ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសចិន​ និងជប៉ុន​បន្តទិញ​ប្រាក់​ដុល្លារ​​ចូល​ដើម្បី​​ពង្រីក​ប្រាក់​​បំរុង​​បរទេស​

13 ឆ្នាំ មុន

រដ្ឋាភិបាល​របស់ប្រទេស​ចិន ​និងជប៉ុន​សំរេច​បន្ត​ទិញប្រាក់​ដុល្លារស្តុក​ដើម្បីពង្រីក​ប្រាក់បំរុង​បរទេសបើទោះ​ជាអត្រាឥណ​ទានអាមេរិក​ត្រូវ​ក្រុមហ៊ុន ​Standar &Poor ​កាត់​បន្ថយក្តី​។ រដ្ឋាភិបាល​នៃប្រទេសមួយ​ចំនួនដូច​ជាអាល្លឺម៉ង់​ អូស្ត្រាលី​ មាន​អត្រា​ឥណទាន​រឹងមាំជាង ​សហរដ្ឋអាមេរិក​បន្ទាប់ពី​ឥណទាន​អាមេរិកត្រូវ​ ទម្លាក់​ពី ​AAA មក​AA+

រដ្ឋាភិបាល​របស់ប្រទេស​ចិន ​និងជប៉ុន​សំរេច​បន្ត​ទិញប្រាក់​ដុល្លារស្តុក​ដើម្បីពង្រីក​ប្រាក់បំរុង​បរទេសបើទោះ​ជាអត្រាឥណ​ទានអាមេរិក​ត្រូវ​ក្រុមហ៊ុន ​Standar &Poor ​កាត់​បន្ថយក្តី​។ រដ្ឋាភិបាល​នៃប្រទេសមួយ​ចំនួនដូច​ជាអាល្លឺម៉ង់​ អូស្ត្រាលី​ មាន​អត្រា​ឥណទាន​រឹងមាំជាង ​សហរដ្ឋអាមេរិក​បន្ទាប់ពី​ឥណទាន​អាមេរិកត្រូវ​ ទម្លាក់​ពី ​AAA មក​AA+ កាល​ពីថ្ងៃសុក្រ​សប្តាហ៍​មុន​។

លោកJun Ma ​​អ្នកសេដ្ឋកិច្ចចិន ​និងជា​ប្រធានធនាគារ​Deutsch ​និយាយថា ​ជំរើសដែល​អាចធ្វើទៅបាន ​មានកំណត់​​ព្រំដែន​ខ្លាំង​ ហើយមាន​ផ្សារហ៊ុនខ្លះ​តូចពេក​ ឬគ្រោះ​ថ្នាក់​​ពេកជា​ប័ណ្ណប្រាក់​អាមេរិក។ ​រដ្ឋាភិបាល​នៃប្រទេសចិន​ ស្វ៊ីស ​ម៉ិចស៊ិក​បាន​ បញ្ចូលប្រាក់​រាប់ពាន់​លានដុល្លារ​ដែលបានមក​ពី ​ការនាំចេញ ​លក់ប្រេង​ និងប្រភពធន​ធានដ៏ច្រើន​​ផ្សេង​ទៀត​ដើម្បីបង្កើន​សាច់ប្រាក់​បំរុងបរទេស ​ដល់៤,៥សែន​កោដិក្នុងខែមេសា​។

លំហូរ​សាច់ប្រាក់​នេះនឹងជួយ​ដល់ឱនភាព ​ថវិកាហិរញ្ញ​វត្ថុអាមេរិក​ ប៉ុន្តែបន្ថែម​ការលំបាក​​សំរាប់​​បរទេស​ដែលពឹងផ្អែក​លើទ្រព្យ​តែមួយមុខ​ហើយ​ធ្វើឲ្យធនាគារ​កណ្តាល​​ផ្លាស់​ប្តូរប្រាក់​របស់ខ្លួន​ជារូបិយប័ណ្ណ​ផ្សេង​ ឬជាមាស ​ឬជារបស់​ ផ្សេងៗ​ដូចជាស្ពាន់​ជាដើម។​

លោកGuan Jianzhong​ ប្រធាន​​ក្រុមហ៊ុន​​ឥណទាន​តូចមួយ​​និយាយថា ​យើងគួរតែ​​កាត់​បន្ថយ​សាច់ប្រាក់​ដុល្លារដែល​មានក្នុងដៃ។ ​នៅមុនពេល​​មានហេតុការណ៍​វិបត្តិប្រាក់​​បំណុល​​អាមេរិកនោះ​​ រដ្ឋាភិបាល​​ចិន​បាន​​ដាក់​ផែន​ការផ្លាស់ផ្តូរ​សាច់ប្រាក់​​របស់ខ្លួន​​ជាង​៣,២​សែនកោដិ ​ក្នុងទឹក​ប្រាក់បំរុង​របស់ខ្លួន​ ដើម្បី​កាត់​បន្ថយការ​​ពឹង​ផ្អែក​​របស់​ខ្លួនខ្លាំង​ទៅ​លើ​​រូបិយ​ប័​ណ្ណ​តែមួយ​​។ ចំនួនទឹក​ប្រាក់​បំរុង​​ចិនជា​កិច្ច​សំងាត់ ​ប៉ុន្តែ​អ្នក​​វិភាគជឿថា ​ចិន​មាន​សាច់​​ប្រាក់​បំរុង​​ជាដុល្លារ​​ប្រហែល​​៦០ភាគរយ ​ឯ​ផ្សេងទៀត​ប្រហែល​​ជា​ប្រាក់អឺរ៉ូ​ និងយ៉េន​។

ប្រធាន​ធនាគារក​ណ្តាល​ចិន​និយាយថា ​ប្រទេសចិន​សំរេចបន្ត​ស្វែងរក​ទិសដៅ​បង្វែរការ​ គ្រប់គ្រង​ទ្រព្យធនជាតិ​ ​និងពង្រឹង​ការគ្រប់គ្រង​ គ្រោះថ្នាក់។​ ចំណែក​ប្រទេស​កូរ៉េខាង​ត្បូង​រំពឹងថា​ នឹង​គ្មាន​ការផ្លាស់​ប្តូរប្រាក់​បំរុងរបស់​ខ្លួនលឿននោះ​ទេ។ ​ នេះបើតាម​សម្តីរបស់​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​Choi Jong Ku ​។ គាត់បន្តថា ​ប្រទេសកូរ៉េខាង​​ត្បូងជា​ប្រទេស​ដែលមាន​ប្រាក់បំរុង​បរទេស​ច្រើន​បំផុតទី៧​ និងមានប្រាក់​បំណុល​៣២,៥​ពាន់​​លានដុល្លារ។

ចំ​ណែក​ប្រទេសជប៉ុន​ដែលជាប្រទេសមាន ​សាច់ប្រាក់​បរទេសច្រើន​បំផុតលេខពីរ ​ក៏គេជឿ​ថា​ សាច់ប្រាក់បំរុង១,១​សែនកោដិ ​នោះ​មាន​៩០ភាគរយ ​ជាប្រាក់ដុល្លារ។​
ប្រទេស​ជប៉ុន​មានប្រាក់​បំណុល​៩១២,៤ពាន់​លានដុល្លារ នៅចុងខែឧសភា ។​ នេះបើ​តាម​​ទិន្នន័យ​រដ្ឋា​ភិបាល​អាមេរិក​ តែក្រសួងហិរញ្ញ​វត្ថុ​និយាយថា​ជាប្រាក់បំណុល​រួមបញ្ចូល​ទាំងក្នុង ​វិស័យឯកជនផង ​។

ប្រទេស​ជប៉ុនពេលនេះ​អាចនិយាយថានឹង​បន្តទិញប្រាក់ដុល្លារទៀត នេះបើតាមសម្តី​របស់​Yuji Shimanaka ប្រធានអ្នកសេដ្ឋកិច្ច​ក្រុ​ម​ហ៊ុនមូលបត្រMitsubishi​ UFJ Morgan Stanley​ Securities Co។​ គាត់បន្តថា ​នេះជាសម្ព័ន្ធភាព​អាមេរិក-ជប៉ុន​ ដែល​មិនអាច​កែ​ប្រែ​បានឡើយ។​ ចំណែកចិនបានខំប្រមូល​ទិញប្រាក់ដុល្លារ​ ដើម្បីរក្សា​តម្លៃប្រាក់​យ៉េន​របស់ខ្លួន ​បើទោះជា​​ប្រជា​ជន​ខ្លះរិះគន់ថា​ រដ្ឋាភិបាល​ក្រុងប៉េតាំង​គួ​រ​តែប្តូរសាច់​ប្រាក់យកជាមាសឬទំនិញផ្សេងៗ​ដូច​ជាស្ពាន់ជាដើម​តាមតំរូវការ​សេដ្ឋកិច្ចល្អ​ជាង៕