ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេជោ​ ហ៊ុន សែន ​​​អម​ដោយ​មន្ត្រី​ជាន់​ខ្ពស់​​គោរព​វិញ្ញាណ​ក្ខន្ធ​​​​សពលោកជំទាវ​​ញ៉ែម ​សុផានី

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​សម្តេចអគ្គ​​​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​នារសៀលថ្ងៃទី១៣ ​សីហា ​​បាន​អញ្ជើញ​​ជា​អធិបតី​​​ដ៏ខ្ពង់​ខ្ពស់​​ក្នុងពិធី​​​គោរព​វិញ្ញាណ​ក្ខន្ធ ​​​​សពលោកជំទាវ​​ញ៉ែម ​​សុផានី​​ ភរិយា​​លោក​​ងួន ញ៉ិល ​អនុ​ប្រធានទី១ ​រដ្ឋ​សភា​ដែល​​​បាន​​​​​តម្កល់​​ធ្វើបុណ្យ​​ទក្ខិណា​នុប្ប​​ទាន​តាម​ប្រពៃ​ ណី​

រាជ​ធានីភ្នំពេញ ៖ ​​​សម្តេចអគ្គ​​​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​នារសៀលថ្ងៃទី១៣ ​សីហា ​​បាន​អញ្ជើញ​​ជា​អធិបតី​​​ដ៏ខ្ពង់​ខ្ពស់​​ក្នុងពិធី​​​គោរព​វិញ្ញាណ​ក្ខន្ធ​​​​សពលោកជំទាវ​​ញ៉ែម ​​សុផានី​​ ភរិយា​​លោក​​ងួន ញ៉ិល ​អនុ​ប្រធានទី១ ​រដ្ឋ​សភា​ដែល​​​បាន​​​​​តម្កល់​​ធ្វើបុណ្យ​​ទក្ខិណា​នុប្ប​​ទាន​តាម​ប្រពៃ​ណី​ព្រះ​ពុទ្ធ​សាសនា​នៅ​ភូមិ​​គ្រឹះ​​​លោក​ងួន ញ៉ិល ​ស្ថិត​នៅ​ក្នុងភូមិអណ្តូង ​​សង្កាត់ព្រែកប្រា ខណ្ឌ​មានជ័យ​ រាជ​ធានីភ្នំពេញ ។

ពិធី​​​បុ​ណ្យដ៏​ក្រៀម​ក្រំនេះ ក៏មានការអញ្ជើញ​ចូល​រួម​​ពីលោក​ឧប​នាយករដ្ឋ​មន្ត្រី​​​​ទៀ បាញ់ រដ្ឋ​មន្ត្រី​​​ក្រសួង​ការពារ​​ជាតិ ​ លោកជំទាវ​​​ឧបនាយក​រដ្ឋ​​​មន្ត្រី​ម៉ែន សំអន ​លោកឧប​នាយក​រដ្ឋ​មន្ត្រី​​​​គាត ឈន់ ​រដ្ឋ​មន្ត្រី​​​​ក្រសួង​​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ ​លោក​ឧបនាយករដ្ឋ​មន្ត្រីយឹម ​​ឆៃ​លី លោក​​​នាយ​ឧត្តម​សេនីយ៍កែ​ គឹមយ៉ាន ​ព្រមទាំងអស់​​លោក លោក​​ស្រី​ ជាឥស្សរជន​ជាន់ខ្ពស់​​តំណាង​​គ្រប់ស្ថា​ប័ន​​​នៃរាជ​រដ្ឋាភិបាល​​កម្ពុជា​​​ជាច្រើន​​​រូបទៀត ។

លោកជំទាវ​ញ៉ែម ​សុផានី ​គឺជា​ភរិយា​​ដ៏​ឧត្តុង្គឧត្តម​​របស់​លោក​ងួន ញ៉ិល អនុ​ប្រធាន​​ទី១ ​រដ្ឋ​​សភា​ បាន​ទទួល​អនិច្ច​កម្ម​កាល​ពីវេលា​ម៉ោង​១០ ​និង​១៣នាទី​ព្រឹកថ្ងៃទី១០ ​សីហា ឆ្នាំ​២០១១ ក្នុងជន្មាយុ​​៦៦​ឆ្នាំ ដោយរោគាពាធ បន្ទាប់​ពី​បាន​សម្រាក​ព្យាលរយៈ​​ពេល៦ខែ​នៅ​ប្រទេស​​សិង្ហ​បុរី។

នៅក្នុង​វិយោគ​​កថាបានឱ្យ​ដឹង​ថា លោក​ជំទាវ​​ញ៉ែម ​សុផានី ​កើត​នៅក្នុង​គ្រិស្តសករាជ​១៩៤៥ ​នៅភូមិ​ដូនដូង ឃុំបល្ល័ង្ក ​ស្រុកបា
រាយណ៍​​ ខេត្តកំពង់​ធំ ។ បិតា​នាម​ញ៉ែម ​ដាំ អតីត​មេឃុំ​​បល្ល័ង្ក មាតានាមឌិត វឹម ​និងមានបងប្អូន​៨​នាក់ ​លោក​​ជំទាវ​​​ជាកូនទី២ ។ ​ លោកជំទាវ​​បាន​​​សិក្សា​រហូត​​ដល់ថ្នាក់ទី១ទំនើប​ជាតិនៅទី​ក្រុង​ភ្នំពេញ ។ ក្រៅពី​នេះ​ ​លោកជំទាវ​​ញ៉ែម ​​សុផានី ​បានសិក្សា​​​គរុកោ​សល្យ​​​ និងជំនាញ​​​ដទៃបន្ទាប់​​​មក​ទៀត​គឺ​សិក្សា​​គរុ​កោសល្យ​​​​កម្រិត​ទី១ ​និង​កម្រិត​ទី២ ​និង​ទទួលការបណ្តុះ​បណ្តាល​​​ផ្នែក​នយោ​បាយ ​ដោយចេះ​និយាយ​​​ភាសា​បារាំង និង​ភាសាអង់គ្លេស ។

នៅឆ្នាំ១៩៦៧ ​លោកជំទាវញ៉ែម ​​សុផានី ​បាន​រៀប​​​អាពាហ៍ពិពាហ៍​​នៅទីក្រុង​ភ្នំពេញ ជា​មួយ​លោក​ងួន ញ៉ិល ​​ដែល​មានស្រុក​កំណើតនៅ​ភូមិ​​​ជា​មួយ​គ្នា​​ទទួលបានបុត្រា បុត្រី ​៦​នាក់ ​​ព្រម​ទាំង​​មាន​​ចៅ​៧​នាក់ ។ លោកជំទាវ​ញ៉ែម ​​សុផានី​​​​មានគុណ​​សម្បត្តិ​​យ៉ាងធំធេង​​ចំពោះគ្រួសារ ​និង​ប្រទេស​ជាតិ​ ។ ចំពោះ​ស្វាមី​ លោកជំទាវ​​ជា​ឧត្តម​​​ភរិយា​​ដ៏ល្អ​ដែល​​តែងតែ​​ជួយ​​​​រំលែក​​រាល់​ការលំបាក​​គ្រប់​បែប​យ៉ាង​ និង​លើក​ទឹកចិត្ត​​ស្វាមី​ឱ្យបម្រើ​ប្រទេស​ជាតិ​​ប្រកប​ដោយ​កិត្តិយស ។ ​ចំពោះ​បង​ប្អូន​​​ លោក​ជំទាវ​បានរាប់​អានរួស​រាយ​រាក់ទាក់ ។ ​ចំពោះ​​​ការងារ​​ប្រទេស​ជាតិ​ លោក​ជំទាវ​​បាន​ខិត​ខំ​អស់ពីកម្លាំង​​កាយចិត្ត ​បំពេញ​ការងារដោយ​ស្មារតី​​ទទួល​ខុសត្រូវ​​ខ្ពស់ និង​លើក​ទឹកចិត្ត​​​​​សហការី​ក្រោមឱវាទ​​ឱ្យ​​​មានមន​សិការ​​បម្រើ​ជាតិ ។

លោក​ជំទាវ​​ញ៉ែម ​សុផានី ​ជាសកម្ម​ជន​ម្នាក់​​របស់​កាក​បាទក្រហម​កម្ពុជា​​​ ដែលឧស្សាហ៍​​ព្យា​យាម​​​ និងប្តូរ​ផ្តាច់​​ក្នុងបុព្វ​ហេតុ​​​​មនុស្សធម៌ ។ ​លោក​ជំទាវ​​​មានទំនាក់​ទំនង​ការងារ​ល្អ​ជា​ពិសេស​​​ជាមួយ​កាកបាទ​ក្រហម​​​បណ្តា​ប្រទេស​​​ផ្សេងៗ​​​​ធ្លាប់​បាន​ចេញទៅ​​​ប្រជុំ​​នៅ​ប្រទេស​​ជា​ច្រើន​​ហើយ​​ទទួល​​បាននូវ​ការ​គាំទ្រ​ និងជោគ​ជ័យ​​​ដ៏ធំ​ធេង ។ ​​លោកជំទាវ​​​តែង​បាន​ទទួល​ការ​​​​តែង​​តាំង​ធ្វើជា​​តំណាង​​​​ដ៏​ខ្ពង់ខ្ពស់​​​របស់លោក​​​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ​​ហ៊ុន សែន អញ្ជើញ​​​ទៅ​ជួប​​ប្រា​ស្រ័យ​​​សួរ​សុខទុក្ខ​​ និងចែក​​អំណោយ​​​ប្រជា​ព​ល​រដ្ឋ​នៅ​​តាម​បណ្តា​​ខេត្ត​​ដែលកំពុង​ជួបការ​លំបាក ។

ដោយ​​សារ​គុណ​សម្បត្តិ​​​ដ៏ថ្លៃថ្លា​​​​មិន​អាច​កាត់​​​ថ្លៃបាន​ លោកជំទាវត្រូវ​បាន​រាជ​រដ្ឋាភិបាល​​កម្ពុជា​បំពាក់​​​មេដាយ​​ជាច្រើន​គ្រឿង​​ ក្នុង​នោះ​​មាន​​មេដាយ​​​មុនីសារា​​​ភ័ណ្ឌថ្នាក់ធិបឌិន្ទ ​មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា​​​ថ្នាក់​មហា​សេនា​​ និង​​មេដាយ​​មហា​​សេរី​​វឌ្ឍន៍ ។

នៅ​ក្នុងពិធី​ដ៏ក្រៀមក្រំ​នេះដែរ ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​​មន្ត្រី​​​នៃព្រះ​រា​ជាណាចក្រ​កម្ពុជា អញ្ជើញ​បំពាក់គ្រឿង​​ឥស្សរិយយសព្រះ​រាជាណាចក្រ​កម្ពុជា​​ថ្នាក់មហា​​​សេរីវឌ្ឍន៍​​​ ជាកិច្ចប៉ាឆាមរណៈជូន​ដល់​​វិញ្ញាណ​ក្ខន្ធសព​លោក​ជំទាវ​ញ៉ែម ​សុផានី ​ងួន​ ញ៉ិល ផង​​ដែរ ៕