ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ៖ ​មនុស្ស140​​​​នាក់​ស្លា.ប់​​ដោយសារ​​រន្ទះបា.ញ់​​​តាំង​ពី​​​ដើមឆ្នាំ​នេះ​មក​

13 ឆ្នាំ មុន

​លោកកែវ វី ប្រធានខុទ្ទកាល័យ​​​នៃគណៈ​កម្មា​ធិការ​​​ជាតិគ្រប់គ្រង​​គ្រោះ​មហន្តរាយ​​​រាយ​ការណ៍​​​កាលពីថ្ងៃទី​១៣ សីហា ថា រន្ទះ​បា.ញ់​​សម្លា.ប់​មនុស្សយ៉ាង​តិច​​១៤០​នាក់ និង​ធ្វើ​​ឱ្យ​​របួស​​​១០១​នាក់ នៅកម្ពុជា​​ចាប់តាំង​ពី​​ដើម​ឆ្នាំ​​នេះមក​។​ យោងតាមប្រភព​​​​ដដែល​នេះ​ថា ក្នុងឆ្នាំ​​២០១០ ​មនុស្សសរុប​​១១៤​នាក់ ​បានត្រូវ​ស្លា.ប់​​​ដោយសារ​រន្ទះបា.ញ់​​នៅ​កម្ពុជា​។

​លោកកែវ វី ប្រធានខុទ្ទកាល័យ​​​នៃគណៈ​កម្មា​ធិការ​​​ជាតិគ្រប់គ្រង​​គ្រោះ​មហន្តរាយ​​​រាយ​ការណ៍​​​កាលពីថ្ងៃទី​១៣ សីហា ថា រន្ទះ​បាញ់​​សម្លាប់​មនុស្សយ៉ាង​តិច​​១៤០​នាក់ និង​ធ្វើ​​ឱ្យ​​របួស​​​១០១​នាក់ នៅកម្ពុជា​​ចាប់តាំង​ពី​​ដើម​ឆ្នាំ​​នេះមក​។​

យោងតាមប្រភព​​​​ដដែល​នេះ​ថា ក្នុងឆ្នាំ​​២០១០ ​មនុស្សសរុប​​១១៤​នាក់ ​បានត្រូវ​ស្លាប់​​​ដោយសារ​រន្ទះបាញ់​​នៅ​កម្ពុជា​។ ​​ភាគជ្រើន​​​នៃ​ជន​រងគ្រោះ​​​​ដោយសាររ​ន្ទះ​​បាញ់ គឺ​​​ក្នុង​តំបន់​​​ជន​បទ ។ ​ខេត្តបាត់​​​ដំបង ​ស្ថិត​នៅចម្ងាយ​ប្រមាណ​ជា​​​៣០០​គីឡូម៉ែត្រ​​​ភាគពាយ័ព្យ​​​​ក្រុងភ្នំពេញ ​មាន​មនុស្ស​ស្លាប់ដោយ​សារ​​រន្ទះបាញ់​ដល់ទៅ​​​២៦​នាក់ ​ដែលនេះជា​​​តុល្យការ​យ៉ាង​ខ្ពស់​មួយ​។​

លោកកែវ វី ​​​បន្ត​​ថា ​ម្យ៉ាង​វិញ​ទៀត ​រន្ទះ​​ក៏​បាន​សម្លាប់​​សត្វ​ពាហនៈ​​​៥៨ក្បាល ​នៅ​កម្ពុជា​​ដែរ ​ក្នុងដំណាក់​កាល​ដូចគ្នា​នេះ​។​ ក្នុងមួយឆ្នាំ​ៗ​​រន្ទះបាន​​សម្លាប់​​មនុស្សជា​ច្រើន​​​នាក់​នៅ​​កម្ពុជា ​ពិសេស​នា​រដូវ​ភ្លៀង​​​ចាប់ពី​ខែ​ឧសភា ដល់ខែ​​​តុលា៕​