ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱន​ភាព​ថវិកា​​អាមេរិក​​ក្នុង​ខែ​​កក្កដា​​មាន​​1.100​​ពាន់​​លាន​​ដុល្លារ​

13 ឆ្នាំ មុន

ក្រសួង​រតនា​គារ​អាមេរិក​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ សីហា ថា ឱន​ភាព​ថវិកា​របស់​អាមេរិក​ឡើង​ដល់​១.០០០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​៣​ជាប់​គ្នា​ដោយ​ក្នុង​ខែ​កក្កដា​ឡើង​ដល់​១.១០០​ពាន់​លាន​ដុល្លារ​។ ការ​ប្រកា​ស​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​សភា​អាមេរិក​ និង​សេតវិមាន​ប៉ុន​ប៉ង​តាក់​តែង​ផែន​ការ​រយៈ​ពេល​យូរ​មួយ​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​និន្នា​ការ​នោះ​

ក្រសួង​រតនា​គារ​អាមេរិក​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ សីហា ថា ឱន​ភាព​ថវិកា​របស់​អាមេរិក​ឡើង​ដល់​១.០០០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​៣​ជាប់​គ្នា​ដោយ​ក្នុង​ខែ​កក្កដា​ឡើង​ដល់​១.១០០​ពាន់​លាន​ដុល្លារ​។ ការ​ប្រកា​ស​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​សភា​អាមេរិក​ និង​សេតវិមាន​ប៉ុន​ប៉ង​តាក់​តែង​ផែន​ការ​រយៈ​ពេល​យូរ​មួយ​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​និន្នា​ការ​នោះ​។

ក្នុង​សង្វាក់​នេះ​ឱន​ភាព​​ថវិកា​សហ​ព័ន្ធ​មាន​ដល់​១.២៩០​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដោយ​ពុំ​ដល់​កម្រិត​កំពូល​១.៤១០​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៩ឡើយ។
ប្រឈម​មុខ​នឹង​ទំហំ​នៃ​ឱន​ភាព​នេះ ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់​ អូបាម៉ា និង​សភា​អាមេរិក​បាន​បង្កើត​គណៈ​កម្ម​ការ​សភា​មួយ​ដែល​មាន​សមាជិក​សភា​១២​រូប​ទទួល​បន្ទុក​កាត់​បន្ថយ​ការ​បាត់​លំនឹង​១.២០០​ពាន់​លាន​ដុល្លារ​រយៈ​ពេល​១០​ឆ្នាំ​យោង​តាមកិច្ច​ព្រម​ព្រៀងស្តី​ពី​ការ​បង្កើន​កម្រិត​ខ្ពស់​បំផុត​នៃ​បំណុល​របស់​អាមេរិក​។ ប្រសិន​បើ​​ពុំ​រក​​ឃើញ​កិច្ច​ព្រម​ព្រៀង​មួយ​ទេ​នោះ​ការ​កាត់​ផ្តាច់​ថវិកា​នឹង​មាន​ជា​ស្វ័យ​ប្រវត្តិ​ ៕