ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថោង ខុន ​និង​​​អគ្គរាជទូត​​ថៃ​ជម្រុញ​ទេសចរណ៍ថៃ​មក​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​ជំនួប​រវាង​​លោកថោង ​ខុន រដ្ឋ​មន្ត្រី​​​ក្រសួង​​ទេសចរណ៍​​ និង​លោក​អគ្គ​រាជ​ទូត​ថ្មី​នៃ​ព្រះ​រាជាណាចក្រ​ថៃ​​​កាលពីរសៀល​​ថ្ងៃ​ទី៩ ​សីហា ​​នៅឯ​ទីស្តី​ការ​ក្រសួង​ទេសចរណ៍​​បាន​ផ្តោត​លើ​ការពង្រឹង​​​ និងបង្កើន​​​កិច្ច​​​សហប្រតិបត្តិ​ការ​​កម្ពុជា​​​-ថៃ​​លើវិស័យ​​ទេសចរណ៍​​​ ​​​ ស្រប​ពេល​ដែល​រដ្ឋាភិ​បាល​ថ្មី​នៃ​ព្រះ​រាជាណាចក្រ​ថៃ​​​

រាជ​ធានីភ្នំពេញ ៖ ​​ជំនួប​រវាង​​លោកថោង ​ខុន រដ្ឋ​មន្ត្រី​​​ក្រសួង​​ទេសចរណ៍​​ និង​លោក​អគ្គ​រាជ​ទូត​ថ្មី​នៃ​ព្រះ​រាជាណាចក្រ​ថៃ​​​កាលពីរសៀល​​ថ្ងៃ​ទី៩ ​សីហា ​​នៅឯ​ទីស្តី​ការ​ក្រសួង​ទេសចរណ៍​​បាន​ផ្តោត​លើ​ការពង្រឹង​​​ និងបង្កើន​​​កិច្ច​​​សហប្រតិបត្តិ​ការ​​កម្ពុជា​​​-ថៃ​​លើវិស័យ​​ទេសចរណ៍​​​​​​ ស្រប​ពេល​ដែល​រដ្ឋាភិ​បាល​ថ្មី​នៃ​ព្រះ​រាជាណាចក្រ​ថៃ​​​ ទើប​ត្រូវ​​​បាន​បង្កើត​ឡើង​ដឹកនាំ​ដោយលោកស្រីយីង​ឡាក់  ។

លោកថោង​ ខុន ​អបអរ​សាទរ​ចំពោះ​​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់ព្រះ​រាជាណាចក្រថៃ​​ហើយ​ថ្លែង​ថា លោកនឹង​បន្ត​ខិតខំ​​ពង្រឹង​ និង​បង្កើន​កិច្ច​​សហ​ប្រតិបត្តិ​ការ​​​លើ​វិស័យ​​ទេស​ចរណ៍​​​រវាង​កម្ពុជា-ថៃ ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​​​​ឡើងថែម​ទៀត ​។ លោក​សង្ឃឹម​ថា ​​ទេសចរណ៍​​ថៃ​ក៏​ដូច​ជា​​ទេស​​ចរណ៍​អន្តរ​ជាតិ​​ដែលមក​ទស្សនា​កម្ពុជា​តាមច្រក​​ថៃនឹង​មានការ​កើន​ឡើង​​ជាង​ពេល​មុន​ចាប់ពី​​ពេលនេះ​តទៅ ​ដោយ​​យើង​ខិត​ខំ​​ធ្វើយ៉ាង​ណា​ជម្រុញ​​​ដល់​ការ​ធ្វើដំណើរ​​​ និង​ការ​ដឹកជញ្ជូន​​ទេស​ចរណ៍​​ឆ្លង​កាត់​ព្រំ​ដែន​ប្រទេស​ទាំងពីរ​​ឱ្យ​​កាន់​តែមាន​ភាព​ងាយស្រួល​ និងល្អ​ប្រសើ​រ​ឡើង។

លោក SOMPONG  SANGUANBU ​ឯកអគ្គ​​រាជ​ទូត​​នៃ​ព្រះ​រាជាណាចក្រ​ថៃ​​​ដែល​ទើ​​​ប​តែ​តែង​តាំង​​​ថ្មី​ប្រចាំនៅ​ប្រទេស​​កម្ពុជា​បានថ្លែង​​​ស្វា​គមន៍​​​គាំទ្រ​ចំពោះ​គំនិ​ត​របស់​​លោក​រដ្ឋ​មន្ត្រី​​ក្រសួង​​​​ទសចរណ៍​​ ដោយ​មាន​ប្រសាសន៍​​ថា លោក​​នឹង​ខិត​ខំ​​ពិភាក្សា​​គ្នា ដើម្បី​ជំរុញ​​​កិច្ច​សហ​ការ​វិស័យ​ទេស​ចរណ៍​​រវា​ងប្រទេស​ទាំងពីរ​​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​​​​ ដើម្បី​ផលប្រយោជន៍​​​ប្រទេស​ទាំ​ង​ពីរ​​​ និង​​​ប្រជាជន​ទាំងពីរ ។

លោក​រដ្ឋ​មន្ត្រី​​ក្រសួង​​ទេសចរណ៍​​​​ និង​​លោក​អគ្គរាជទូត​​​​ថៃ​បាន​ឯក​ភាព​​គ្នា​ថា ​ទន្ទឹមនឹង​​ការ​ជម្រុញ​​ចលនា​ការ​ធ្វើដំណើរ​​​​ និងដឹកជញ្ជូន​​​ទេស​ចរណ៍​​តាមផ្លូវ​​អាកាស​ ផ្លូវគោក ​​​ក៏គប្បី​​ត្រូវ​ជម្រុញ​ការដឹកជញ្ជូន​​ទេសចរ​ណ៍តាម​ផ្លូវ​ទឹក​​ផង​ដែរ ​​ពិសេស​​ពីខេត្ត​​​ភាគ​ខាងត្បូងនៃ​ប្រទេស​​​ថៃ​មក​​កាន់​តំបន់​ឆេ្នរ​សមុទ្រ​​​កម្ពុជា ​ព្រោះ​​ឆ្នេរ​សមុទ្រ ​​កម្ពុជា​ជាឆ្នេរ​​​ល្អ​​ស្អាត ទើប​​បាន​ជាប់​ជាសមាជិក​ឆ្នេរ​សមុទ្រ​​ស្អាត​បំផុត​​​លើពិភព​លោក ​​ហើយ​​ភ្ញៀវ​​ទេសចរ​ទាំង​អស់​អាច​​​ភ្ជាប់​ការ​ទស្សនា​​របស់​គេ​ពីតំបន់​​ឆ្នេរ​ទៅ​កាន់ខេត្ត​​សៀមរាប ​និង​តំបន់​​អេកូ​ទេសចរណ៍​​​ដទៃ​ទៀត​​​​។

ទៅ​ថ្ងៃអនាគត​​​​​តំបន់​ទេសចរណ៍​​​ភ្នំបូកគោ នឹង​អាច​ទាក់ទាញ​​ភ្ញៀវ​ទេស​ចរ​វៀតណាម និង​ថៃ​មក​កម្ពុជាបាន​យ៉ាង​ច្រើន ។ ក្នុងរយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​២០១១នេះ ​ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​មកទស្សនា​​កម្ពុជា​​មាន​ចំនួន​១.៣៤៥.០២៩​នាក់ កើនឡើង​១៣,៤% ​ដោយ​ឡែក​​ទេស​ចរណ៍​​ថៃ​ក្នុងរយៈ​ពេល​៦ខែ​​ដើមឆ្នាំ​នេះ មាន​​ការ​ថយចុះ​​ប្រមាណ​៣៦,៤% ​តែ​សង្ឃឹម​​ថា ក្នុងរយៈ​ពេល៦ខែឆ​មាស​ទី២​នៃ​ឆ្នាំ​នេះ​​នឹ​ងមាន​ការ​កើនឡើង​វិញ ៕