ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​​​​៦​នាក់ត្រូវ​ទាហាន​​ការពារ​​ព្រំដែន​​ឡាវ​បា.ញ់​​​បាក់ជើង​​​ម្នាក់ ចាប់​ខ្លួន​ម្នាក់​

13 ឆ្នាំ មុន

​ខេត្តស្ទឹង​ត្រែង​​​ ៖ ​តាមសេចក្តីរាយការណ៍ពី​ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវបានឱ្យ​ដឹងថា ពល​រដ្ឋ​ខ្មែរ​រស់នៅ​ស្រុកសៀមប៉ាង ខេត្តស្ទឹត្រែង ចំនួន​២នាក់ ក្នុងចំណោម ៦នាក់ ត្រូវបានតម្រួត​ឡាវការពារព្រំដែនបា.ញ់ បណ្តាល​ឱ្យ​ម្នាក់​បាក់​ជើង និងចាប់ខ្លួន១នាក់​។ រីឯ​​៤​នាក់​ទៀត​បាន​រត់​ចូលមកដីកម្ពុជាវិញ ខណៈ​ពួក​គេ​បានចូលទៅ​

ខេត្តស្ទឹង​ត្រែង​​​ ៖ ​តាមសេចក្តីរាយការណ៍ពី​ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវបានឱ្យ​ដឹងថា ពល​រដ្ឋ​ខ្មែរ​រស់នៅ​ស្រុកសៀមប៉ាង ខេត្តស្ទឹត្រែង ចំនួន​២នាក់ ក្នុងចំណោម ៦នាក់ ត្រូវបានតម្រួត​ឡាវការពារព្រំដែនបាញ់ បណ្តាល​ឱ្យ​ម្នាក់​បាក់​ជើង និងចាប់ខ្លួន១នាក់​។ រីឯ​​៤​នាក់​ទៀត​បាន​រត់​ចូលមកដីកម្ពុជាវិញ ខណៈ​ពួក​គេ​បានចូលទៅ​ក្នុងទឹកដីឡាវ ដោយគ្មានការអនុ​ញ្ញាត​។

មេបញ្ជាការវរ​ការពារព្រំដែន៧០១កម្ពុជា-ឡាវ​នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង លោក​ស៊ុន បាន បានប្រាប់​កោះសន្តិភាពថា ប្រជាពលរដ្ឋ​​ម្នាក់​ត្រូវតម្រួតឡាវបាញ់ ត្រូវប្រអប់ជើងខាង ឆ្វេងពីស្មងជើងធ្លាយទៅ​បាត​ជើងនោះ ឈ្មោះ​ទា បឿន អាយុ​២១​ឆ្នាំ រស់នៅភូមិ​កញ្ចាញគោក ឃុំ​ស្រែ​សំបូរ ស្រុកសៀមប៉ាង ​ បាន​សំងំ​ពួន​នៅ​​ក្នុងព្រៃ​រហូត​ដល់​បង​ប្អូន​​ទៅ​យក​ចេញ​ពីព្រៃ​នាំ​យកទៅ​សង្គ្រោះ និងម្នាក់ទៀតដែល​ត្រូវ​តម្រួត​ឡាវចាប់ខ្លួនឈ្មោះ​ផៃ ធិន​អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិខិក្រោម ឃុំ​ព្រែកមាស ស្រុក​សៀម​ប៉ាង​។ ចំណែក៤នាក់ទៀតបានរត់​ចូល​មក​ដីកម្ពុជាវិញ ដោយពុំមានគ្រោះថ្នាក់ឡើយ។

បើ​តាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បាន​បញ្ជាក់ទៀថាហេតុការណ៍នេះ បានកើត​ឡើង​កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃ​ទី១១ សីហា ២០១១ ស្ថិតនៅត្រង់ចំណុច​ចន្លោះ​​បង្គោលលេខ៥៦ និង​៥៧​ចម្ងាយពីទឹកដី​កម្ពុជា​២គឺឡូម៉ែត្រ។ ​លោក​ស៊ុន បាន បានសង្កត់​ធ្ងន់ថា កន្លងមកនៅក្នុងកិច្ចប្រជុំ​ជាមួយភាគីឡាវ យើងបានសំណូមពរដល់ភាគី​ឡាវថា ប្រសិន​បើមានប្រជាពលរដ្ឋខ្មែរការឆ្លង​ដែនហួស​ខ្សែ​បន្ទាត់ ឬ​ខុសយ៉ាងណាមេត្តាកុំ​បាញ់​បោះអី សូម​ទុក​ឱ្យ​មានជីវិត និង​កុឱ្យ​មាន​របួស រង់ចំា​ដោះ​ស្រាយតាមច្បាប់របស់​ប្រទេស​នីមួយៗរៀងៗខ្លួន តែមិនដឹងជាមូលហេតុអ្វីទេ ទើបតម្រួត​ព្រំ​ដែនឡាវនៅតែបាញ់ប្រជាពលរដ្ឋ ខ្មែរដែលឆ្លង​ដែន​ខុសច្បាប់ បណ្តាលឱ្យ​ខ្លះស្លាប់​និងរបួស​ដូច​ករណី​ខាងលើនេះជាដើម៕