ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​​3ក្រុម​យកអំណោយ​​ជូនដល់​កាកបាទក្រហម​កម្ពុជា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​នៅ​ទីស្នាក់​ការ​​​កណ្តាល​កាកបាទក្រហម​​កាលពីថ្ងៃទី​​​១២ សីហា ​​លោក​ជំទាវ​​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហម​កម្ពុជា ​បានទទួល​ជួប​​សវនាការ និង​ទទួលអំណោយ​​​ពីគណៈ​​ប្រតិភូ​​​អគ្គ​បញ្ជា​ការ​​ដ្ឋាន​​​ ក្រសួងការពារជាតិ ដែលដឹក​​​​នាំ​ដោយ​លោក​​​ប៉ុល សារឿន ​​អគ្គ​មេបញ្ជាការ​​​។​​​​

រាជធានីភ្នំពេញ​​ ៖ ​នៅ​ទីស្នាក់​ការ​​​កណ្តាល​កាកបាទក្រហម​​កាលពីថ្ងៃទី​​​១២ សីហា ​​លោក​ជំទាវ​​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហម​កម្ពុជា ​បានទទួល​ជួប​​សវនាការ និង​ទទួលអំណោយ​​​ពីគណៈ​​ប្រតិភូ​​​អគ្គ​បញ្ជា​ការ​​ដ្ឋាន​​​ក្រសួងការពារជាតិ ដែលដឹក​​​​នាំ​ដោយ​លោក​​​ប៉ុល សារឿន ​​អគ្គ​មេបញ្ជាការ​​​។

អំណោយនោះ​​​គឺជាថវិកា​​​ចំនួន​១៣៨.១៧៤.០០០​រៀល ដោយ​ឡែក​​​ថវិកា​​ផ្ទាល់​ខ្លួន​​របស់​លោក​ប៉ុល សារឿន ​មាន​ចំនួន​​១​ម៉ឺន​ដុល្លារ​​​អាមេរិក​។​ លោក​ជំទាវ​​​ប៊ុន រ៉ានី ហ៊ុន សែន ​​បាន​ថ្លែង​​អំណរគុណ​​ជា​​ពន្លឹក​​ដល់​ទឹកចិត្ត​​​កង​ទ័ព ដែល​មិន​ត្រឹមតែ​មាន​​ភារកិច្ច​​ការពារជាតិ​​​មាតុ​ភូមិ​ប៉ុណ្ណោះ​ទេ តែនៅ​មានភារកិច្ច​​​ជួយប្រជា​ពលរដ្ឋ​ថែម​ទៀត ​ទាំងការ​ចុះជួយ​ផ្ទាល់ និង​​ជួយ​ប្រយោល​​តាម​រយៈ​កាកបាទ​​ក្រហម​កម្ពុជា ​ហើយ​បានជួយ​ផ្តល់​​អំណោយ​​​ជាថវិកា​ដល់​កាកបាទក្រហម​​កម្ពុជា​។

លោក​ប៉ុល សារឿន ​បានថ្លែងអំណរ​គុណ​ចំពោះ​​ទឹកចិត្ត​​​​លោក​ជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​​​ដែលជា​​​និច្ច​កាល​​​​តែង​តែ​​​​យកចិត្ត​​ទុកដាក់​គិតគូរ​ដល់​សេចក្តី​​​​សុខទុក្ខ​​របស់​កង​ទ័ព ហើយជាញឹកញាប់​លោក​​​ជំទាវ​​បានអញ្ជើញ​ចុះ​សាកសួរ​​សុខទុក្ខ​កង​ទ័ព​ដល់​មូលដ្ឋាន​​ជាមួយ​​សម្តេច​​​អគ្គមហាសេនាបតី​តេជោហ៊ុន សែន ​ដើម្បី​លើកទឹកចិត្ត​​កង​ទ័ព និង​ជួយ​ឧបត្ថម្ភ​​ដល់​កងទ័ព​។

បន្ទាប់​ពី​​ចប់​សវនាការ​​ និងទទួល​អំណោយ​​​ពីគណៈ​​ប្រតិភូ​​​អគ្គ​បញ្ជា​ការ​​​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ លោកជំទាវ​កិត្តិ​​​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​​បានទទួល​ជួបសវនា​ការ​​ និងទទួល​អំណោយ​​​ពីលោក​សៀ សុភ័ក្ត្រ នាយកសមាគម​ព្រះ​​អស្ចារ្យ និង​ភរិយា​របស់​លោក​ដែល​បាន​ផ្តល់​​ថវិកា​ចំនួន​​​៥.០០០​ដុល្លារ ​អាមេរិក ដើម្បី​​ចូល​រួមជួយទ្រទ្រង់​​សកម្មភាព​មនុស្ស​​ធម៌​របស់​កាក​បាទក្រហម​​កម្ពុជា​។

ក្នុងជំនួប​​សវនាការ​​លោក​សៀ សុភ័ក្ត្រ ​​បាន​​​ថ្លែង​​ថា ​ដោយ​​មើល​​​ឃើញ​សកម្ម​ភាព​មនុស្ស​​​​ធម៌​របស​់កាកបាទ​ក្រហម​​​កម្ពុជា ដែល​​​មមា​​ញឹកក្នុង​ការ​ចុះ​​ជួយប្រជា​ពលរដ្ឋ​​រងគ្រោះ លោកមិន​អាច​​​​ឈរ​ឱប​ដៃ​មើល​បានទេ ដូច្នេះ​​ហើយ​ទើប​លោក​​សម្រេច​ចិត្ត​​​យកថវិកា​ផ្ទាល់ខ្លួន​​មក​ចូលរួម​ជាមួយកាកបាទក្រហម​កម្ពុជា​នៅ​​​ពេល​នេះ ។​
លោកជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​បាន​​​​ជម្រាប​​ជូន​​​​ភ្ញៀវ​​​ថា កាកបាទក្រហ​ម​កម្ពុជា​​​អាចធ្វើ​​​សកម្មភាព​មនុស្ស​​ធម៌​ទៅបាន​​គឺអាស្រ័យ​​​ទៅដោយ​មានការ​ចូលរួម​​ពី​កម្លាំង​មនុស្ស​ធម៌​ទាំង​ក្នុង​ និងក្រៅ​ប្រទេស​ផង​ដែរ​។

នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​បន្ត​ជួប​សវនា​​​ការ​ និង​ទទួល​អំណោយ​ពី​ក្រុម​ហ៊ុន​អេរ៉ូ​ទិច ដែល​បាន​ផ្តល់​​ថវិ​កា​​ចំនួន​៥​លាន​រៀ​ល អង្ករ​១០​តោន និង​ទឹក​បរិសុទ្ធ​អេ​រ៉ូ​ទិច​ចំនួន​១.០០០​កេស​​។

លោក​ជំ​ទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ា​នី​​ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំ​ពោះ​ក្រុម​ហ៊ុន​អេរ៉ូ​ទិច​ដែល​បាន​​ផ្តល់​អំណោយ​ទាំង​នេះ​ជូន​ដល់​កាក​បាទ​ក្រ​ហម​កម្ពុជា​ដើម្បីជួយ​ទ្រ​ទ្រង់​​សកម្ម​ភាព​មនុស្ស​ធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា​ឱ្យ​មាន​ដំណើរ​ការ​សកម្ម​ភាព​ត​ទៅ​មុខ​ទៀត​។ អំណោយ​ទាំង​នេះ​កាក​បាទ​ក្រ​ហម​​នឹង​យក​ទៅ​ចែក​​ជូន​ដល់​ដៃ​ប្រ​ជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​នៅ​ក្នុង​​ឧបទ្ទវ​ហេតុ​​ផ្សេងៗ៕