ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ ​ក្រសួង​ការងារ បើក​សិក្ខាសាលា​ថ្នាក់​ជាតិ ពិគ្រោះ​យោបល់​ ពី​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច សម្រាប់​អតីត​ពលករ ​ពី​ប្រទេស​ថៃ

5 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម គួ​ច សុ​មាន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម…

​រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម គួ​ច សុ​មាន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី និង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ក្នុង​ពិធី​បើក «​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តី​ពី​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ នៃ​ប្រជាជន​ចំណូលស្រុក និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ខេត្ត​ជាប់​ព្រំដែន​ក្រោយ​ជម្លោះ​» នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប ​។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ​ក្នុង​គោលបំណង​ពិនិត្យ​មើល​វឌ្ឍនភាព នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ប្រជាជន​ចំណូលស្រុក ឬ​អតីត​ពលករ​ពី​បរទេស តាម​រយៈ​ការ​វាយតម្លៃ​លទ្ធផល​ដែល​សម្រេច​បាន បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ និង​ការ​ស្វែងរក​មាគ៌ា​អនុវត្ត​ជាក់ស្តែង ដើម្បី​បញ្ចូល​ពួក​គាត់​ទៅ​ក្នុង​ទីផ្សារ​ការងារ និង​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម គួ​ច សុ​មាន បាន​លើក​ឡើង​ពី​សារៈសំខាន់ ​នៃ​ការ​កែសម្រួល​ទស្សនៈ​សេដ្ឋកិច្ច​នៅ​តំបន់​ព្រំដែន​ក្រោយ​ជម្លោះ ដោយ​ផ្អែក​លើ​ដំណោះស្រាយ​ជាក់ស្តែង ដើម្បី​បង្កើត​ការ​យល់​ដឹង​រួម​អំពី​ឧបសគ្គ និង​ឱកាស​នានា​។ គោលដៅ​សំខាន់​គឺ​ការ​ប្រែក្លាយ​តំបន់​ទាំងនេះ​ឱ្យទៅ​ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ ដែល​មាន​ផលិតភាព​ខ្ពស់ តាម​រយៈ​ការ​ជំរុញ​ការ​វិនិយោគ ​លើ​វិស័យ​កែ​ច្នៃ​កសិផល ឧស្សាហកម្ម​ស្រាល សេវាកម្ម និង​ការ​បង្កើន​កម្លាំង​ពលកម្ម​ តាម​រយៈ​ការ​អប់រំ​បច្ចេកទេស និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (TVET)​ ។

សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA)​ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វិល​ត្រឡប់​ របស់​ពលករ​ពី​ប្រទេស​ថៃ វិទ្យាស្ថាន​ទាំង​ពីរ បាន​សហការ​គ្នា​ បង្កើត​កម្មវិធី​អន្តរាគមន៍​មួយ សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ នៃ​ការ​វិល​ត្រឡប់​នោះ ដោយ​មាន​គោលបំណង​ផ្លាស់​ប្តូរ​ គោលនយោបាយ​ពី​ការ​ឆ្លើយ​តប​បន្ទាន់ ​ផ្នែក​មនុស្សធម៌ ទៅ​កាន់ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ជម្លោះ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ​៕ អត្ថបទសហការ