ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​យាន់​​​រ​បស់​ចិន​​ឡើង​ថ្លៃ​អាច​​ជា​​សញ្ញា​នៃ​ការងើប​ឡើងនៃ​សេដ្ឋកិច្ច​ពិភព​លោក

13 ឆ្នាំ មុន

ប្រាក់​យ៉ាន់​រឹងមាំ​​ក្នុងផ្សារហ៊ុន​បាន​ឡើងថ្លៃ​ ក្នុងរយៈ​ពេលជាង​៣ឆ្នាំមកនេះ​ អាចជា​ដំណឹងល្អ​ នៃកម្លាំង​ចលករថ្មី​សំរាប់​ស្តារសេដ្ឋកិច្ច​ពិភព​លោក​​ដែលចុះ​ដុនដាប់​ ព្រោះ​ការនាំ​ចូល​ទំនិញ​​របស់​​ប្រទេសចិន​នៅតែមាន​កម្លាំង​ក្នុងការបន្ត​ទិញចូល​ទំនិញពី​ប្រទេស​ដែលមាន​​សេដ្ឋកិច្ច​លូតលាស់​​យឺតៗ​ដូចជា​អាមេរិក​និងអឺរ៉ុប។​

ប្រាក់​យ៉ាន់​រឹងមាំ​​ក្នុងផ្សារហ៊ុន​បាន​ឡើងថ្លៃ​ ក្នុងរយៈ​ពេលជាង​៣ឆ្នាំមកនេះ​ អាចជា​ដំណឹងល្អ​ នៃកម្លាំង​ចលករថ្មី​សំរាប់​ស្តារសេដ្ឋកិច្ច​ពិភព​លោក​​ដែលចុះ​ដុនដាប់​ ព្រោះ​ការនាំ​ចូល​ទំនិញ​​របស់​​ប្រទេសចិន​នៅតែមាន​កម្លាំង​ក្នុងការបន្ត​ទិញចូល​ទំនិញពី​ប្រទេស​ដែលមាន​​សេដ្ឋកិច្ច​លូតលាស់​​យឺតៗ​ដូចជា​អាមេរិក​និងអឺរ៉ុប។​

តម្លៃ​​រូបិយប័ណ្ណ​ចិនកើន​ឡើង០,៧%​ ក្នុង​សប្តាហ៍​នេះ​ ហើយ​រូបិយប័ណ្ណ​នេះតែងតែ​​ឡើង​ម្តង​​ក្នុងមួយ​សប្តាហ៍ចាប់​តាំងពីឆ្នាំ​២០០៧​មក​ រហូតមាន​តំលៃ៦,៤​យ៉ាន់​​ក្នុងមួយ​ដុល្លារ ​។ ជា​លើក​ទីមួយ​ដែលមិន​ធ្លាប់​មានក្នុង​រយៈពេល​​១៧ឆ្នាំ​មកនេះ។ ​តម្លៃប្រាក់​​យ៉ាន់​ថ្ងៃ​១២ សីហា ​គិត​ត្រឹម​​ម៉ោង​១០និង២៧នាទី​ ក្នុងទី​ក្រុងសៀង​​ហៃមាន​​តំលៃ​៦,២៩៥៣​​យ៉ាន់​​ក្នុងមួយ​ដុល្លារ។​

មន្ត្រី​ចិន​និយាយ​ថា​ ក្រៅពីការ​​ទប់​ទល់​​ជា​មួយ​​អត្រាអតិផរ​ណា ​និងពន្លឿន​នៃ​ការកើន​​ឡើង​នៃ​ផលិតផល​ក្នុងស្រុក​ តម្លៃប្រាក់​​​យ៉ាន់​​​បាន​​ឡើងថ្លៃ​ក៏ជាសញ្ញា​ជួយបន្ថែម​​ជំនឿ​ក្នុង​​ការងើប​​ឡើងវិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​។ លោក ​David Cohen ​អ្នកសេដ្ឋកិច្ច​​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​សិង្ហបុរី ​និងជា​អតីតបុគ្គលិក​នៃធនាគារ​កណ្តាល​អាមេរិក​​និយាយ​​ថា​ ពួកគេ​ដូចជាចង់​ឃើញជំហាន​​បន្ទាប់​លើ​​កៅអី​ក្នុង​នាមជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​លេខពីរ​ ហើយ​អតិផរណា​ក៏ដូចជា​​ឡើង​ខ្ពស់​​បន្តិច​ជាងការ​ចង់បាន​របស់គេ។​

ក្នុងអំឡុង​មានវិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋ​មន្ត្រីចិន ​Wen Jiabao​ បានអបអរ​ចំពោះ​ប្រាក់​​យ៉ាន់​ឡើង​​ថ្លៃ​រយៈ​​ពេល២ឆ្នាំ​មកនោះ ​និង​​រក្សា​រូបិយប័ណ្ណ​​ប្រហាក់​​ប្រហែល​ជាមួយប្រាក់​​ដុល្លារ​រហូត​​ដល់ខែ​មិថុនា ​ឆ្នាំ២០១០​។ មូលហេតុ​នៃការកើន​ឡើងនោះ​រួមមានការ​​កើនឡើង​នៃអតិផរណា ​និងការងើប​ឡើងខ្ពស់នៃ​​ពាណិជ្ជ​កម្ម​ក្នុងខែកក្កដា។​

អ្នកវិភាគ​របស់ក្រុមហ៊ុន​ Barclays Capital​ លោក Chang Jian​ បាន​ព្យាករណ៍ថា​ រូបិយ​ប័ណ្ណ​​នឹងកើនឡើង​ពី៥ទៅ៧ភាគរយ​ក្រោយឆ្នាំ​នេះ​ ហើយវានឹង​ជួយបង្កើន​តម្រូវ​​ការ​​ដែលមាន​​កើន​ឡើង​​រួចទៅហើយ ​ដែលការនាំ​ចូលកើន​​ឡើង​២៧ភាគរយ​ ស្មើនឹង​ចំនួនទឹក​ប្រាក់៩៧៣​​ពាន់​លានដុល្លារ​ជាលើកដំបូង​ក្នុងរយៈពេល​​៧ខែ​ដំបូង​​​នៃឆ្នាំ២០១១៕