ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកួត​អូឡាំពិក​​2012 ​នៅក្រុងឡុងដ៍ ​នៅតែ​​ដំណើរការ​​​​ទោះ​បី​ជា​​មាន​ចលា​ចល​

13 ឆ្នាំ មុន

ចលា​ចល​នៅ​កណ្តាល​​ក្រុង​ឡុងដ៍ត្រូវបាន​ចាត់ទុកថា ​ជា​ស្ថាន​ការណ៍​ដ៏​អាក្រក់​​បំផុត​ក្នុង​អំឡុង​ពេល​​ជាច្រើន​ឆ្នាំ​ដោយ​បាន​ផ្ទុះ​ឡើង​​កាលពី​ថ្ងៃ​ទី​៦ សីហា ​កន្លង​មក នៅ​ឯ​តំ​បន់ «ថត​ណេម» ​ភាគខាង​ជើង​ក្រុង​ឡុងដ៍ ធ្វើ​ឱ្យ​អគារ​ជាច្រើន​​ត្រូវ​ឆាប​ឆេះ រួម​ទាំង​រថយន្ត​ប៉ូលិស​​ និង​រ​ថយន្ត​ក្រុង។ ក្រៅ​ពី​​នេះ​ ​ហាង​ទំនិញ​​ជាច្រើន​ត្រូវ​ទទួល​​រង​ការ​ខូច​ខាត​ពី​ការ​

ចលា​ចល​នៅ​កណ្តាល​​ក្រុង​ឡុងដ៍ត្រូវបាន​ចាត់ទុកថា ​ជា​ស្ថាន​ការណ៍​ដ៏​អាក្រក់​​បំផុត​ក្នុង​អំឡុង​ពេល​​ជាច្រើន​ឆ្នាំ​ដោយ​បាន​ផ្ទុះ​ឡើង​​កាលពី​ថ្ងៃ​ទី​៦ សីហា ​កន្លង​មក នៅ​ឯ​តំ​បន់ «ថត​ណេម» ​ភាគខាង​ជើង​ក្រុង​ឡុងដ៍ ធ្វើ​ឱ្យ​អគារ​ជាច្រើន​​ត្រូវ​ឆាប​ឆេះ រួម​ទាំង​រថយន្ត​ប៉ូលិស​​ និង​រ​ថយន្ត​ក្រុង។ ក្រៅ​ពី​​នេះ​ ​ហាង​ទំនិញ​​ជាច្រើន​ត្រូវ​ទទួល​​រង​ការ​ខូច​ខាត​ពី​ការ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​​ផងដែរ ។

ស្ថាន​ការណ៍​ខាង​លើ​បាន​ធ្វើ​ឱ្យ​​មាន​ការ​ចោទ​សួរ​​ទាក់​ទង​នឹង​ប្រទេស​អង់​គ្លេស​ ធ្វើជា​​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួតអូឡាំ​ពិក​​២០១២ នៅ​ទី​ក្រុង​ឡុងដ៍ ក្នុង​រវាង​ពីថ្ងៃ​ទី​២៧ កក្កដា ដល់​​១២ សីហា ​ឆ្នាំ​២០១២ ខណៈ​ពេល​ប្រទេស​ជួប​ហេតុ​ការណ៍​ចលា​ចល​ដ៏​អាក្រក់​​​បំផុត​ក្នុងអំឡុង​ពេល​២០​ឆ្នាំ​កន្លង​មក។ ​ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ក្រុម​ការ​ងារ​​ទាក់​ទង​នឹង​ការ​រៀប​ចំ​ការ​​ប្រកួត​អូឡាំ​ពិក​បាន​សម្តែង​នូវ​ទំនុក​ចិត្ត​ថា អាច​ទប់​ទល់​បាន ។

​លោក​ដា​រីល សេ​បេល ​​ប្រធាន​គណៈ​កម្ម​ការ​អូឡាំ​ពិក ក្នុង​ប្រទេស​អង់​គ្លេស​​ថ្លែងថា «យើង​បាន​ដឹង​ពី​កម្រិត​នៃ​ការ​បំពេញ​ការ​ងារ​យ៉ាង​ល្អ​ និង​បាន​ដឹង​ពី​​ផែន​ការដែល​​ត្រូវចាត់​ការហើយ ។ អំពើ​ហិង្សា​​​លើក​នេះ នឹង​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ក្រុងឡុង​ដ៍ មិនថាក្នុង​ពេល​បច្ចុ​ប្បន្ន​ ឬ​ទៅ​ឆ្នាំ​ក្រោយ​ទេ រួម​ទាំង​ការងារ​របស់​យើង​ដែល​កំពុង​ធ្វើ​នាពេល​បច្ចុ​ប្បន្ន» ។

​អ្នក​នាំពាក្យ​អូឡាំពិក​ក្រុង​ឡុងដ៍ ២០១២ ថ្លែង​ថា ​«មាន​របាយ​ការណ៍​​​ល្អិត​ល្អន់​​ជាច្រើន​ ទាក់​ទង​នឹង​សុវត្ថិ​ភាព​ និង​ផែន​ការ​ទប់​ទល់​​​ភាព​ចលា​ចល​ដែល​អាច​កើត​ឡើង​ក្នុងអំឡុង​​​ពេល​ប្រកួត​អូឡាំ​ពិក​នៅឆ្នាំ​ក្រោយ យើង​នឹង​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​​ប៉ូលិស​​ធ្វើ​កិច្ច​ការ​នេះ​ឱ្យ​បាន​​ល្អ​ជា​ទី​បំផុត​» ។

ការប្រកួត​ចំនួន​៣គូ​នៅ​ក្រប​ខណ្ឌ​​ប្រឺមី​ញេ​លីក​ គ្រោងពន្យា​រ​ពេល​​ ព្រោះ​កើត​ហេតុ​​​ចលា​ចល​នៅ​ក្រុងឡុងដ៍ ​សមា​គម​បាល់​ទាត់​​អង់​គ្លេស (FA) មាន​គម្រោង​​ពន្យារ​ពេល​ប្រកួត​ក្រប​ខណ្ឌ​ប្រឺ​មី​ញេ​លីក​​ចំនួន​៣​ប្រកួត​ក្នុង​សប្តាហ៍​ដំបូង​នៅទី​ក្រុង​ឡុងដ៍ ក្រោយ​ពេល​កើត​ហេតុ​ចលាចល​​នៅ​ទូទាំងទីក្រុង​នេះ​ ​​និង​ត្រូវ​ពិនិត្យ​មើល​ស្ថាន​​ការណ៍​​ចលា​ចល​ជាថ្មី​នៅ​មុន​ពេល​បញ្ជាក់​ឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​​ព្រហស្បតិ៍​ ទី​១១ សីហា។

​ការកើត​មាន​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់​​នៅ​ទី ក្រុងឡុងដ៍ ​ធ្វើ​ឱ្យ​សមា​គម​បាល់​ទាត់​​អង់​គ្លេស (FA) ​បញ្ជា​​ឱ្យ​អ្នក​មាន​​តួនាទី​​ពាក់​ព័ន្ធ​ក្នុង​ប្រឺមីញេ​លីក ចូល​ពិភាក្សា​​ជា​មួយ​សមត្ថ​កិច្ច​ប៉ូលិស​​ស្តីពី​ការ​ពន្យារ​​ពេល​ប្រកួត​ប្រឺមីញេ​លីក​ចំនួន​៣​ប្រកួត​ដែល​មាន​ការប្រកួត​នៅ​ទីក្រុង​​​ឡុង នៅថ្ងៃ​ទី​១៣ សីហា ខាង​មុខ ។ ការ​ប្រកួត​​ខាង​លើ​រួម​មាន​ក្លឹប Spurs ជួប​​ក្លឹប Everton ក្លឹប Fulham ជួប Aston Villa និងក្លឹប QPR ជួប Bolton ។ ​ការ​ប្រកួត​​ចំនួន​៣​គូ​នេះត្រូវរង់ចាំ​ការ​សន្និ​ដ្ឋាន​ជា​ថ្មី​នៅ​យប់​ថ្ងៃ​ទី​១១ សីហា ថា ​តើ​គួរ​តែ​ពន្យារ​ពេល​ ឬ​យ៉ាង​ណា?

នៅ​ក្នុង​​សេចក្តីថ្លែងការណ៍​​រួម​រវាង​ក្រប​ខណ្ឌ​​ប្រឺមីញេ​លីក​ និង​ក្រប​ខណ្ឌ​​បាល់ទាត់​​លីក ​បាន​​លើក​ឡើង​​ថា «ពួក​យើង​មាន​ការ​ចរចា​​ជា​បន្ត​បន្ទាប់​​ជា​មួយ​បណ្តា​ក្លឹប​​នៅក្រុងឡុងដ៍ ​សមត្ថ​កិច្ច​​ប៉ូលិស និងអង្គ​​ភាព​ផ្នែក​​ច្បាប់​ពីការ​ប្រកួត​បាល់​ទាត់​​នៅ​ទីក្រុង​​ឡុងដ៍ ​ហើយ​យើង​ត្រូវឃ្លាំ​មើល​ស្ថាន​ការណ៍​ជាថ្មី​នៅ​មុន​ពេល​ប្រកាស​ឱ្យ​មនុស្ស​គ្រប់​រូប​បាន​ដឹង​នៅ​​យប់​ថ្ងៃ​​ទី១១ សីហា»៕