ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ហ៊ុន​​អាស៊ី​​ភាគ​ច្រើន​ដាំ​ក្បាលចុះ

13 ឆ្នាំ មុន

ផ្សារហ៊ុន​អាស៊ីភាគ​ច្រើនធ្លាក់​ចុះ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែខំ​ប្រវេ​ប្រវា​ឡើងវិញ​ក្បែរទំហំ​​ដែល​ខ្លួន​បាត់​បង់​នាពេលថ្មីៗ​ ដោយសារ​​ពាណិជ្ជ​ករ​ចាប់ផ្តើម​ប្រមូលទិញ​ចូលវិញបើ​ទោះជាផ្សារ​​ហ៊ុនអាមេរិក ​និងអឺរ៉ុប​ធ្លាក់ចុះខ្លាំងក្តី​។ ចំណែក​មាសក៏ធ្លាក់​ចុះវិញបន្តិច​ បន្ទាប់ពី​​ឡើងដល់​កំពូលរបស់​ខ្លួនក្នុង​តំល១៨០០ដុល្លារ​ ក្នុងមួយ​អោនជាលើក​ទីមួយ​

ផ្សារហ៊ុន​អាស៊ីភាគ​ច្រើនធ្លាក់​ចុះ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែខំ​ប្រវេ​ប្រវា​ឡើងវិញ​ក្បែរទំហំ​​ដែល​ខ្លួន​បាត់​បង់​នាពេលថ្មីៗ​ ដោយសារ​​ពាណិជ្ជ​ករ​ចាប់ផ្តើម​ប្រមូលទិញ​ចូលវិញបើ​ទោះជាផ្សារ​​ហ៊ុនអាមេរិក ​និងអឺរ៉ុប​ធ្លាក់ចុះខ្លាំងក្តី​។ ចំណែក​មាសក៏ធ្លាក់​ចុះវិញបន្តិច​ បន្ទាប់ពី​​ឡើងដល់​កំពូលរបស់​ខ្លួនក្នុង​តំល១៨០០ដុល្លារ​ ក្នុងមួយ​អោនជាលើក​ទីមួយ​ ឯប្រាក់​យ៉េនជប៉ុន​ កើនឡើង​ជាថ្មីធៀប​ជាមួយ​ប្រាក់ដុល្លារ។​

ផ្សារហ៊ុន​តូក្យូធ្លាក់​ចុះ១,០៤​ភាគរយ ​ចំណែក​ផ្សារហ៊ុន​ហុងកុង​ក៏ធ្លាក់ចុះ​​១,៤៥​ភាគរយ ​ចំណែកផ្សារ​ហ៊ុនស៊ីដនី​ធ្លាក់ចុះ​​០,១​ភាគរយ។​ ចំណែក​ផ្សារហ៊ុន​នៅសឹង្ហាបុរី​ធ្លាក់ចុះ​០,៨៨​​ភាគរយ ​គិតត្រឹម​ម៉ោង១​និង៤៥នាទី​ម៉ោងក្នុង​​ស្រុក។ ​ផ្សារហ៊ុន​សៀងហៃ​ចិនទទួល​ផលចំណេញ​​កើនឡើង​០,៤៣ភាគរយ ​ចំណែក​ផ្សារហ៊ុន​នៅ​​សេអ៊ូល​ដែលទទួល​បានការខាត​បង់​៤ភាគ​រយនា​ពេលថ្មី​នោះបែរ​ជាកើន​ឡើង​០,៦៨​ភាគរយ។​

ផ្សារហ៊ុន​តំបន់​បានបិទ​ហើយសំរាប់​ព្រឹកថ្ងៃ​​ព្រហស្បតិ៍ ​ទី១១ ​សីហា ​ដែល​បង្ហាញ​ពីការ​ធ្លាក់​ចុះនៃ​ផ្សារហ៊ុន​អាមេរិក​បី​ដែលធ្លាក់​ចុះជាង ​៤ភាគរយ​ ហើយ​ទីផ្សារ​អឺរ៉ុបក៏​ទទួល​រងការ​វាយ​​ប្រហារ​ផ្ទួនៗនៃ​ព័ត៌មាន​អាស្រូវ​បង្កភាព​ភ័យខ្លាច​​ដល់បញ្ហា​វិបត្តិប្រាក់​បំណុល​អាមេរិក​ និងអឺរ៉ុប។​ កាល​ពី​ថ្ងៃ​ពុធ​អឺរ៉ុប​ក៏បាន​ទទួលភ្លើង​បង្ហោះ​​សាជា​ថ្មីជុំវិញ​ពាក្យ​ចចាមអារ៉ាម​ ដែល​ថាអត្រា​ ឥណទាន​បារាំង​ដែលឈរ​នៅលំដាប់​ថ្នាក់​ AAA ​​ដូចជា​មេរិក​ពីមុន​នោះអាច​ធ្លាក់តាម​អាមេរិក​ដូចគ្នា​ ។ ដោយសារ​បញ្ហានេះ​លោក​ប្រធានាធិ​ប​តី​​បារាំង​នីកូឡា សាកូហ្ស៊ី​បានផ្អាក​ការ​សម្រាក​​​របស់លោក​មកប្រកាសពី​សកម្មភាព​​ដើម្បីកាត់​​បន្ថយប្រាក់​បំណុលរបស់​ខ្លួន ហើយ​​ពាក្យ​ចចាម​​អារ៉ាមនៃ​ការធ្លាក់​ចុះ​​ឥណ​ទាន​ជាតិ​នោះ​​ថា​ ​ជា​រឿង​មិនពិត។​

ផ្សារហ៊ុន​​ក្រុង​ឡុងដ៍​FTSE ​100 ​ធ្លាក់ចុះ​៣,០៥​​ភាគរយ ​ចំណែក​ផ្សារហ៊ុនប៉ារីស​ CAC 40​ ស្រុត​ចុះ​៥,៤៥ភាគរយ​ ចំណែក​នៅ​អាល្លឺម៉ង់​​DAX ​​ធ្លាក់​ចុះ​៥,១៣​ភាគរយ​ ហើយ​ផ្សារហ៊ុន​ អេស្ប៉ាញ ​IBEX​ ធ្លាក់​ចុះ៥,៤៩ភាគរយ​ ផ្សារ​ហ៊ុន​អ៊ីតាលី​ធ្លាក់ចុះ​ FTSE ​MIB ​ធ្លាក់ចុះ​៦,៦៥ ​ភាគរយ។​ ចំណែកការ​ជួញដូរមាស​នៅស៊ីដនី​ ប្រទេស​អូស្រ្តាលី ​នាព្រឹក​ថ្ងៃព្រហស្បតិ៍​កើន​ឡើង​​១.៨១៤,៥០​ទៅ​១.៨១៥,៥០​ដុល្លារ​ក្នុង​មួយ​​អោនដោយ​សារអ្នក​និវិយោគ​ចង់រក្សា​ប្រាក់​របស់​គេនៅទី​សុវត្ថិភាព​មួយរយៈសិន ​តែទោះ​ជា​​យ៉ាងណា​ក្តី​ ការជួញដូរ​នៅផ្សារហ៊ុន​ហុងកុង​មាន​តម្លៃត្រឹម​តែពី១.៨០៥​ទៅ​១.៨០៤ដុល្លារ​ក្នុងអោនប៉ុណ្ណោះ។​

ចំណែក​តំលៃ​ប្រាក់យ៉េន​វិញឡើង​ខ្ពស់ទៅ​រក​តំលៃចាស់​របស់ខ្លួន​ក្នុងសម័យ​សង្គ្រាមលោក​លើកទី២ ​គឺ៧៦,២៥យ៉េន​ក្នុងមួយដុល្លារ។​ ការ​ជួញដូ​នៅទីផ្សារ​ញូវយ៉ក​កាលពី​ថ្ងៃពុធ ​ទិញ​ចូល​៧៦,៦យ៉េន​ក្នុងមួយ​ដុល្លារ។​ លោក​​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Naoto​ Kan ​​និយាយ​តាម​​ទូរ​ទស្សន៍ថា ​យើងនឹង​អង្កេត​ទីផ្សារ​​ឱ្យបានម៉ត់​​ចត់​បំផុត​ ហើយ​នឹងរិះរក​វិធីសាស្ត្រ​​ដើម្បី​ដោះ​ស្រាយ​។ ចំណែក​ប្រាក់អឺរ៉ូ​ក្នុងទីផ្សារ​រូបិយប័ណ្ណ​ពេល​នេះ​មានតម្លៃ​១,៤២១៤ដុល្លារ​ក្នុងមួយអឺរ៉ូធ្លាក់​ចុះពី​១៤១១៤​ដុល្លារ​ ប៉ុន្តែធ្លាក់​ចុះយឺតៗ​ធៀប​​ប្រាក់យ៉េន​ស្មើ​នឹង១០៨,៨៧​យ៉េនក្នុង​មួយអឺរ៉ូ។​ ចំណែក​តំលៃប្រេង​ធ្លាក់ចុះមក​ត្រឹមតែ​​៨២,១ដុល្លារ​ក្នុងមួយបារ៉ែល៕​