ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញ​​របស់​​អាមេរិក​ថយ​​ចុះ​ទោះ​បី​ជា​​ដុល្លារ​​ធ្លាក់ថ្លៃ​ក៏ដោយ​

13 ឆ្នាំ មុន

ការនាំចេញ​របស់​សហរដ្ឋ​អាមេរិក​ធ្លាក់ចុះ​ជាថ្មីគិត​ចាប់ពី​ខែមិថុនា​បើទោះ​ជាប្រាក់​ដុល្លារ​​ចុះថោក ​ហើយក្តី​ ។ នេះបើ​តាមទិន្នន័យ​រដ្ឋា​ភិបាល​​អាមេរិក​​ក្នុងថ្ងៃ​ព្រហស្បតិ៍​។
ការនាំ​ចេញតិច​បានធ្វើ​ឱ្យរដ្ឋាភិបាល​អាមេ​រិក​ត្រូវបន្ថែម​ឱនភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ចំនួន​​៥៣,១​ពាន់លាន​ដុល្លារ។​ វាជាការ​ធ្លាក់ចុះ​ក្នុង​រយៈពេល​​២​ឆ្នាំកន្លះ​ ។ នេះ​បើតាម​

ការនាំចេញ​របស់​សហរដ្ឋ​អាមេរិក​ធ្លាក់ចុះ​ជាថ្មីគិត​ចាប់ពី​ខែមិថុនា​បើទោះ​ជាប្រាក់​ដុល្លារ​​ចុះថោក ​ហើយក្តី​ ។ នេះបើ​តាមទិន្នន័យ​រដ្ឋា​ភិបាល​​អាមេរិក​​ក្នុងថ្ងៃ​ព្រហស្បតិ៍​។
ការនាំ​ចេញតិច​បានធ្វើ​ឱ្យរដ្ឋាភិបាល​អាមេ​រិក​ត្រូវបន្ថែម​ឱនភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ចំនួន​​៥៣,១​ពាន់លាន​ដុល្លារ។​ វាជាការ​ធ្លាក់ចុះ​ក្នុង​រយៈពេល​​២​ឆ្នាំកន្លះ​ ។ នេះ​បើតាម​នាយក​ដ្ឋាន​​ពាណិជ្ជ​កម្ម​។

ចន្លោះ​ប្រហោង​នៃពាណិជ្ជកម្ម​ មានទំហំ​ធំ​ជាង​​ការ​រំពឹងទុក​ពីបណ្តាអ្នក​វិភាគសេដ្ឋកិច្ច​ ដែលកំណត់​ថាចំនួន​ឱនភាពមាន​ត្រឹមតែ​៤៨ពាន់​​លានដុល្លារ​ទេ។ ​អ្នក​សេដ្ឋកិច្ច​របស់​គេហទំព័រ​ Briefing.com ​​និយាយថា​ ​បើទោះជា​តំលៃប្រាក់​ដុល្លារចុះ​ទាប​ជាប់​ក្នុងប្រវត្តិសាស្ត្រ​ក្តី ក៏មិន​អាច​បង្កើន​​តំរូវការ​​បរទេស​បាន​ឡើយ។​ អត្រា​ឱនភាព​ខ្ពស់បំផុត​របស់សហ​រដ្ឋអាមេរិក​មានចំនួន​៥៩,៥ពាន់​លានដុល្លារ​ក្នុងខែតុលា​ ឆ្នាំ២០០៨ ។​

ប៉ុន្តែក្តី​បារម្ភបាន​កើនឡើង​សំរាប់​ស្ថាន​ការណ៍​ងើប​​​ឡើងនៃ​សេដ្ឋកិច្ច​អាមេរិក​ដែល​មាន​​ចំនួន​តែ​២,៣%​​ភាគរយ​​ ដោយសារ​ការនាំ​ចេញ​​​បាន​​ធ្លាក់​​ចុះជាប់គ្នា​ពីរខែ។ ​មាន​ផលិតផល​​នាំ​ចេញ​មួយចំនួន​ទៀត​ក៏​គ្មានការ​ប្រែប្រួល​​ដែរ​ដូច​ជា​ សម្ភារ​​ផ្គត់ផ្គង់​សំណង់ ​ស្បៀងអាហារ ​ភេសជ្ជៈ​ជាដើម​។ លោក​ប្រធានាធិបតី​​បារ៉ាក់​​ អូបាម៉ា ​បាន​ដាក់​​​គោល​ដៅនៃ​​ការនាំ​​ចេញ​ទ្វេដង​​សំរាប់រយៈ​​ពេល៥ឆ្នាំ​ ដើម្បី​ប្រឆាំង​ជាមួយភាព​អត់ការងារ​​ធ្វើនិងសេដ្ឋកិច្ច​៕