ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​នេះ ព្រមា.ន​មិន​ឱ្យ​យក​ក្រដាសប្រាក់​ធ្វើ​បាច់ផ្កា​អំណោយ អ្នក​ល្មើស​ប្រឈម​ជាប់គុ.ក​ដល់​៧​ឆ្នាំ

6 ម៉ោង មុន

ទីក្រុង​ណៃ​រ៉ូ​ប៊ី ៖ ធនាគារកណ្តាល​របស់​ប្រទេស​កេ​ន​យ៉ា​បាន​ព្រមាន​ប្រជាជន​របស់​ខ្លួន​ឱ្យ​ឈប់​ប្រើប្រាស់​ក្រដាសប្រាក់​ដើម្បី​ធ្វើ​ភួង កម្រង ឬ បាច់ផ្កា និង​គ្រឿង​តុបតែង​មាន​រូបរាង​ដូច​ផ្កា​ទាំងអស់ សម្រាប់​អំណោយ ដែល​កំពុង​ពេញ​និយម​ខ្លាំង​នៅ​ពិភពលោក ហើយ​ភាព​ពេញ​និយម​នេះ…

ទីក្រុង​ណៃ​រ៉ូ​ប៊ី ៖ ធនាគារកណ្តាល​របស់​ប្រទេស​កេ​ន​យ៉ា​បាន​ព្រមាន​ប្រជាជន​របស់​ខ្លួន​ឱ្យ​ឈប់​ប្រើប្រាស់​ក្រដាសប្រាក់​ដើម្បី​ធ្វើ​ភួង កម្រង ឬ បាច់ផ្កា និង​គ្រឿង​តុបតែង​មាន​រូបរាង​ដូច​ផ្កា​ទាំងអស់ សម្រាប់​អំណោយ ដែល​កំពុង​ពេញ​និយម​ខ្លាំង​នៅ​ពិភពលោក ហើយ​ភាព​ពេញ​និយម​នេះ បាន​ហូរ​ចូល​មក​ដល់​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយ​នេះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​។

ក្រដាសប្រាក់​ត្រូវ​បាន​ដក​ជា​ញឹកញាប់ មុន​ទិវា​នៃ​ក្តី​ស្រឡាញ់ ហើយ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​បណ្តា​តារា​ល្បី​ៗ និង​បុគ្គល​ល្បី​ៗ​លើ​អ៊ីនធឺណិត ដោយ​ចែករំលែក​វី​ដេ​អូ​របស់​ពួក​គេ​បង្ហាញ​បាច់ផ្កា​ក្រដាសប្រាក់​ជា​ច្រើន​បែប​នេះ​។ ដើម្បី​ធ្វើ​បាច់ផ្កា ក្រដាសប្រាក់​មាន​ពណ៌ និង​តម្លៃ​ខុស​ៗ​គ្នា​ត្រូវ​បាន​រមូរ ហើយ​បន្ទាប់​មក​បិទ​ភ្ជាប់​ជាមួយ​គ្នា​ធ្វើ​ឱ្យ​វា​មើលទៅ​ដូច​ជា​ផ្កា​មួយ​បាច់​។

ទោះ​យ៉ាងណា ធនាគារកណ្តាល​កេ​ន​យ៉ា (CBK) កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៦​បាន​ជូនដំណឹង​ថា អ្នក​ធ្វើ​បែប​នេះ កំពុង​តែ​បំផ្លាញ​រូបិយប័ណ្ណ​កេ​ន​យ៉ា ហើយ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ ប្រសិនបើ​ត្រូវ​បាន​ចាប់ខ្លួន​។ CBK បាន​អះអាង​ថា ការ​បត់​ប្រកាស​ប្រាក់​ស៊ី​ល​លីង​កេ​ន​យ៉ា (Kenyan Shilling) ទៅ​ជា​ផ្កា​ប្រឈម​នឹង​ហានិភ័យ​ធ្វើ​ឱ្យ​ខូច​សុចរិត​ភាព​នៃ​រូបិយប័ណ្ណ ហើយ​ការ​ប្រើ​កាវ ដែក​កិប និង​ម្ជុល​អាច​ធ្វើ​ឱ្យ​ក្រដាសប្រាក់​មិន​ស័ក្តិសម​សម្រាប់​ចរាចរ​។ ទាំងនេះ​ក៏​ប៉ះពាល់​ដល់​ឧបករណ៍​ដូច​ជា ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ (ATM) និង​ម៉ាស៊ីន​រាប់​ប្រាក់ ហើយ​ស្ថានភាព​នេះ នាំ​ឱ្យ​មានការ​កើនឡើង​បរិមាណ​ក្រដាសប្រាក់​ត្រូវ​បាន​បោះចោល ដែល​បង្ខំ​ឱ្យ​មានការ​ដក​ប្រាក់ និង​ជំនួស​ក្រដាសប្រាក់​មុន​ការ​រំពឹង​ទុក បណ្តាល​ឱ្យ​មានការ​ចំណាយ​មិន​ចាំបាច់​សម្រាប់​សាធារណជន និង​ធនាគារ​។

CBK មិន​ជំទាស់​នឹង​ការ​ប្រើប្រាស់​សាច់​ក្រដាសប្រាក់​ជា​អំណោយ​នោះ​ទេ​។ ប៉ុន្តែ​ការ​ប្រើប្រាស់​បែប​នេះ មិន​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​សកម្មភាព​ណាមួយ​ដែល​ផ្លាស់​ប្តូរ បំផ្លាញ ឬ​បង្ខូច​ទ្រង់ទ្រាយ​ក្រដាសប្រាក់​នោះ​ទេ ហើយ​បាន​ស្នើ​សុំ​ឱ្យ​ស្វែងរក​វិធី​ផ្សេង​ដើម្បី​ធ្វើ​អំណោយ ដែល​មិន​ធ្វើ​ឱ្យ​ខូច​ក្រដាសប្រាក់​។

ប្រទេស​កេ​ន​យ៉ា គឺជា​ប្រទេស​ដាំ​ដុះ​ផ្កា​លំដាប់​ពិភពលោក​មួយ ដូច្នេះ​ការ​ប្រកាស​នេះ ត្រូវ​បាន​សារ​ទរ​ដោយ​ប្រជាជន​ជា​ច្រើន​ដែល​ថា ផ្កា​ស្រស់​ៗ​នឹង​ក្លាយជា​អំណោយ​ស័ក្តិសម និង​សម​ស្រប​ជាង សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់ នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ