ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជល​ផលបង្ក្រាប​ទីតាំង​​ចិញ្ចឹម​​ត្រី​ឆ្តោខុសច្បាប់​ជាង2ម៉ឺន​​កូន

12 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ​​​កូនត្រីឆ្តោ​មានចំនួន​ជាង២​ម៉ឺនកូន ដែលបានមកពីការចាប់រឹបអូសយក​តាម​បែរ​ដែល​លួច​​ចិញ្ចឹម​​​ដោយ​ខុស​ច្បាប់ ​រួម​ជាមួយ​ឧបករណ៍​នេសាទ​ល្មើស​មួយ​​ចំនួនទៀត​បាន​លែង និង​ដុតបំផ្លាញចោលនៅថ្ងៃតែ​មួយ​ក្រោយ​ពីអាជ្ញាធរ សមត្ថកិច្ចមានវិធាន​ការក្តៅបង្រ្កាប នៅតាម​បណ្តាឃុំមួយចំនួនក្នុងស្រុកឆ្លូង ។

ខេត្តក្រចេះ ៖ ​​​កូនត្រីឆ្តោ​មានចំនួន​ជាង២​ម៉ឺនកូន ដែលបានមកពីការចាប់រឹបអូសយក​តាម​បែរ​ដែល​លួច​​ចិញ្ចឹម​​​ដោយ​ខុស​ច្បាប់ ​រួម​ជាមួយ​ឧបករណ៍​នេសាទ​ល្មើស​មួយ​​ចំនួនទៀត​បាន​លែង និង​ដុតបំផ្លាញចោលនៅថ្ងៃតែ​មួយ​ក្រោយ​ពីអាជ្ញាធរ សមត្ថកិច្ចមានវិធាន​ការក្តៅបង្រ្កាប នៅតាម​បណ្តាឃុំមួយចំនួនក្នុងស្រុកឆ្លូង ។
ការចុះបង្រ្កាប និងលែងកូនត្រីចូលបឹងធម្ម​ជាតិវិញ ព្រមទាំងការដុតបំផ្លាញឧបករណ៍​នេ​សាទខុចច្បាប់នេះបានធ្វើឡើងកាលពីថ្ងៃទី១០ សីហា នៅឃុំព្រែកសាម៉ាន  ស្រុកឆ្លូង ដោយ​មាន​ការចូលរួមពីសំណាក់លោកម៉ុក ពន្លក នាយ​រង​ខណ្ឌរដ្ឋបាលជលផលខេត្ត លោកអភិ​បាល​ស្រុកឆ្លូង មន្រ្តីសហគមន៍ មេឃុំ និងកងកម្លាំង​ប្រដាប់អាវុធ ។

លោកម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជល​ផលខេត្តបានឱ្យដឹងថា ដោយអនុវត្ត​តាមសេចក្តី​ជូន​ដំណឹងលេខ០០៤សជ ស្តីពីការហាម​មិន​ឱ្យ​ចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ លោកបានដឹកនាំ​កម្លាំង​មន្រ្តីក្រោមឱវាទចុះបង្ក្រាប និងលែង​កូនត្រី​ឆ្តោ​ដែលបានចាប់នៅក្នុង​ស្រុកឆ្លូងមានចំនួន៨បែ​ដែលមានកូនត្រីឆ្តោជាង២ម៉ឺនកូនចូលទៅក្នុង
បឹងធម្មជាតិ ។ លោក​បានបញ្ជាក់ថា នៅក្នុងការ​ចាប់​ និងចាក់លែង​កូនត្រីទាំងនោះ សមត្ថកិច្ច បានប្រាប់ម្ចាស់បែ​​​ទាំងនេះឱ្យ​បញ្ឈប់​នៅ​សកម្ម​ភាពខុសច្បាប់នេះតទៅទៀត ព្រោះវា​ធ្វើ​ឱ្យប៉ះ​ពាល់យ៉ាងខ្លាំង​ដល់​ធនធាន​ធម្មជាតិ​ដោយ​សារ​តែ​អ្នកចិញ្ចឹមចាំបាច់​ត្រូវនេសាទកូន​ត្រីរាប់​សិប​ប្រភេទធ្វើជាចំណីរបស់​ត្រី​ទាំងពីរ​ប្រភេទ​នេះ។

លោកនាយរងខណ្ឌបានបន្ថែមថា ជាមួយ​​ការចុះចាប់ និងលែងកូនត្រីឆ្តោ ក៏បាន​​ធ្វើ​ការ​ចាប់រឹបអូសសម្ភារឧបករណ៍នេសាទខុសច្បាប់​មួយចំនួននៅបឹងក្នុងឃុំ​ព្រែក​​សាម៉ាន់ ស្រុកឆ្លូងរួមមានរបាំងស្បៃមុងចំនួន២៥ខ្សែ ប្រវែង​២.៧០០ម៉ែត្រ  លូស្បៃមុងចំនួន២៥​គ្រឿង បង្គោលប្ញស្សីចំនួន៥០០ដើម ហើយ​ឧបករណ៍​ទាំងនោះត្រូវ​បានគណៈកម្មការដុត​បំផ្លាញចោលទាំងស្រុង និងបានចាក់លែងកូនត្រី ចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ។

លោកសៀន គិន នាយខណ្ឌរដ្ឋបាលជល​ផល​​ខេត្តបានឱ្យដឹងថា យោងតាមបទបញ្ជា​លេខ០១បបរបស់រាជរដ្ឋាភិ​បាលចុះ​ថ្ងៃទី២២ ឧសភា ឆ្នាំ២០១១ នៅក្នុងរដូវបិទ​នេសាទនេះ ក្នុងនាមលោកជានាយកខណ្ឌ​រដ្ឋ​បាល គឺនៅ​តែ​បន្តសហការជាមួយកង​កម្លាំងប្រដាប់អាវុធ​ក្នុង​ការចុះបង្រ្កាបបទល្មើសនេសាទ​គ្រប់ប្រភេទ និង​ការលួចចិញ្ជឹមត្រីឆ្តោ ត្រីរ៉ស់ខុសច្បាប់ឱ្យ​មាន​ប្រសិទ្ធភាព ៕