ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបូជាព្រះស.ពព្រះសង្ឃរងគ្រោះ ក្នុង​ករណីឃា.តកម្មនៅស្រុកព្រៃនប់ ប្រព្រឹត្តទៅដោយ​ក្តី​សោ.ក​សង្រេង​

1 អាទិត្យ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​ព្រះ​សព​ព្រះ​សង្ឃ ព្រះ​នាម សយ សំ​អៀន គង់នៅ​វត្ត​សំ​រិ​ទ្ធ​គិរី​ថ្មដា​(​ហៅ​ថ្មដា​ក្រោម​)​ដែល​ត្រូវ​ជន​ដៃដល់​មាន​ចេតនា​គិត​ទុក ជា​មុន​(​ដោយ​ប្រើ​ដំបង​វាយ​និង​កាំបិត​អារក​និង​កាប់​សម្លាប់​រួច​យក​សព​ទៅ​ក្រោយ​សាលា​វិទ្យុ​វត្ត​ ចាក់សាំង​ដុត​សព កាលពីម្សិលមិញ ត្រូវ​បាន​រៀបចំ​ពិធី​បូជា​ព្រះសព​នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​២២​ តុលា ឆ្នាំ​២០២៦​នេះ ​ក្រោម​វត្តមាន លោក​អ៊ី​ ធា​រិ​ន ​អភិបាលស្រុក​ព្រៃ​នប់ ជាអ្នកប្រគេនព្រះអគ្គី។ គួររំលឹកថា ជន​ម្នាក់​ធ្វើ​គុ​.​ត​ព្រះសង្ឃ​មួយ​ក្នុង​វត្ត លុះ​ចាប់​បាន សារភាព​ប្រាប់​មូលហេតុ

សូម​រំលឹកឡើងវិញ​ថា​ តាមប្រភពពី​​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​ករណី​ឃាតកម្មសម្លាប់​​ព្រះសង្ឃ​មួយអង្គ​ព្រះ​នាម សយ សំ​អៀន ​ព្រះជន្ម​២២​ឆ្នាំ ​ជា​ព្រះសង្ឃ​គង់នៅ​វត្ថ​សំ​រិ​ទ្ធ​គិរី​ថ្មដា​ (​ហៅ​ថ្មដា​ក្រោម​) ​​ដោយជនសង្ស័យ​​ប្រើ​ដំបង​វាយ​និងយក​​កាំបិត​អារ​ក និង​កា ប់​សម្លាប់​ រួច​យក​សព​ទៅ​ក្រោយ​សាលា​វិទ្យុ​វត្ត​ ​ហើយ​យក​សាំង​១​កា​ដុ​ង​ចំណុះ៣០​លី​ត្រ មកចាក់​ដុតសពចោលតែម្តង។ ​ជនសង្ស័យឈ្មោះ​ ហឿ​ម សុភា ភេទ​ប្រុស អាយុ​២៦ ឆ្នាំ​ មុខរបរ​ជាងសំណង​ក្នុង​វត្ត មានស្រុក​កំណើត​នៅ​ខេត្តកំពត ​ត្រូវជា​​ប្អូន​​ប្រុស​បង្កើត​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ថ្មដា​ក្រោម​នោះ​តែ​ម្តង ហើយ​ទើប​មក​ស្នាក់​នៅ​ក្នុង​វត្ត​រយៈពេល​ខ្លី​ប្រមាណ​ជា​៣​ខែ ។

ចំពោះ​មូលហេតុ តាម​លោក​អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ឲ​ដឹង​ថា ពាក់ព័ន្ធ​ជនសង្ស័យ​សម្លាប់​ព្រះសង្ឃ​មួយ​អង្គ​ក្នុង​វត្ត​ពុទ្ធ​គី​រី ហៅ​វត្ត​ថ្មដា​ក្រោម កាលពី​ម៉ោងជាង​៣​ទៀប​ភ្លឺ​ព្រឹក​មិ​ញ ២១​តុលា​២០២៦​នេះ ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថ​កិច្ច​ថា ដោយសារ​គំនុំ ខឹង​ព្រះសង្ឃ​អង្គ​នោះ​តែងតែ​សឹង​នៅសាលាឆាន់ ឱ្យ​​ទៅ​សឹង​នៅ​កុ​ដិ​មិន​ព្រមទៅ ទើ​ប​​ក្លាយជា​គំនុំ​ខឹង​ជាប់​ក្នុង​ចិត្ត ដល់​ម៉ោង​ថ្ងៃ​កើតហេតុ ជនសង្ស័យបាន​យក​ដំបង​វាយ​ទៅ​លើ​ព្រះ​ចំនួន​២​ដំបង ហើយ​យក​កាំបិត​អារ​ក​បន្ថែម រួច​ក៍​ដឹក​តាម​រទេះ​យក​ទៅ​ដុត​នៅ​ក្បែ​រ​បន្ទប់​ផ្សាយ​វិទ្យុ ពេល​ដឹក​ទៅ​ដល់ ខ្លាច​​ព្រះសង្ឃរងគ្រោះ​​មិន​ទាន់​សុគត់ ជនសង្ស័យ​បាន​យក​កាំបិត​កាប់​បន្ថែម​៤​កាំបិត​ទៀត ទើប​ចាក់​សាំង​ដុត​តែ​ម្តង ។

ជនសង្ស័យ​ត្រូវ​​បាន​សមត្ថ​កិច្ច​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេលកំពុង​​ដុត​សព ហើយ​បញ្ជូន​មក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​​ ។

សូម​រំលឹកជីវប្រវត្តិព្រះសង្ឃរងគ្រោះដូចខាងក្រោមនេះ ៖

​​សាមណេរ​ព្រះនាម​សយ សំ​អៀន ព្រះ​ជន្ម​២២​ព្រះ​វស្សា ទីកន្លែង​កំណើត​ភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ប្រសូតក្នុង​ត្រ​កូល​​កសិករ​ សាមណេរ សយ អៀន អភ័ព្វ​តាំងពី​តូច​ ប្រសូតបាន​៦​ខែ លោកឪពុក​បាន​លាចាក​លោក បន្សល់ទុក​​សាមណេរ រស់នៅ​ជាមួយ​ម្តាយ​រហូត​ដល់​អាយុ​៦​ឆ្នាំ ម្តាយ​បាន​បញ្ជូនឱ្យមក​​រៀន​សាលា​បឋម​ជើងគោ ។

រហូត​ព្រះ​ជន្ម​បាន​១០​ឆ្នាំ បាន​សុំ​ម្តាយ​ចូល​បួស ក្នុង​ព្រះ​ពន្ធ​សាសនា ក្នុង​វត្ត​បឹង​រាំង​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

ក្រោយមក​សាមណេរ សយ អៀន បាន​គង់នៅ​វត្ត​បច្ចុប្បន្ន វត្ត​ថ្មដា​ក្រោម ​នៅ​ឆ្នាំ​២០០៨ ដើម្បី​បន្ត​ការ​សិក្សា រហូត​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០២៦​នេះ ។ ក្រោយ​ប្រឡង​ជាប់ សាមណេរ សយ​ អៀន បាន​ខិត​ខំរៀនធម៌វិន័យ​​ និង​រៀន​ភាសាបរទេស​ផ្សេង​ទៀត ។​ លុះដល់​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​៣និង​២០​នាទី​យប់​ទៀ​ភ្លឺ​(​ថ្ងៃ​កើតហេតុ​) សាមណេរ សយ​ អៀន បាន​អនិច្ចកម្ម ដោយសារ​ករណី​មនុស្សឃាត ក្នុង​ព្រះ​ជន្មាយុ​២២​ព្រះ​វស្សា ៕​