បញ្ចប់ទុ.ក្ខលំបា.កផ្លូវបែកភក់! អាជ្ញាធរស្រុកអូរជ្រៅ ចាប់ផ្តើមឈូសឆាយកសាងផ្លូវឆ្លងកាត់ផ្សារគុត្តសោធ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ១ខ្សែជិត២.០០០ម៉ែត្រ ឆ្លងកាត់ផ្សារគុត្តសោធ ដែលបែកភក់ពេលភ្លៀង បង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលកន្លង ត្រូវបានអាជ្ញាធរឈូសឆាយគម្រោងកសាងផ្លូវបេតុង ស្ថិតភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។ គួររំលឹកថា ផ្លូវ ១ខ្សែប្រវែងជាង ២០០ម៉ែត្រ កាត់ផ្សារគុត្តសោធ បែកភក់ ពលរដ្ឋពិបាកធ្វើដំណើរពេលភ្លៀង
លោក អ៊ូ សុភាព អភិបាលរងស្រុកអូរជ្រៅបានប្រាប់ឱ្យដឹងថា សុំអោយប្រជាពលរដ្ឋទ្រាំបន្តិចអាចបានស្រួលឡើងវិញហើយនៅពេលអាជ្ញាធរកសាងផ្លូវ១ខ្សែប្រវែងជិត២.០០០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ឆ្លងកាត់ផ្សារគុត្តសោធស្ថិតភូមិយាងថ្មី ឃុំកូប ដល់ភូមិយាយអត ឃុំគុត្តសោត ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖គម្រោងកសាងផ្លូវបេតុប្រវែងជាង២៤០ម៉ែត្រនិងទទឹង៨ម៉ែត្រ និងកសាងផ្លូវកៅស៊ូប្រវែង១.៧០០ម៉ែត្រ ហើយគម្រោងបន្តកសាងចាប់ពីស្រុកអូរជ្រៅរហូតស្រុកម៉ាឡៃដើម្បីសម្រួលអោយប្រជាពលរដ្ឋដឹកកសិផលចេញ.ចូលបាយដោយងាយស្រួលហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋមានការយោគយល់ដល់ក្រុមការងារកសាងផ្លូវដែលកំពុងធ្វើនៅរដូវវស្សាតែងតែជួបការលំបាកពេលឈូសឆាយ។
លោក អ៊ូ សុភាព បានបញ្ជាក់ថា អ្វីដែលប្រជាពលរដ្ឋរិៈគន់គឺអាជ្ញាធរទទួលយកដើម្បីស្ថាបនាតែការរិៈគន់ត្រូវមើលកាលៈទេសៈផងព្រោះការកសាងផ្លូវពេលឈូសឆាយមានភ្លៀងតែងតែបែកភក់ហើយក្រុមការងារកសាងផ្លូវនិងសម្រួលជូនតាមលក្ខណៈបច្ចេកទេសមិនអោយជួបការលំបាកដល់ប្រជាពលរដ្ឋ ជាក់ស្តែងពេលនេះផ្លូវដែលបែកភក់ត្រូវបានឈូសឆាយសម្រួលបានស្រួលទៅមកបានស្រួលហើយ ៕








ចែករំលែកព័តមាននេះ