​ជា​អ្នក​គម្រាម​កំ​ហែងការ​ដណ្តើម​យក​​ពាន​ជើង​ឯក​ពិភពលោក​របស់​ខ្លួន​។ ហា​សូវ​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដោយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​គេ​បាន​ដណ្តើម​យក​ពាន​ជើង​ឯក​ពិភពលោក​ពី​អេវែន​ទៅ​បាត់​។ ចំណែក​ក្នុង​ការ​ប្រណាំង​ Tour de France នៅ​បារាំង​ឆ្នាំ​នេះ​គេ​ដណ្តើម​បាន​ការ​គ្រង​អាវកាត់​ពណ៌​លឿង​អស់​ជាច្រើន​ដំណាក់​ទៀត​ផង ៕