ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ប្រមូលសំរាម​​របស់ក្រុម​​ហ៊ុន​ស៊ិន​ទ្រី ​​យកសំរាម​ទៅចាក់​ចោល​នៅ​លើ​ផ្លូវ​សួនច្បារ​កុមារពោធិ៍ចិនតុង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​អាជ្ញាធរ​ខណ្ឌដង្កោ​​​ដឹក​នាំដោយ​លោកហែម ​ដារិទ្ធិ ​អភិបាលរង​​​ខណ្ឌ បានមាន​ប្រតិ​កម្ម​​ទៅ​នឹង​ក្រុម​​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិនទ្រីន ដែលបាន​ដើរប្រមូល​សំរាម​ពី​តា​ម​ផ្ទះ​​របស់​ប្រជាពលរដ្ឋ​​​អូស​យក​ទៅចាក់​​ គរ​​ចោល​នៅ​​​​​​លើផ្លូវ​​​​សួនច្បារ​​កុមារពោធិ៍ចិនតុង ​​ជាប់​​នឹង​​​ស្លាក​ហាម​ឃាត់មិន​​​​ឱ្យ​​​ចាក់សំរាម​​​ដែល​អាជ្ញាធរ​​​

រាជធានីភ្នំពេញ​​ ៖ ​​អាជ្ញាធរ​ខណ្ឌដង្កោ​​​ដឹក​នាំដោយ​លោកហែម ​ដារិទ្ធិ ​អភិបាលរង​​​ខណ្ឌ បានមាន​ប្រតិ​កម្ម​​ទៅ​នឹង​ក្រុម​​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិនទ្រីន ដែលបាន​ដើរប្រមូល​សំរាម​ពី​តា​ម​ផ្ទះ​​របស់​ប្រជាពលរដ្ឋ​​​អូស​យក​ទៅចាក់​​គរ​​ចោល​នៅ​​​​​​លើផ្លូវ​​​​សួនច្បារ​​កុមារពោធិ៍ចិនតុង ​​ជាប់​​នឹង​​​ស្លាក​ហាម​ឃាត់មិន​​​​ឱ្យ​​​ចាក់សំរាម​​​ដែល​អាជ្ញាធរ​​​ដាក់​នៅទីនោះ​តែ​ម្តង​។

អាជ្ញាធរ​​បានចុះទៅធ្វើការ​​ដកហូត​​រទេះ​ប្រ​មូលសំរាម​​​របស់​​ក្រុមហ៊ុនស៊ិនទ្រី​​នោះ​ភ្លាម​ៗ​​កាលពីវេលាម៉ោង​​​៨ព្រឹកថ្ងៃទី​​១៣ សីហា ​២០១១ ក្នុងខណៈ​ពេល​កម្មករ​​​ប្រមូល​​​​សំរាម​​របស់ក្រុមហ៊ុន​​​នោះ​​​កំពុង​ចាក់សំរាម​នៅ​លើ​ផ្លូវ​​​​សួនច្បារ​​​កុមារ​ពោធិ៍​​​ចិនតុង ដែលមានទីតាំង​​ស្ថិត​នៅ​​ទល់មុខផ្សារ​​​ស៊ិន​ជូរី ផ្លាហ្សា ​​​ភូមិ​តា​ងួន ​សង្កាត់កាកាប ​ខណ្ឌដង្កោ ​​​។ អាជ្ញាធរ​​​បាន​​ឱ្យ​​ដឹង​ថា ​សួនច្បារ​​កុមារ​ពោធិ៍​ចិនតុង​​​នេះ​ទើប​ត្រូវ​​បាន​សាលា​​​រាជធានីភ្នំពេញ ​ធ្វើការ​ស្ថាបនា​​​ហើយ​រួច​រាល់​​ជាស្ថាពរ​​ក្នុងពេលថ្មីៗ​នេះ ​មាន​​សោភ័ណ​ភាព​​ស្រស់ស្អាត និង​ត្រូវ​​​សម្ពោធ​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ ​បន្ទាប់ពី​​ការបំពាក់​​ឧបករណ៍​​​ក​ម្សាន្ត​​​រួចរាល់​។ ​​មិនតែប៉ុណ្ណោះ​​​​លោក​អភិបាល​​​រាជធានីភ្នំពេញ ​​ក៏​បាន​​​ចេញ​បញ្ជា​​​ដាច់​ខាត​មិន​ឱ្យ​​​មាន​ការ​ចាក់សំរាម​​​ក្បែរនោះ​​ទេ ​ក្រៅ​ពី​នេះ ​ក៏មាន​លើកស្លាក​​​បំរាម​​ហាម​ចាក់សំរាម​នៅ​ទីនោះផងដែរ ​​។

ប៉ុន្មានថ្ងៃ​​​​ជាប់​​គ្នានេះ ​​មាន​​គេ​យកសំរាម​ទៅ​ចាក់​​​​គរ​នៅ​​ត្រង់​ចំណុច​​ខាងលើជា​បន្តបន្ទាប់ ​បង្ក​ឱ្យ​​បាត់​បង់​​​សោភ័ណ​​​​ភាព​​សួនច្បារ ​​ទើបអាជ្ញាធរ​​ដាក់​កម្លាំង​​​​​ចាំ​ឃ្លាំមើល​​ដើម្បី​​​​ចង់ដឹង​​​មុខ​អ្នកដែល​​​​យកសំរាម​​ទៅចាក់​ចោល​​នៅទីនោះ​ រួច​ហើយ​​ចាប់​ខ្លួន​​​តែម្តង​៕