ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​វ័យ​ក្មេង​ធ្វើ​ឱ្យ​​អ្នក​ភូមិ​​ខ្លាច​​រអា​​ជាប់​គុក​មិន​រាង​ចាល​

13 ឆ្នាំ មុន

ខេត្ត​​កំពង់​ធំ ៖​ មុខសញ្ញាក្មេងស្ទាវ​​ម្នាក់ត្រូវ​បានសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយឃាត់​ ខ្លួនជាលើកទី៤ បន្ទាប់ពីរូបគេ​ធ្វើសកម្មភាព​លួចហើយលួចទៀត​មិនរាងចាល កាលពីថ្ងៃទី​១០ សីហា ដោយ​បាន​គាស់​​ផ្ទះស្ត្រីចំណាស់ម្នាក់​ចូល​លួចយកលុយនិងមាសប្រាក់នៅភូមិព្រៃ​ ព្រាល«ក» ឃុំត្រពាំងឫស្សី ស្រុក​កំពង់​ស្វាយ។

ខេត្ត​​កំពង់​ធំ ៖​ មុខសញ្ញាក្មេងស្ទាវ​​ម្នាក់ត្រូវ​បានសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយឃាត់​ខ្លួនជាលើកទី៤ បន្ទាប់ពីរូបគេ​ធ្វើសកម្មភាព​លួចហើយលួចទៀត​មិនរាងចាល កាលពីថ្ងៃទី​១០ សីហា ដោយ​បាន​គាស់​​ផ្ទះស្ត្រីចំណាស់ម្នាក់​ចូល​លួចយកលុយនិងមាសប្រាក់នៅភូមិព្រៃ​ព្រាល«ក» ឃុំត្រពាំងឫស្សី ស្រុក​កំពង់​ស្វាយ។

ជនស្ទាវ​សង្ស័យ​ដែលគុកស្រែកហៅមិន​ឈប់រូបនេះត្រូវបាននគរបាលឱ្យដឹងថា​ ឈ្មោះ​ផុន អណ្ដែត អាយុ១៧ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ព្រៃព្រាល«ក» ឃុំត្រពាំងឫស្សី ស្រុកកំពង់​ស្វាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេ​បានធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ស្ត្រី​ឈ្មោះ​យ៉ង ផាន អាយុ៦៨ឆ្នាំ ខណៈម្ចាស់រវល់​លក់ដូរ​កាលពីវេលាម៉ោង៩និង​៣០នាទីព្រឹកថ្ងៃ​ទី១០ សីហា។

ជាមួយហេតុការណ៍ខាងលើនេះ ស្ត្រីម្ចាស់​ផ្ទះបានរៀបរាប់​ប្រាប់​នគរបាលថា មុនពេល​កើតហេតុគាត់កំពុងជាប់ដៃលក់ដូរអី​វ៉ាន់នៅ​ខាងមុខផ្ទះ បន្ទាប់ពីស្បើយ​ភ្ញៀវ​បន្តិច​គាត់ក៏​ក្រឡេកមើលទៅផ្ទះស្រាប់តែឃើញ​ឈ្មោះផុន អណ្តែត ​ដើរចេញទៅក្រោយផ្ទះ ។ ពេល​​នោះ​​​គាត់មានការសង្ស័យ​យ៉ាង​ខ្លាំង​ក៏ឡើងទៅ​មើល​លើផ្ទះ​ស្រាប់តែឃើញក្ដារទ្វារផ្ទះរបើកនិងហិប​ដាក់​ប្រាក់​និងគ្រឿងអលង្ការមាសប្រាក់ត្រូវ​បាត់អស់ទើបគាត់ប្តឹង​នគរបាលតែម្ដង។ ស្ត្រី​​ម្ចាស់​ផ្ទះ​ខាងលើបន្តថា  ពេល​​ឈ្មោះ​ផុន អណ្តែត​ នៅក្នុង​ភូមិអ្នក​ភូមិ​​​តែង​បារម្ភ​ខ្លាចបាត់ទ្រព្យ​សម្បត្តិ​​ព្រោះវាជាចោរលួចមិនរើសមុខ ។ គាត់​បាន​បញ្ជាក់ថា ទ្រព្យសម្បត្តិរបស់​គាត់​ដែល​ឈ្មោះ​ផុន អណ្តែតលួចយក​ទៅ​​មាន​លុយចំនួន​១៧០ម៉ឺន​រៀល និងមាស១តម្លឹង​៥ជី៥ហ៊ុន ។

មន្ត្រី​នគរបាលស្រុកកំពង់ស្វាយបានបន្តថា ក្រោយ​ពី​ទទួលពាក្យបណ្ដឹងរបស់ម្ចាស់​ផ្ទះ​​ភ្លាម​សមត្ថកិច្ចបាន​ធ្វើការឃាត់ខ្លួនជនស្ទាវ​សង្ស័យ​តែម្ដង និងបានដកហូតវត្ថុតាងដែល​នៅ​សេស​សល់មួយចំនួនប្រគល់ឱ្យម្ចាស់​ដើមវិញ។ មន្ត្រី​​​នគរបាល​ដដែល​បានបញ្ជាក់ឱ្យដឹងផងដែរថា ឈ្មោះ ផុន អណ្ដែត នេះគឺជាមុខសញ្ញាចាស់មិន​រាង​ចាល ​​និង​ធ្លាប់ជាប់គុក៣លើករួចមកហើយពី​បទ​​ចោរកម្ម។ ​នៅរសៀលថ្ងៃទី១១ សីហា​​ ចោរ ​ស្ទាវ​ផុន អណ្ដែត បានអណ្ដែតខ្លួនចូលដេក​ពន្ធ​នាគារម្ដងទៀតហើយ​ ៕