ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ​ លើកទឹកចិត្ត​ដល់​ប្អូនស្រី​ ដែល​មាន​បញ្ហា​ នៅ​កន្លែង​ការងារ​ និង​កំពុង​មានការ​ចាប់អារម្មណ៍​ លើ​បណ្តាញ​សង្គម​ ឱ្យ​ទាក់ទង ១២៨៦ ដើម្បី​ក្រសួង​ជួយ​រក​ដំណោះស្រាយ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ…

រាជធានីភ្នំពេញ​ ៖ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ បាន​លើកទឹកចិត្ត​ដល់​ប្អូនស្រី ដែល​មាន​បញ្ហា​នៅ​កន្លែង​ការងារ​និង​កំពុង​មានការ​ចាប់អារម្មណ៍​ល្បី​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​សូម​ទាក់ទង​លេខ ១២៨៦ ដើម្បី​ក្រសួង​ជួយ​រក​ដំណោះស្រាយ​ជូន​បាន​លឿន​រហ័ស មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ​។

លោក​ថ្លែង​ថា​៖ «​សូម​ប្អូនស្រី​ធ្វើការ​ទាក់ទង​មក​លេខ ១២៨៦ ដែល​ធ្វើការ​៧​ថ្ងៃ ​ក្នុង​មួ​យស​ប្ដា​ហ៍ ដើម្បី​ឱ្យ​ក្រសួង​បាន​ពិនិត្យ​ស្វែងរក​ការ​ពិត និង​អន្តរាគមន៍​រក​ដំណោះស្រាយ​ ជូន​បាន​លឿន​រហ័ស មាន​ប្រសិទ្ធភាព យុត្តិធម៌ និង​ស្រប​តាម​ច្បាប់​ជា​ធរមាន ចំពោះ​បញ្ហា​ដែល​ប្អូនស្រី​កំពុង​ជួប​ប្រទះ​» ​។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា បាន​គូសបញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិកា​របស់​រាជរដ្ឋាភិបាល តែង​គិតគូរ​សុខទុក្ខ​កម្មករនិយោជិត បុគ្គលិក​ក្រុមហ៊ុន​ដើម្បី​ធានា​នូវ​សុខដុម​នី​យ​កម្ម​នៅ​កន្លែង​ការងារ​ដោយ​មិន​បណ្តោយ​ឱ្យ​កម្មករនិយោជិត​ណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ដោយ​គ្មាន​ការ​យកចិត្តទុកដាក់​នោះ​ទេ ​៕ អត្ថបទសហការ