រាជធានីភ្នំពេញ ៖ យោងតាមមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពី ម៉ាកពាណិជ្ជនាម និងអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងយោងតាមលិខិតស្នើសុំរបស់ ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd.) ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥, ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក “MAGNITE” របស់ ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ដែលទទួលបានពីក្រុមហ៊ុន Nissan Jidosha Kabushiki Kaisha (Nissan Motor Co., Ltd.) និងក្រុមហ៊ុន ETCM (C) Pty. Ltd. តាមរយៈលិខិតប្រកាសលេខ៖ ៤៥០៥ ព.ណ កសប របស់ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ ។
តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនេះ ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ក្នុងការនាំចូល និងចែកចាយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលមានពាក់ម៉ាកខាងលើទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ការទទួលស្គាល់នេះនឹងផ្តល់ជូនទំនុកចិត្តដល់អតិថិជនទាំងអស់ដែលនិយមគាំទ្ររថយន្ត និងគ្រឿងបន្លាស់រថយន្តដែលផ្គត់ផ្គង់ដោយ ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី សុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនមេ Tan Chong Motor Holdings Berhad អំពីកម្រិតស្តង់ដាគុណភាពច្បាស់លាស់ជូនអតិថិជន និងចៀសវាងការប្រើប្រាស់ផលិតផលក្លែងក្លាយ ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន តាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី មានសិទ្ធិស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលពាក់ម៉ាកដូចគ្នាទៅនឹងម៉ាករបស់ក្រុមហ៊ុនដូចដែលមានចែងក្នុងលិខិតទទួលសិទ្ធិនេះផងដែរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ៕ អត្ថបទសហការ
ខាងក្រោមនេះគឺជាលិខិតថតចម្លងចេញដោយក្រសួងពាណិជ្ជកម្ម ៖
ចែករំលែកព័តមាននេះ