ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម​គ្គុ​ទេស​ក៏​ទេសចរ និង​អ្នក​ទេស​បរទេស បង្ហាញ​ក្ដី​រីករាយ បន្ទាប់​ពី​ដាក់​ឱ្យ​អនុវត្ត​នូវថ្នាល​ឌី​ជី​ថ​ល​សម្រាប់​ការ​លក់​សំបុត្រ​ចូល​ទស្សនា ប្រាសាទអង្គរ

23 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បន្ទាប់​ពីរ​រាជរដ្ឋាភិបាលបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​លក់​សំ​បុត និង​ការ​ត្រួតពិនិត្យ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នា​ពេល​ថ្មី​នេះ ម​គ្គុ​ទេស​ទេសចរ និង​ភ្ញៀវ​ទេសចរ​អន្ដរជាតិ បាន​សម្ដែង​ក្ដី​រីក​កាយ ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា…

ខេត្ត​សៀម​រា​ប ៖ បន្ទាប់​ពីរ​រាជរដ្ឋាភិបាលបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​លក់​សំ​បុត និង​ការ​ត្រួតពិនិត្យ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នា​ពេល​ថ្មី​នេះ ម​គ្គុ​ទេស​ទេសចរ និង​ភ្ញៀវ​ទេសចរ​អន្ដរជាតិ បាន​សម្ដែង​ក្ដី​រីក​កាយ ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​អនុវត្ត​នូវ ថ្នាល​ឌី​ជី​ថ​ល​នេះ ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា ផង​ដែរ ។

ក្នុង​នោះ​ដែរ លោក ជ្រុ​ន គឹ​ម​សេង ប្រធាន​សមាគម​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​កម្ពុជា បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ អនុវត្ដន៍​លក់​សំបុត្រ​ចូល​ទស្ស នា​រមណីយដ្ឋាន​តាម​បច្ចេកវិទ្យា​ទំនើប នេះ ព្រោះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចំណាយ​តិច ចំណេញ​ពេលវេលា​ច្រើន ជា​ពិសេស ពួក​គាត់​អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​នៅ​កន្លែង​ដែល​គ្រិះ​ស្ថាន​អង្គរ​បាន​ដាក់​គោលដៅ​។​លោក​បាន​បន្ដ​ថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា កំពុង​មានការ​រីក​ចំរើន ទាំង​វិស័យ​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ពួក​គាត់​ពេញចិត្ដ ។

​លោក​បន្ដ​ទៀត​ថា ការ​ដាក់​ឱ្យ​អនុវត្ត​នូវ ថ្នាល​បណ្តុះ ឌី​ជី​ថ​ល របស់​គ្រឹះស្ថាន​អង្គរ ជា​សមិទ្ធផល​ថ្មី មួយទៀត​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ការ​ផ្តល់​សេវា​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​,​ក្នុង​ការ ជម្រុញ​ទាក់ទាញ​ទេសចរ​អន្តរជាតិ និង​ការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ​ជាដើម​។

ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ដែល​ដឹកនាំ​ភ្ញៀវ​មក​ពី​ប្រទេស​អ៊ី​ស្ដ្រា​អែ​ល និង​បណ្ដា​ប្រទេស ផ្សេង​ទៀត ក៏​បាន​លើក​ឡើង​ថា ពួក​គាត់​មានការ​សប្បាយចិត្ដ ខណៈ​ដែល​បានឃើញ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ផ្នែក​វិស័យ​ទេសចរ​នេះ ជា​ពិសេស​ការ​លក់​សំបុត្រ​ដោយ​ប្រព័ន្ធ​ឌី​ជី​ថ​ល ។ ពួក​គាត់​លក់​សំបុត្រ​បែប​នេះ ចំណេញ ពេលវេលា​ច្រើន សមាសភាព​លឿន​រហ័ស​។​ពួក​គាត់​ក៏បាន​កោត​សរសើរ​ពី​ប្រាសាទអង្គរវត្ដ ដែល​ជាទី​កន្លែង​ទេសចរណ៍​ដ៍​ល្បីល្បាញ​នៅ​លើ​ពិភពលោក​ផង​ដែរ​។ ការ​លក់​សំបុត្រ មាន​បួន​ប្រភេទ រួម​មានះ ទិញ​សំបុត្រ​នៅ​តាម​បញ្ជរ​គ្រឹះស្ថាន​អង្គរ​,​ទិញ​សំបុត្រ​តាម​អន​ឡាញ និង​APP របស់​គ្រឹះស្ថាន​អង្គរ និង​ទិញ​តាម​ម៉ាស៊ីន​ស្វ័យប្រវត្ដិ ។​

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ស្ដី​ពី​ទិន្ន័យ​នៃ​ការ​លក់​សំបុត្រ​ក្នុង​ខែមករា​ឆ្នាំ​២០២៥​នេះ បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ទិញ​បណ្ណ​តាម​បញ្ជរ​លក់​សំបុត្រ​មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់​ស្មើនឹង​ជាង​៧៤​ភាគរយ ភ្ញៀវ​ទេសចរ​ទិញ​សំបុត្រ​តាម​ម៉ាស៊ីន​ស្វ័យប្រវត្ដិ​ជាង​២ ពាន់​នាក់ ដែល​ស្មើ​ជាង​មួយ​ភាគរយ ភ្ញៀវ​ទេសចរ​ទិញ​សំបុត្រ​តាម​អន​ឡាន​មាន​ជាង ២​ពាន់​៦០០​នាក់ ដែល​ស្មើ​ជិត​២០ ភាគរយ​និង​ទិញ​សំបុត្រ​តាម​(​ម៉ូ​បាល​អប​) មាន​ជាង​៨​ពាន់​នាក់ ដែល​ស្មើនឹង​ជាង​៥ ភាគរយ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ទិញ​បណ្ណ​មិន​ប្រើ​រូបថត​មាន​ជាង​៦​ម៉ឺន​៤​ពាន់​នាក់ និង​មិន​ប្រើ​រូបថត​មាន​ជាង​២​ម៉ឺន​ពីរ​ពាន់​នាក់ ផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ