ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះមួយគ្រួសារ! ទុកឱ្យរាប់សិបគ្រួសាររងគ្រោះទឹកលិ.ច

5 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ដំណាំ​ប្រជា​កសិករ​រាប់​សិប​ហិច​តា នៅ​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ដែល​មាន​ទាំង​ពោត ចេក​ស្វាយ ត្របែក ម្កាក់ និង​សណ្ដែក​ល្ង​ផង​នោះ…

ខេត្ត​ព្រៃវែង ៖ ដំណាំ​ប្រជា​កសិករ​រាប់​សិប​ហិច​តា នៅ​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ដែល​មាន​ទាំង​ពោត ចេក​ស្វាយ ត្របែក ម្កាក់ និង​សណ្ដែក​ល្ង​ផង​នោះ កំពុង​រលួយ​ងាប់​ជា​បណ្ដើរ​ៗ​ហើយ ដោយសារ​តែ​ទឹកភ្លៀង​ជន់​លិច ហើយ​ប្រជា​កសិករ​ម្ចាស់​ចំការ​កំពុង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​អ្នក​លឿង ជួយ​ដោះ ស្រាយ​បង្ហូរទឹក​ចេញ​។

ប្រជា​កសិករ​ទាំងនោះ​បានឱ្យ​ដឹង​ថា ភូមិសាស្ត្រ​ដី​ឃុំ​អ្នក​លឿង ទោះបី​មាន​សណ្ឋាន​ទាប​បន្តិច​មែន​ប៉ុន្តែ​អាជ្ញាធរ​បាន​ធ្វើ​ប្រព័ន្ធ​បង្ហូរទឹក​ចេញ ចូល​ទៅ​ក្នុង​ទន្លេ ដោយ​មាន​ទាំង​អាង​ស្តុ​ប​ទឹក​ថែម​ទៀត​ផង គឺ​មិន​ធ្វើ​ឲ្យ​ជន់​លិច​ផលដំណាំ​របស់​ពួក​គាត់​នោះ​ទេ​។

ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រឡាយ​មេ​រំដោះ​ទឹក​ចេញពី​អាង​ចូល​ទៅ​ក្នុង​ទន្លេ បាន​គោក​រាក់ ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​យឺត មិន​ទាន់សភាពការណ៍ ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ចាល់ ជន​លិច​ខូច​ផលដំណាំ​ប្រជា កសិករ​អស់​រាប់​សិប​ហិច​តា ទើប​បងប្អូន​ប្រជា​កសិករ​ទាំងនោះ​នាំ​គ្នា​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផង​។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​ឃុំ​អ្នក​លឿង​បាន​ឲ្យ​ដឹង​ថា ខាង​រដ្ឋបាល​ឃុំ មាន​គម្រោង​ជីក​ស្ដារ​ប្រឡាយ​មេ​រំដោះ​ទឹក ឱ្យ​បាន​ធំ​និង​ជ្រៅ​ដែរ ដើម្បី​រំដោះ​ទឹកបាន​លឿន កុំ​ឲ្យ​ជន់​លិច​ផលដំណាំ​ប្រជា​កសិករ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​មាន​ពលរដ្ឋ​១​គ្រួសារ ប្ដឹង​ជំទាស់​មិន​ឲ្យ​ជីក ដោយ​អះអាង​ថា​ប៉ះពាល់​ដំណាំ​ពោត​របស់​គាត់​ដែល​ទើបនឹង​ដាំ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ឃុំ​សម្រេច​ពន្យារពេល​ជីក​ស្ដារ​ប្រឡាយ​នេះ​សិន​ដោយ​រង់ចាំ​ឲ្យ​ពលរដ្ឋ​១​គ្រួសារ​នោះ ប្រមូល​ផល​ពោត​រួច​សិន ចាំ​ជីក​ស្ដារ​ប្រឡាយ​។

ប៉ុន្តែ​វិធានការ​របស់​អាជ្ញាធរ​ឃុំ​អ្នក​លឿង​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​ជា​ខ្លាំង ដោយ​លើក​ឡើង​ថា អាជ្ញាធរ​ខ្លាច​ពលរដ្ឋ​១​គ្រួសារ​ប្ដឹង សុខចិត្ត​ពន្យារពេល​ជីក​ស្ដារ​ប្រឡាយរាប់សិបគ្រួសារ តែ​ពេល​នេះ​ដំណាំ​ពួក​គាត់​រាប់​សិប​ហិច​តា​រលួយ​ខូច​អស់ តើ​នរណា​ទទួលខុសត្រូវ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ